ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស៣អង្គភាពរើតុ កៅអី មិនទាន់​អស់…ម្ចាស់ថ្មីមកធ្វើរបង…ដេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា គេ​បាន​មើលឃើញ​កម្មករ​៤-៥នាក់ មាន​សម្ភារ និងឧបករណ៍​គ្រប់គ្រាន់ យក​ទៅ​ធ្វើ​របង​បាំង​ទីតាំង​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទ ល្មើស​រាជធានី​ភ្នំពេញ​បិទ​ជិត…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា គេ​បាន​មើលឃើញ​កម្មករ​៤-៥នាក់ មាន​សម្ភារ និងឧបករណ៍​គ្រប់គ្រាន់ យក​ទៅ​ធ្វើ​របង​បាំង​ទីតាំង​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទ ល្មើស​រាជធានី​ភ្នំពេញ​បិទ​ជិត ប្រៀប​ដូច​ចាប់បង្ខំ​ឲ្យ​មន្ត្រី​បម្រើ​ការងារ ៣​ការិយាល័យ​នោះ​រើ​តោក​រើ​ហឹ​ង​ចាកចេញឱ្យ​បានឆាប់ ដើម្បី​ម្ចាស់​ថ្លើមថ្លៃ​យក​ដី​សម្រាប់​សាងសង់​អ្វីមួយ ។

បាន​សង្កេត​ឃើញ​ទៀត​ថា ខណៈ​ម្ចាស់​ដី​បាន និង​កំពុង​ឲ្យ​កម្មករ​ហ៊ុមព័​ទ្ធ​ដោយ​របង​ស័​ង្កសី មាន​មន្ត្រី​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ម្នាក់ បាន​ជួល​រថយន្ត​មួយ​គ្រឿង​រើ​សម្ភារៈ​ដឹក​ចេញ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ហាក់ដូច​ស្តាយស្រណោះ​ឆ្នាំង​ដែល​ធ្លាប់​រស់នៅ​ច្រើន​ឆ្នាំ​មក​នោះ ។

មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​ទៀត ដែល​មិន​ទាន់​រើ​អី​វ៉ា​ន់​ចេញ បាន​ឈ​រមើល​មិត្ត​រួម​ការងារ​កំពុង​រើ​តោក​រើ​ហឹ​ង​រ​អ៊ូរទាំ​គ្រប់​គ្នា​ថា គេ​បាំង​របង​បង្ខំ​ឲ្យ​យើង​ចេញ តែ​ដូច​ជា​មិន​ទាន់​មាន​ឮ​ពាក្យ​ថា ដោះស្រាយ​គោល នយោបាយ​ឲ្យ​មន្ត្រី​នគរបាល​ជាតិ ដែល​រស់នៅ​បម្រើ​ការងារ​លើ​ទីតាំង​នេះ​យូរ​ឆ្នាំ​នោះ​នៅឡើយ​ទេ ។

មន្ត្រី​នគរបាល​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បន្ត​ថា កាល​គេ​ដេញ​ពី​ទីតាំង​ចាស់​នៅ​ជិត​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មក​រា ឲ្យ​មក​នៅ​ទីតាំង​សព្វ​ថ្ងៃនេះ មន្ត្រី​ថ្នាក់​តូច​ទាប​បំផុត​ក៏​បាន​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ម្នាក់​៥០​ដុល្លារ​អាម​មេ​រិ​ក​ដែរ ចំណែក​ពេល​នេះ​ស្ងាត់​សូន្យ​ឈឹង ។

ក្នុង​ទឹកមុខ​មន្ត្រី​នគរបាល​ម្នាក់​ៗឡើងក្រហម​​ស្ទាក់ស្ទើ​រមិន​ទាន់​រើ​សម្ភារ​ទៅ​កន្លែង​ដែល​តម្រូវ​ឲ្យ​ទៅ​នោះ នៅ​អែអង់​រង់ចាំ​ប្រាក់​សតិអារម្មណ៍​ក្រែង​បាន​ខ្លះ ។ ដែល​តាម​ឮ​ល្បី​ត​ៗ​គ្នា​មិន​ច្បាស់លាស់​ថា ដី​ប្រមាណ​ជិត​១​ហិ​កតា​ដែល​ធ្លាក់ដៃ​ឈ្មួញ​ឬ​ក្រុមហ៊ុន​ណា​នោះ​ តម្លៃ​ជាង​១១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ព័ត៌មាន​ពិស្តារនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ