ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​មួយ ប៉ះ​មួយ អាជ្ញាធរ​បិទផ្លូវ​ហាមឃាត់ ប្រជាពលរដ្ឋ​អង្គុយ​ធ្វើ​មុខ​ស្ញេញ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​សង់រោង​ចាំ​ទទួលភ្ញៀវ​ទេសចរ​នៅ​ជាប់ជើង​ភ្នំ​មួយ​ដែល​មាន​ទំនប់​ប្រទាក់ក្រឡា​នៅ​អម​សង្ខាង ដែល​ស្ថិត​នៅ​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ទំនប់​ទឹក​ប្រទាក់ក្រឡា​នេះ​ជា​កន្លែង​រមណី​ដ្ឋា​ន​ដ៏​ខាន់​មួយ​នៅ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ព្រោះ​មាន​ទេសចរណ៍​ជាតិ…

ខេត្តកំពត ៖ អ្នក​សង់រោង​ចាំ​ទទួលភ្ញៀវ​ទេសចរ​នៅ​ជាប់ជើង​ភ្នំ​មួយ​ដែល​មាន​ទំនប់​ប្រទាក់ក្រឡា​នៅ​អម​សង្ខាង ដែល​ស្ថិត​នៅ​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ទំនប់​ទឹក​ប្រទាក់ក្រឡា​នេះ​ជា​កន្លែង​រមណី​ដ្ឋា​ន​ដ៏​ខាន់​មួយ​នៅ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ព្រោះ​មាន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​តែងតែ​នាំ​គ្នា​ទៅ​លំហែកាយ​ជា​ប្រចាំ​ដែល​ទំនប់​នេះ​មានទឹក​ងូត​លេង​កំសាន្ត និង​មានព្រៃ​ភ្នំ​ជា​ច្រើន​នៅ​អម​ទំនប់​នេះ​ផង ។

ប៉ុន្តែ​អ្វី​ដែល​សោកស្ដាយ​នោះ​ទំនប់​ទឹក​ប្រទាក់ក្រឡា​នេះ​ត្រូវ​បាន​បាក់​អូរ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ហើយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​បាន​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​មក​កាយ​ដី​ទប់​ទំនប់​ប្រទាក់ក្រឡា​នេះ​ឡើង​វិញ​ថែម​ទាំង​បិតផ្លូវ​ទាំង​សង្ខាង​ទៀត​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​លើ​ខ្នង​ទំនប់​នេះ​ខ្លាច​មាន​គ្រោះថ្នាក់ ។

ប៉ុ​ន្ត​ប្រជាពលរដ្ឋ​គាត់​មិន​បាន​គិត​អំពី​ការ​អត់​ភ្ញៀវ ឬ​មាន​ភ្ញៀវ​ទេ​ពួក​គាត់​បាន​សង់រោង​ចាំ​ទទួលភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​លើ​ទំនប់​ទឹក​ប្រទាក់ក្រឡា​ក្នុង​រដូវ​បុណ្យ​ភ្នំ​បិណ្ឌ​បែរជា​ស្ងប់ស្ងាត់​មនុស្ស​ទៅ​វិញ ។

បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ លេង នេ​ម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កូន​សត្វ​បាន​និយាយ​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​គាត់​បាន​សង់រោង​ចាំ​ទទួលភ្ញៀវ​ទេសចរ​រួច​ជា​ស្រេច​កាលពី​ព្រឹក​ថ្ងៃ​ទី​29 ខែកញ្ញា ព្រោះ​ជា​រៀង​រាល់​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ ឬ​ចូល​ឆ្នាំ​ខ្មែរ​មនុស្ស​ម្នា​មក​ច្រើន​ណាស់​រកតែ​កន្លែង​អង្គុយ​ក៏​គ្មាន​ដែរ ទើប​គាត់​លក់ដូរ​ផង និង​សង់រោង​ឱ្យ​ភ្ញៀវ​អង្គុយ​លេង​ផង ។ គាត់​បាន​បន្ត​ទៀត​ថា ម៉ោង​ជិត​១​រសៀល​ទៅ​ហើយ​អត់​ឃើញ​អ្នក​មក​លេង និង​អាជ្ញាធរ​បាំង​បិតផ្លូវ​ទាំង​សង្ខាង​ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​មក​លេង​ហើយ​គេ​ត្រឡប់​ទៅ​វិញ ។

លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ថា ទំនប់​ប្រទាក់ក្រឡា​នេះ​មាន​មនុស្ស​ម្នា​ទៅ​លេង​តិចតួច​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ