ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សក្នុងឡាន​ក្រឡាប់​ខ្ទេច​ខ្ទីរ​នេះ…​​ជា​នារី​​បាន​​​ស្លា.ប់ទាំង៥នាក់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បន្ត​ថា រថយន្ត​បា​​ឡែ​នមួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿ​ន លុះ​ដល់​ផ្លូ​ង​កោង​បួង​ចង្កូតជ្រុល ទើបក្រឡាប់​ជា​ច្រើន​ត្រឡប់​ បណ្តាលឱ្យមនុស្ស​ស្លាប់ចំនួន​​៥​នាក់ នៅក្នុងរថ​យន្ត។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បន្ត​ថា រថយន្ត​បា​​ឡែ​នមួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿ​ន លុះ​
ដល់​ផ្លូ​ង​កោង​បួង​ចង្កូតជ្រុល ទើបក្រឡាប់​ជា​ច្រើន​ត្រឡប់​ បណ្តាលឱ្យមនុស្ស​ស្លាប់ចំនួន​​៥​នាក់ នៅក្នុងរថ​យន្ត។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤ និង២០​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​០២ ​តុលានេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង ​(​ផ្លូវ​អាស៊ាន ​វាង​ក្រុង​ស្ទឹង​សែន​) ស្ថិតក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​ ។ សូមរំលឹកថា៖ ហ៊ឺមថ្លែងមិនចេញ…នេះជីវិត១គ្រួសារ

សេចក្តីរាយការណ៍បន្តថា គ្រោះថ្នាក់នេះ បង្ក​ឡើង​ដោយរថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌ស ​ពាក់​ស្លាក​លេខ ភ្នំពេញ ២​អា​អេស​៦៧១៥ ខណៈ​កំពុង​តែ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន មក​ដល់​ចំណុច​ផ្លូវ​កោង​រថយន្ត​បាន​វេច​ង្កូ​ចម​ក​ធ្វេ​ង​ដៃ​ធ្លាក់​ថ្នល់​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែលបានបង្កឡើង​ដោយខ្លួនឯង។

ប្រភពបន្តថា អ្នកបើកបរ​រថយន្ត​ គឺភេទ​ស្រី មិន​ទាន់ស្គាល់ឈ្មោះ (​ស្លាប់​) និង​អ្នក​រួម​ដំណើរ​​​៤​នាក់​ទៀត សុទ្ធតែ​ស្រី​ៗដូចគ្នា ទី​១-ឈ្មោះ អួន ចាន់​ធា​រី ​អាយុ​៣៤​ឆ្ រស់នៅ​ភូមិ​ទី​៤ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង
ខេត្ត​ពោ​ធិ៍សាត់​(​ស្លាប់​) ទី​២-ឈ្មោះ ឡា​ច ស្រី​ម៉ុម​ ​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជំរៅ ឃុំ​ពា​រាម ស្រុក​បាទី​ខេត្តតាកែវ​(​ស្លាប់​) ទី​៣-អ្នក​រួម​ដំណើរ​ឈ្មោះ ដុក ចាន់​វល​ក្ខ័​ណ៌ ​​អាយុ​២៦​ឆ្នាំ រស់​បឹង​កេងកង​ទី​៣ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​(​ស្លាប់​) និង​ទី​៤-អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​(​ស្លាប់​)​។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ