ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ឡាវ​នឹង​ស្នើ​ឲ្យ​ប្រធានាធិបតី​បារាំង​ផ្ទេរ​ផែនទី និង​ដោះស្រាយ​បញ្ចប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​ព្រំដែន​ភាគី​កម្ពុជា​វៀតណាម និង​ឡាវ​បាន​ឯកភាព​គ្នា ហើយនឹង​ស្នើ​ប្រធានាធិបតី​បារាំង​មក​ផ្ទេរ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បញ្ហា​ព្រំដែន​ភាគី​កម្ពុជា​វៀតណាម និង​ឡាវ​បាន​ឯកភាព​គ្នា ហើយនឹង​ស្នើ​ប្រធានាធិបតី​បារាំង​មក​ផ្ទេរ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បន្ត​ទៀត​រហូត​ដល់​បញ្ចប់​បញ្ហា ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី (BELTEI) អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ព្រំដែន​កម្ពុ​ជាមួយ​បណ្តា​ប្រទេស​ជាប់​គ្នា បើ​និយាយ​នៅ​ដល់​ក្រោម​១០%​ប៉ុណ្ណោះ​មិន​ទាន់​អភិវឌ្ឍន៍ ដោយសារ​នៅ​គ្រប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។

សម្តេច​បាន​យ៉ាង​ដូច្នេះ​ថា ៖«​សមរភូមិ​ទាំងឡាយ​ដែល​ពី​មុន​ស៊ីសាច់ហុតឈាម​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ក្លាយជា​តំបន់​ដាំ​ដុះ នៅ​សល់​ខ្ញុំ​ថា​ក្រោម​១០​ភាគរយ​ទៅ​ចុះ ដែល​យើង​មិន​ទាន់​ធ្វើ​ទៅ​រួច​ដោយសារ​នៅ​សល់​គ្រាន់​មីង និង​គ្រាប់​មិន​ទា ន់​ផ្ទុះ ។ យើង​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​នោះ ប៉ុន្តែ​ក្រៅពី​នោះ​អភិវឌ្ឍន៍​អស់ហើយ​» ។ សម្តេច​បន្ត​ថា ៖«​កន្លែង​ធ្លាប់​ដាក់​កាំភ្លើង កន្លែង​គេ​ធ្លាប់​វាយប្រហារ​គ្នា​កាលពីដើម ។ ឯ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ឡើង​ដល់​៧​ពាន់​លាន​ដុល្លារ ។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម ឡើង​ដល់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា និង​វៀតណាម​សម្រេច​បោះបង្គោល​ខ័​ណ្ឌ​សីមា​បាន​៨៤% រួច​ហើយ ។ ហើយ​ខ្ញុំ​នឹង​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ចុះហត្ថលេខា​ទទួលយក​សមិទ្ធិ​ផល​៨៤% ។ ផែនទី​បាន​បោះ​នៅ​ប្រទេស​ដា​ណា​ម៉ាក​បាន​ដឹក​មក​ដល់​អស់ហើយ​» ។ សម្តេច​បន្ថែម​ថា បន្ទាប់​ពី​ធ្វើការ​ចរចា​យ៉ាង​ស្វិតស្វាញ​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៦ រយៈពេល​១៤​ឆ្នាំ នៅ​សេសសល់​១៦​ភាគ​ទៀត​នឹង​ត្រូវ​បន្ត​ដោះស្រាយ​បន្ត​ទៀត ។

ចំណែក​ព្រំដែន​កម្ពុជា និង​ឡាវ​វិញ​សម្តេច​ឲ្យ​ដឹង​ថា ព្រំដែន​កម្ពុជា និង​ឡាវ​បាន​ដោះស្រាយ​បាន​៨៦ % ដែល​ថ្ងៃមុន​នាយក​រដ្ឋមន្ត្រី​ឡាវ​មក​កម្ពុជា​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ធ្វើ​សន្ធិសញ្ញា​ទទួលយក​នូវ​សមិទ្ធផល​៨៦% ដែល​ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ ឯ​១៤%​ទៀត ត្រូវ​បន្ត​ដោះស្រាយ ដោយ​មានការ​ស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង ។ ទាំង​កម្ពុជា​ជាមួយ​វៀតណាម​ក៏​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​ជួយ​មក​ផ្ទេរ​ផែនទី ។ ទាំង​កម្ពុជា​ជាមួយ​ឡាវ​ក៏​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​មក​ផ្ទេរ​ផែនទី​ក៏​ដូច​ជា ផ្តល់​ឯកសារ​ផ្សេង​ៗ​ទាក់ទង និង​ព្រំដែន ។

សម្តេច​បញ្ជាក់​ថា ៖«​ព្រំដែន​ដែល​ធ្លាប់​មានការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ឥឡូវ​បាន​ប្រែ​ក្លាយជា​តំបន់​ដែល​ប្រជាជន​ធ្វើការ​រកស៊ី​ជាមួយ​គ្នា​ទំហំ​ពាណិជ្ជកម្ម​ថៃ​៧​ពាន់​លាន​មិនមែន​តួច​តាច​នោះ​ទេ ហើយ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​៤​ពាន់​លាន​ក៏​មិនតូច​ដែរ ។ យើង​ជាមួយ​ឡាវ​មិន​ច្រើន​នោះ​ទេ ព្រោះ​យើង​ជាមួយ​ឡាវ​ឆ្ងាយ ហើយ​ឡាវ​ក៏​ឆ្ងាយ​ដែរ ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ​ទៅ​មក​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ