ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣០​នាទី​សោះ កើតឡើង​២​ករណី​ជិត​ៗ​គ្នា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ មាន​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ដោយ​រថយន្ត​២​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២​និង​លេខ​៨៣ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ក្រឡាប់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤​និង​លេខ​៨៥ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ មាន​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា ដោយ​រថយន្ត​២​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២​និង​លេខ​៨៣ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ក្រឡាប់​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤​និង​លេខ​៨៥ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២​ករណី​នៅ​ជិត​គ្នា​ខាងលើ​នេះ​ដែរ ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា ករណី​ទី​១-​អាច​បណ្តាល​មក​ពី​រថយន្ត​បែក​កង់ ។ ចំណែកឯ​ករណី​ទី​២-​សង្ស័យ​បណ្ដាល​មក​ពី​អ្នកបើកបរ​ងោក​មួយភាំង ។ ក្នុង​ហេតុការណ៍​ទាំង​២​ករណី​ខាងលើ​នេះ ពុំ​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​នោះ​ទេ ប៉ុន្តែ​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ តុលា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-៥២១៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្រឡាប់​៣​ទៅ​៤​ត្រឡប់​នៅ​លើ​ផ្លូវជាតិ​តែ​ម្ដង​។

ក្រោយ​ពេល​កើត ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ម៉​នី​ង (Morning) ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-២៦១៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ខ្លោងទ្វារវត្ត​បាញ់​ឆ្គោ​ល ក៏​ស្រាប់តែ​ធ្លាក់​ចេញពី​ផ្លូវជាតិ​ក្រឡាប់​ច្រើន​ត្រឡប់​តែ​ម្ដង ។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ គេ​ឃើញ​ក្នុង​រថយន្ត​មាន​តែ​អ្នកបើកបរ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺជា​ជនជាតិ​ចិន បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ព្រោះ​ករណី​ទី​១-​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ បាន​បុក​បាក់​បង្គោល​ស្លាក​សញ្ញា និង​បង្គោល​ភ្លើង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ចំណែក​ករ​ណ​ទី​២-​រថយន្ត​ម៉ាក​ម៉​នី​ង ក៏​បាន​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ