ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុញ​ការ​សើ​ុ​ប​អង្កេត​ដក​តំណែង​លោក​​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជាមួយ​ការ​គំរាមកំហែង​ប្រើ​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៣០​កញ្ញា​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​ស្នើ​ដល់​មេធាវី​លោក​ឲ្យ​ផ្ដល់​បណ្ដា​ឯកសារ​។ ពេល​មាន​ភាព​តានតឹង​ជុំវិញ​រឿង​អ៊ុយ​ក្រែ​ន កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​បាន​ស្នើ ដល់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​SCOTT MORRISON​ឲ្យ​ជួយ​លោក​ប្រមូល​​បណ្ដា​ព័ត៌មាន…

សហរដ្ឋអាមេរិក ៖ ជាមួយ​ការ​គំរាមកំហែង​ប្រើ​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៣០​កញ្ញា​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​ស្នើ​ដល់​មេធាវី​លោក​ឲ្យ​ផ្ដល់​បណ្ដា​ឯកសារ​។

ពេល​មាន​ភាព​តានតឹង​ជុំវិញ​រឿង​អ៊ុយ​ក្រែ​ន កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​បាន​ស្នើ ដល់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​SCOTT MORRISON​ឲ្យ​ជួយ​លោក​ប្រមូល​​បណ្ដា​ព័ត៌មាន ដែល​អាច​ធ្វើ​ឲ្យ​សាបរលាប​ដល់​ការ​ស៊ើប​អង្កេត របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ចូល​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។

សភា​អា​មេ​រិ​ក​ដែល​សើ​ុ​ប​អង្កេត​លើ​ការ​គាបសង្កត់​របស់​លោក​ត្រាំ ចំពោះ​សម​ភាគី​អ៊ុយ​ក្រែ​ន​ដើម្បី​ឲ្យ​ធ្វើការ​សើ​ុ​ប​អង្កេត​លើ​លោក​JOE BIDEN ដែល​អាច​ក្លាយជា​គូប្រជែង​របស់​លោក ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​តី​អា​មេ​រិ​ក​ឆ្នាំ​២០២០​នោះ កំពុង​តែ​ជម្រុញ​ល្បឿន​នៃ​ការ​ស៊ើប​អង្កេត​។ ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា អះអាង​ថា មេធាវី​ផ្ទាល់ខ្លួន​របស់​លោក​ត្រាំ លោក​RUDY GIULIANI បាន​ទទួលបញ្ជា​ឲ្យ​ផ្ដល់​បណ្ដា​ឯកសារ​ទាក់ទិន​នឹង​សំណុំរឿង​នោះ​។

​ក្នុង​សារ​សារលិខិត​មួយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​រៀបរាប់​ថា ការ​បដិសេធ​ឬ​ក៏​បរាជ័យ​របស់​មេធាវី​រូប​នោះ ក្នុង​ការ​ផ្ដល់​បណ្ដា​ឯកសារ​ទាំងនេះ នឹង​ជា​ភស្ដុ​តាង​មួយ​នៃ​ការ​រារាំង​ដល់​ការ​ស៊ើ​ប​អង្កេត​របស់​សភា​។ គេ​តម្រូវ​ឲ្យ​មេធាវី​រូប​នេះ​ប្រគល់​ឯកសារ​ទាំងនោះ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៥​តុលា​។

ការ​ស្ទាបស្ទង់​មតិ​ថ្មី​របស់​សាកលវិទ្យាល័យ QUINNIPIAC បាន​រួមចំណែក​ក្នុង​ការ​ពង្រឹង ការ​ព្រួយបារម្ភ​កាន់តែ​ច្បាស់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​។ ការ​ស្ទាបស្ទង់​មតិ​នោះ​បង្ហាញ​ពី​ការ​កើន​ឡើង នៃ​ចំនួន​អ្នកបោះឆ្នោត​ដែល​ប្រមាណ​ជា​៣៧%​វាយតម្លៃ​ថា លោក​ត្រាំ​ត្រូវ​តែ​ដក​តំណែង ក្នុង​ការ​ស្ទាបស្ទង់​កាលពី​១​ស​ប្ដា​ហ៍​មុន ហើយ​ការ​ស្ទាបស្ទង់​នា​ពេល​នេះ​មតិ​នោះ​បាន​ឡើង​ដល់​៤៧% ដែល​ស្មើគ្នា​នឹង​មតិ​ដែល​ថា​លោក​ត្រាំ​មិន​ត្រូវ​ដក​តំណែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ