ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីយំទទូចសុំ​​ឱ្យ​ជួយ ក្រោយការ​ស្លា.ប់​របស់​ប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក​ម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ម្នាក់ ពេល​កំពុង​តែ​ធ្វើការ​សុខ​ៗ​ ស្រាប់តែ​ដួល​សន្លប់ ហើយ ត្រូវ​បាន​ខាងរោចក្រ​កាត់ដេរ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុខលាភ​ទួល​សង្កែ ដែល​ជា​ដៃគូ​សហការ​ជាមួយ​ ប​.​ស​.​ស…

រាជធានី​ភ្នំពេញ​ ៖ ក​ម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ម្នាក់ ពេល​កំពុង​តែ​ធ្វើការ​សុខ​ៗ​ ស្រាប់តែ​ដួល​សន្លប់ ហើយ ត្រូវ​បាន​ខាងរោចក្រ​កាត់ដេរ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុខលាភ​ទួល​សង្កែ ដែល​ជា​ដៃគូ​សហការ​ជាមួយ​ ប​.​ស​.​ស ក្រោយមកស្ត្រីរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ ។ ពាក់ព័ន្ធនឹងករណីនេះ គេពុំដឹងពីមូលហេតុនៃការ​ស្លាប់របស់ស្ត្រីរងគ្រោះឡើយ តែគេឃើញ​បុរស​ជា​ប្តីរបស់ស្ត្រីរងគ្រោះ​បានស្តី​បន្ទោស​ទៅខាងរោង​ចក្រកាត់ដេរ​ ​ព្រមទាំង​​យំ​ទទូច​សុំ​ដល់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​សមត្ថកិច្ច​ឱ្យ​ជួយ​រក​មូលហេតុ​នៃ​ការ​ស្លាប់​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រពន្ធ​របស់​ខ្លួន​ផង​ដែរ ។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ ២០១៩ នៅ​មន្ទីរ​សម្រាក​ព្យាបាល​សុខលាភ ដែល​ស្ថិត​នៅ​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈ​ន​ ច​ន្ធូ ​ហៅ​ឆាយ អាយុ​២៣​ឆ្នាំ ជាក​ម្មការី​នី​​បំរើការងារ​ក្នុង​​រោងចក្រ​កាត់ដេរ យីហោ ​«ហៃ តាន់​អេ​ច​ប៊ី​ (​ខេ​ម​បូ​ឌា​) ​ឯ​.​ក» ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ និង​មានស្រុក​កំណើត ផ្ទះ​លេខ​៧០ ភូមិ​ព្រៃ​ចំការ​ខាងជើង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។​ ​ចំណែក​បុរសជា​​ប្តី​ឈ្មោះ អិ​ល ធុ​ច អាយុ​២៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣ ។ គ្រួសារនេះ​មានកូន​ស្រី​​ម្នាក់​អាយុប្រមាណ​១០​ខែ​។

​តាមប្រភព​ព័ត៌មាន​ពី​កម្មក​រ​ដែលធ្វើការ​​ជា​មួយស្ត្រីរងគ្រោះ​​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ខ​ណៈពេល​ដែល​​ស្ត្រីរងគ្រោះ​កំពុង​តែ​អ​ង្អុ​យ​ធ្វើការ​សុខៗ ស្រាប់តែ​ត្អូញ​ប្រាប់​អ្នក​ធ្វើការ​នៅ​ជិតខាង​ថា ឈឺក្បាល ។ ​ភ្លាម​នោះ​ក​ម្មការី​នី​ដែលធ្វើ​ការ​ជាមួយ​ស្ត្រីរងគ្រោះ​បាន​ជួយ​ធ្វើ​ចលនា និង​ប្រុង​ដក​សក់​​ឱ្យ​ ស្រាប់តែស្ត្រីរងគ្រោះ​​ក្រដាស ហើយ​ក៏ដួល​សន្លប់តែម្តង​ ។

តាម​ប្រភពដដែល​​​បាន​​អោយ​ដឹងបន្ត​​ថា ភ្លាម​ៗនោះ ត្រូវ​បាន​មិត្ត​រួមការ​ងារ​ជួយ​រឹត​ និង​ធ្វើ​ចលនា​សង្គ្រោះ​បឋម​ ព្រមទាំង​បី​ស្ត្រីរងគ្រោះ​យក​ទៅ​ដាក់​នៅ​បន្ទប់​ពេទ្យដែរ តែដោយសារ​​ស្ថានភាព​​ស្ត្រី​រងគ្រោះ​ធ្ងន់ធ្ងរ ក៏ត្រូវ​បានគេ​​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​កង់​​បី​បញ្ជូន​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល​សុខលាភ ដែល​នៅ​ក្បែរ​នោះ ស្រាប់តែ​​ស្ត្រីរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ប្រភពដដែល​​​បាន​​អោយ​ដឹងបន្ត​ទៀត​ថា បន្ទាប់​ពី​ស្ត្រីរងគ្រោះ​ស្លាប់​ គេ​ឃើញ​បុរសជា​ប្តី​បាន​ធ្វើ​ដំណើរ​​មក​​ដល់​ ហើយ​យំ​​ឱប​​សព​ប្រពន្ធ​យ៉ាង​សោកសៅ​ជាទី​បំផុត​។ ​ទន្ទឹម​នោះដែរ​ បុរស​ជា​ប្តី​ក៏​បាន​ស្តីបន្ទោស​​ខាងរោងចក្រថា ហេតុ​អ្វី​​មិន​​ដឹក​ប្រពន្ធ​របស់​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​ដ៏ធំ​ដើម្បី​ស​ង្គ្រោះ​។ បន្ទាប់មក​បុរស​ជា​ប្តី​​យំ​​ទទូច​សុំ​ដល់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​សមត្ថកិច្ច​ឱ្យ​ជួយ​រក​មូលហេតុ​នៃ​ការ​ស្លាប់​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រពន្ធ​របស់​ខ្លួន​ផង​ដែរ​។

​ទោះបីជា​យ៉ាងណា ភ្លាម​ៗ​នោះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​​របស់ស្ត្រីរងគ្រោះ​ឡើយ តែ​គេ​មានការ​សង្ស័យថា បណ្តាលមកពី​គាំ​ង​បេះដូង ​៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ