ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងអលង្ការ​ដ៏​ស្រស់​ស្អាត​ធ្វើ​ពី​ចម្លាក់​ស្ពាន់​​កេរដំណែល​ដូនតា​មាននៅ​ហាង រក្សា លក់​គ្រឿងសម្អាង​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​មាន​ស្ត្រី​ជា​កូន​ខ្មែរ​មួយ​រូប​បាន​ព្យាយាម​ប្រមូល​ផ្តុំ​នូវ​ចម្លាក់​ដែល​ស្នាដៃ​កូន​ខ្មែរ​មាន​ដូច​ជា ៖ ចម្លាក់​ស្ពាន់​ធ្វើ​ដោយ​ដៃ ជា​ចម្លាក់​ឈើ និង​ចម្លាក់​ស្មាច់​ជាដើម ។ ហើយ​ចម្លាក់​ទាំងនេះ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ក្នុងផ្ទះ​តែ​មួយ…

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​មាន​ស្ត្រី​ជា​កូន​ខ្មែរ​មួយ​រូប​បាន​ព្យាយាម​ប្រមូល​ផ្តុំ​នូវ​ចម្លាក់​ដែល​ស្នាដៃ​កូន​ខ្មែរ​មាន​ដូច​ជា ៖ ចម្លាក់​ស្ពាន់​ធ្វើ​ដោយ​ដៃ ជា​ចម្លាក់​ឈើ និង​ចម្លាក់​ស្មាច់​ជាដើម ។ ហើយ​ចម្លាក់​ទាំងនេះ ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ក្នុងផ្ទះ​តែ​មួយ ដើម្បី​ថែរក្សា​ស្នាដៃ​ឱ្យ​នៅ​ស្ថិតស្ថេរ ក៏​ដូច​ជា​ការ​គាស់​រំលើង​កេរដំណែល​ពី​ដូនតា​យើង ។

រាល់​ស្នាដៃ​ទាំង​អស់នេះ សុទ្ធសឹងតែ​ធ្វើ​ឡើង​ដោយ​ដៃ​របស់​កូន​ខ្មែរ​ពិត​ៗ​ដែល​ជា​ចម្លាក់​បន្សល់​ទុក​តាំងពី​ដូនតា​យើង​គ្រប់​ជំនាន់ ត​. រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ហើយ​ក្នុង​នាម​ជា​កូន​ខ្មែរ​ស្ត្រី​រូប​នោះ​អះអាង​ថា នៅ​តែ​បន្ត​ថែរក្សា​កេរដំណែល​នេះ ដោយ​គ្មាន​ថ្ងៃ​សាបសូន្យ​នោះ​ឡើយ ។

អ្នកស្រី អ៊ុ​ក ណា​វី​ន ដែល​ជា​ម្ចាស់​ហាង រក្សា លក់​គ្រឿងសម្អាង​ការ បានឱ្យ​ដឹង​ថា ចម្លាក់​ស្ពាន់​ទាំងនេះ ធ្វើ​ឡើង​ដោយ​ដៃ​ពិត​ៗ​របស់​កូន​ខ្មែរ ដូច្នេះ​សម្រាប់​បងប្អូន​ដែល​បើក​សម្អាងការ​មិន​ថា ត្រូវការ​គ្រឿងអលង្ការ​បែប​ណា​ឡើយ ទាក់ទង​នឹង​ចម្លាក់​ស្ពាន់ គឺ​ហាង​របស់​អ្នកស្រី​មាន​លក់​ទាំងអស់ ។

មិន​ថា តែ​អតិថិជន​មក​ជាវ​គ្រឿងអលង្ការ​សម្រាប់​សម្អាងការ ក៏​ដូច​ជា​ថង់រង ឬ​កៅអី​កាត់សក់​នោះ​ទេ សូ​ម្បី​តែ​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​យក​ទៅ​តាំង​ផ្ទះ ឬ​ក៏​តាំងនៅ​តាម​ហាង​នានា​ក៏​អាច​អញ្ជើញ​មក​មើល និង​ជាវ​នៅ​ហាង​ដោយ​ផ្ទាល់​តែ​ម្តង​បាន​ដែរ ដោយ​ធានា​ថា​នឹង​ទទួល​បាន​នូវ​គ្រឿងអលង្ការ​ដ៏​ស្រស់​ស្អាត និង​មានគុណ​ភាព​ខ្ពស់​ជាមួយ​ទឹកដៃ​ដ៏​ល្អ​ប្រណីត​ដែល​ជា​ផលិតផល​ក្នុងស្រុក ។

ដោយសារ​តែ​មានការ​ជឿ​ទុកចិត្ត​លើ​គុណភាព តម្លៃ និង​សេវាកម្ម​នោះ ទើប​ហាង រក្សា លក់​គ្រឿងសម្អាង​ការ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​អតិថិជន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហាង រក្សា លក់​គ្រឿងសម្អាង​ការ មាន​លក់​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​តម្រូវ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ដោយ​ធានា​នូវ​ការ​ប្រើប្រាស់​ជាប់​បាន​យូរ ព្រោះ​រាល់​គ្រឿងអលង្ការ​ទាំងអស់​សុទ្ធតែ​ប្រើ​ថ្នាំ​ក្រូមេ​ដែល​មានគុណ​ភាព​ខ្ពស់ ហើយ​ការ​ក្រូមេ​នេះ​ផង​ដែរ បាន​ធ្វើ​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ​ប្រកបដោយ​ស្តង់ដា​ខ្ពស់ ហើយ​តម្លៃ​ក៏​សមរម្យ​ផង​ដែរ ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​សម្រាប់​អ្នក​បើក​សម្អាងការ​នឹង​មាន​បញ្ចុះតម្លៃ​ពិសេស​ជូន​ថែម​ទៀត​ផង ។

តាម​រយៈ​គុណភាព ភាព​ស្រស់​ស្អាត និង​តម្លៃ​សមរម្យ​នៃ​គ្រឿងអលង្ការ​ដែល​ជា​ស្នាដៃ​បន្សល់​ទុក​តាំងពី​ដូនតា​មក​នោះ​ហាង រក្សា លក់​គ្រឿងសម្អាង​ការ ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិ​ជន​របស់​ខ្លួន ។ ហាង រក្សា លក់​គ្រឿងសម្អាង មាន​អាសយដ្ឋាន​ផ្ទះ​លេខ 92G ផ្លូវ 271 សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទូរស័ព្ទ​ទៅ​លេខ ០១២ ៦៦៩ ៩៨៦ / ០៩៣ ៨៦៩ ៩៦៦ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ