ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកមុនគ្រាន់​គំរាម…ព្រឹកនេះ​កា.ប់​ផ្តាច់.​ក​ពេលកំពុងជិះម៉ូតូ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅបាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ កាលពី​វេលា​ម៉ោង​​៦​ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២ តុលា​ នេះ ស្ថិត​​នៅ​ចំណុចភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ​៖ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅបាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ កាលពី​វេលា​ម៉ោង​​៦​ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២ តុលា​ នេះ ស្ថិត​​នៅ​ចំណុចភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត បន្ទាយ​មានជ័យ​ ពី​បទ​អំពើ​ឃាត​កម្ម​គិត​ទុក​មុន​ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ ភាព សុ​ភ័ក្ត្រ ​អាយុ​២៦​ឆ្នាំ នៅ​ចំណុចភូមិ​កើតហេតុ​ ។ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​​កែវ ពេជ្រ​រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​អង្គភាព​កងអនុសេនាតូច​ល្បាត​ទី​២ វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៣ មាន​ឋានៈ​ជា​មេបញ្ជាការ​រង​កងអនុសេនាតូច​ល្បាត​ទី​២​ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ឯក​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុ​ល​អូរ​ជ្រៅ​បាន​ប្រាប់​។

ប្រភពឱ្យ​ដឹងទៀតថា ​នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ខឹងជាមួយ​​ជន​រង​គ្រោះ​ ដោយ​គំរាម​​បាញ់​ក្បាល​​នៅក្នុងជម្លោះ​កាលពី​កន្លង​មក ។ ​លុះ​ថ្ងៃ​កើតហេតុ​នេះ ខណៈជន​រង​គ្រោះ​​កំពុងជិះ​ម៉ូតូ​តាម​ផ្លូវ​​ ហើយ​ស្រប​ពេល​​​ជនសង្ស័យ​ឃើញ​ ក៏​ទាញ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​ជន​រង​គ្រោះ​ ត្រូវជា​ច្រើន​កាំបិត​ចំ​ក្បាល​និង​ក បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ក្នុង​ថ្លុកឈាម​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

ក្រោយ​ពី​មាន​សេចក្ដី​រាយ​ការ​ណ៍ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​និង​កម្លាំង​ជំនាញ​អធិការ​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​ចាប់​ជនសង្ស័យ​បញ្ជូន​មក​អធិការ​ស្រុក​អូរ​ជ្រៅ​ ដើម្បី​សួ​នាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ