ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​ឆ្លេឆ្លា​ខំ​តាម​រក​អស់​កន្លះ​ម៉ោង​ដល់​ពេល​ប្រទះ​ឃើញ​ហួសពេល​ទៅ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ស្រវឹងស្រា​ចុះ​ទៅ​លេង​ទឹក​ប្រឡាយ​ដែល​កំពុង​ឡើង​ខ្លាំង ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​កងកម្លាំង​នគរបាល​បាន​ចុះ​រាវរក​ប្រមាណ​ជា​កន្លះ​ម៉ោង​ទើប​រក​ឃើញ ។ ករណី​លង់ទឹក​ប្រឡាយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ស្រវឹងស្រា​ចុះ​ទៅ​លេង​ទឹក​ប្រឡាយ​ដែល​កំពុង​ឡើង​ខ្លាំង ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​កងកម្លាំង​នគរបាល​បាន​ចុះ​រាវរក​ប្រមាណ​ជា​កន្លះ​ម៉ោង​ទើប​រក​ឃើញ ។ ករណី​លង់ទឹក​ប្រឡាយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ​ពី​សង្កាត់​ភ្នៀ​ត ទៅ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​អ្នកតា សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ន់ យឿ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ចុះ​ទៅ​លេង​ទឹក​ប្រឡាយ​ដែល​កំពុង​ឡើង​ខ្លាំង ហើយ​ជា​កន្លែង​ផ្លូវ​ដាច់​មានទឹក​ហូរ​បណ្តាល​ឲ្យ​លង់ទឹក ក្រោយ​ពី​មាន​កើតហេតុ​កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​នាំ​គ្នា​ចុះ​ជួយ​រាវរក​ប្រហែលជា​កន្លះម៉ោង​ទើប​រក​ឃើញ និង​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ តែ​ជា​អកុសល​មក​ដល់​មន្ទីរពេទ្យ​ត្រូវ​បាន​គ្រូពេទ្យ​និយាយ​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ