ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​គូស្នេហ៍​នេះ​…​មិន​លើកលែង​សូ​ម្បី​តែ​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា សង្សារ​១​គូ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ហើយ ក្រោយ​ធ្វើការ​សួរនាំ​អស់​ជា​ច្រើន​ម៉ោង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​រួច​មក ។ បន្ទាប់​ពី​សង្សារ​១​គូ​ខាងលើ​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ…

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា សង្សារ​១​គូ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ហើយ ក្រោយ​ធ្វើការ​សួរនាំ​អស់​ជា​ច្រើន​ម៉ោង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​រួច​មក ។

បន្ទាប់​ពី​សង្សារ​១​គូ​ខាងលើ​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង​យីហោ «​ធី​ម​ផល បារ​» ក៏​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​បុរស​ម្នាក់​រហូត​ឈាន​ដល់​ទាញ​កែវ​ស្រា​មក​វាយ​ចំ​ក្បាល​បុរស​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម ។ ស្រប​ពេល​នោះ​ក៏​មាន​សមត្ថកិច្ច​ម្នាក់​ចូល​ទៅ​ឃាត់ រួច​ហៅ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​ក្រុង ស្រាប់តែ​នារីជា​សង្សារ​​របស់ជនបង្ក​​ថែម​ទាំង​ជេរ និង​ទះកំភ្លៀង​សមត្ថកិច្ច​ម្នាក់​នោះ​ទៀត​ផង ទើប​សមត្ថកិច្ច​សុំ​គោលការណ៍ពី​​ថ្នាក់លើ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៩ ស្ថិត​ក្នុង​បរិវេណ​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ «​ធី​ម​ផល​ បារ​» នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឆៃ វ​ឌ្ឍ​នា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​១៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំណែក​គូសង្សារ​ជាប់ចោទ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រីឯ​ម្នាក់​ទៀត​ឈ្មោះ ង៉ូ​វ លី​ហ៊ុយ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត ។ សង្សារ​១​គូ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រំលឹក​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ បុរស​រង​គ្រោះ និង​មិត្តភក្តិ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង​ខាងលើ ។ ពេល​ដើរ​ចូល​ទៅ​ក្នុង​ហាង​កំពុង​ដើរ​រក​កន្លែង​អង្គុយ មិន​ទាន់​បាន​ផឹក​ផង ខណៈនោះ​បុរស​រង​គ្រោះ និង​មិត្តភក្តិ​ក៏​បាន​ជួបនឹង​ជន​បង្ក​ឈ្មោះ​ឡៅ ជី​ង​លី ពេល​នោះ​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​តុ​ប សុភ​ក្ត្រា បាន​មើល​មុខ​ជន​បង្ក ហើយ​ជន​បង្ក​ក៏​បាន​និយាយ​ថា «​អា​ហ្អែ​ង​មើល​មុខ​អី​» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ភាគី​ទាំង​២​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក ខណៈនោះ​ជន​បង្ក​បាន​ស្ទុះ​ទៅ​វាយ​លើ​ឈ្មោះ​តុ​ប សុ​ភ័​ក្ត្រា ចំនួន​១​ដៃ ហើយ​បុរស​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​ជួយ​ឃាត់ ទើប​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ជន​បង្ក​យក​កែវ​ស្រា​វាយ​ទៅ​លើ​បុរស​រង​គ្រោះ បណ្តាល​ឲ្យ​ត្រូវ​ចំ​ក្បាល​បែក​ចំនួន​២​កន្លែង ផ្នែក​ខាងស្តាំ​ដេរ​៤​ថ្នេរ និង​ផ្នែក​ខាងឆ្វេង​ដាច់​រយះ ដេរ​ចំនួន​១​ថ្នេរ និង​រង​របួស​រយះ​លើ​ចង្អុលដៃ​ខាងស្ដាំ ដេរ​ចំនួន​៣​ថ្នេរ ។ ចំណែក​ជន​បង្ក​ត្រូវ​អម្បែង​កែវ​មុត​ត្រង់​ប្រអប់ដៃ​ខាងស្ដាំ ដេរ​ចំនួន​៨​ថ្នេរ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​ហេតុការណ៍​ខាងលើ​កំពុង​កើតឡើង ក៏​មាន​សមត្ថកិច្ច​ម្នាក់​ឈ្មោះ​មាន ម៉ូ​ស្គូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​មក​ជួយ​អន្តរាគមន៍​ដែរ ស្រាប់តែ​នារី​ជា​សង្សារ​របស់​ជន​បង្ក​បាន​ជេរ​ប្រមាថ​ទៅ​លើ​សមត្ថកិច្ច​ម្នាក់​នោះ​នូវ​ពាក្យ​សម្តី​មិន​គ​ម្បី​ជា​ច្រើន និង​ទះកំផ្លៀង​សមត្ថកិច្ច​ម្នាក់​នោះ​ទៀត​ផង ។ បន្ទាប់​មក​មន្ត្រី​សមត្ថកិច្ច​ម្នាក់​នោះ​ក៏​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ ។

ក្រោយ​ពី​ធ្វើការ​ការ​សាកសួរ ជន​បង្ក​ឈ្មោះ​ឡៅ ជី ង​លី និង​នារី​ជា​សង្សារ​ឈ្មោះ​ង៉ូ​វ លី​ហ៊ុយ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ឈ្មោះ​ឆៃ វ​ឌ្ឍ​នា និង​ឈ្មោះ​តុប​ សុ​ភ័​ក្ត្រា ព្រមទាំង​ជេរ​ប្រមាថ និង​ទះកំផ្លៀង​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ខាងលើ​ប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​សង្សារ​១​គូ​ខាងលើ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ