ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវតុលាការសម្រេចហើយ ​ក្រោយប្រព្រឹត្តមិនគប្បី​ដាក់​​បងនិង​ម្តាយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ពី​បទ​«ហិង្សា​ដោយ​ចេតនា…

ខេត្ត​កណ្តាល ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ពី​បទ​«ហិង្សា​ដោយ​ចេតនា និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ​ តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។

បន្ទាប់ពី​​បុរសជាជនសង្ស័យម្នាក់​ខាងលើ​បាន​​ផឹកស្រា​ស្រវឹង​រួច​មក​រករឿង​បង​បង្កើត​ ​ព្រមទាំង​វាយ​ម្តាយ​ បណ្តាល​អោយរ​ងរ​បួស កាលពីវេលាម៉ោង​​​៧​និង​​​៣០នាទីយប់​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​​​២០១៩ ​នៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ​ឈ្មោះ វន សា​រុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ​ (​ពេល​ធ្វើ​តេស្ត​ទឹកនោម រកឃើញ​មានសារធាតុញៀន​) ។ ចំណែក​ជន​រង​គ្រោះត្រូវជាម្តាយបង្កើត​​ដែលរង​របួសធ្ងន់​​ឈ្មោះ វឿ​ន ចំរើន អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ​ខាងលើ។

យោង​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យមាន​សភាព​ស្រវឹងស្រា​ លុះ​ពេល​មក​ដល់​ផ្ទះ​ ជនសង្ស័យ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ឈ្មោះ វន សា​វិ​ន ត្រូវជា​បង​បង្កើត​របស់​ខ្លួន ពេល​នោះ​ជនសង្ស័យ​ខឹង​បាន​ស្ទះ​ចូល​ទៅ​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​បង​បង្កើត​​ឈ្មោះ​វន សា​វិ​ន ។

តាមប្រភពដដែលបាន​បន្ត​ថា បន្ទាប់ពីឃើញ​​បែបនេះ ​ជន​រង​គ្រោះ​ជា​ម្ដាយ​បង្កើត​បាន​ស្ទុះ​ចូល​ទៅ​ឃាត់​ ​ស្រាប់តែ​​​ជនសង្ស័យ​វាយ​ត្រូវ​ចិញ្ចើម​ និង​ភ្នែក​ខាង​ឆ្វេង បណ្តាល​ឱ្យ​រ​ងរ​បួស​ហូរ​ឈាម ​ក្រោយពេលកើតហេតុ ​ក្រុម​គ្រួ​សារបាន​បញ្ជូន​​ស្ត្រី​​រង​គ្រោះ​ទៅ​ព្យាបាល​​នៅ​មណ្ឌល​សុខភាព​ឃុំ ។

​តាម​ប្រភពដដែលបានបន្ត​ទៀតថា លុះ​​នៅ​​ថ្ងៃទី​​៣០ ខែកញ្ញា ឆ្នាំ ២០១៩ ប្ដី​របស់​​ស្ត្រី​​រង​គ្រោះ​​​​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្យា​រដែ​ក បន្ទាប់មក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដែក​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ