ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹង​ធ្វើ​ថ្ងៃ​ទី ៤ – ៥ ខែតុលា ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន Realestate.com.kh នឹង​រៀបចំ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩ គឺ «​ពិព័រណ៍ អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩» នៅ​ថ្ងៃ​ទី ០៤ – ០៥…

ក្រុមហ៊ុន Realestate.com.kh នឹង​រៀបចំ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩ គឺ «​ពិព័រណ៍ អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩» នៅ​ថ្ងៃ​ទី ០៤ – ០៥ ខែតុលា ជាមួយនឹង​ការ​តាំង​បង្ហាញ​​គម្រោង អចលនទ្រព្យ​ធំ​ៗ​ជាង​៥០​គម្រោង និង​ក្រុមហ៊ុន​ភ្នាក់ងារ ក្រុមហ៊ុន​ច្បាប់ ក្រុម​ហ៊ុន​សំណង់ ស្ថ​ប​ត្យ​កម្ម និង​សំណង់ និង​ក្រុមហ៊ុនចម្រុះ​ផ្សេង​ៗ​ទៀត​។

ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ក្លាយជា​វេទិកា​គម្រូ​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ការ​ទិញ​-​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការ​ដាក់​បង្ហាញ​គម្រោង​បុរី ខុន​ដូ ដី និង​អចលនទ្រព្យ​ផ្សេង​ៗ​ជា​គម្រោង វេទិកា​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន ជាតិ និង​អន្តរជាតិ អ្នកទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​រាប់​ពាន់​នាក់​ក្នុង​ពិព័រណ៍​កន្លង​មក​។

ពិព័រណ៍​ឆ្នាំ​នេះ​នឹង​មាន​អ្នក​អភិវឌ្ឍន៍​ចូលរួម​ជា​ច្រើន​ដូច​ជា ៖ ក្រុមហ៊ុន Aru-Me Metal ក្រុម​ហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន Pafillia Property Developers ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន MAA Architecture & Design ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន Zenearth​។

គម្រោង​ធំ​ៗ​មាន​ដូច​ជា​៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay គម្រោង SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park, គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និង​គម្រោង Wealth Mansion​។

ពិព័រណ៍​អចលនទ្រព្យ​ពិត បង្ហាញ​គម្រោង​ពិត ជួប​គ្នា​ជាមួយ​អតិថិជន​ពិត បាន​ជំរុញ​ការ​ទិញ​-​លក់ នៅ​នឹង​កន្លែង​ភ្លាម​ៗ ដែល​ក្នុង​ពិព័រណ៍​នីមួយ​ៗ​ក្នុង​ឆ្នាំ​កន្លង​មក​បាន​លក់​អចលនទ្រព្យ​នៅ​នឹង កន្លែង​សរុប​ជា​ទឹក​ជាង ១០០ លាន​ដុល្លារ​។

សម្រាប់​ឆ្នាំ​នេះ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​លើក​នេះ នឹង​ធ្វើ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ភ្នំពេញ នៅ​សាល​ធំ ជាន់​ទី​២ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៦ ល្ងាច​។

ដៃគូរ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពិព័រណ៍​ឆ្នាំ​នេះ​មាន​ដូច​ជា សារព័ត៌មាន​សប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.

ព្រឹត្តិការណ៍​ឆ្នាំ​នេះ គឺ​មានការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Lukfook Jewellery ជា​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ZTO Express ក្រុមហ៊ុន EZECOM សណ្ឋាគារ Lumiere Residence Hote សណ្ឋាគារ Snowbell ផ្សារ​ទំនិញ​រួច​ពន្ធ CDF ការ​សែត ខ្មែរ​ថា​ម​ស៍ ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន Yuandao Architecture​។

ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ជា​វេទិកា​ប្រចាំឆ្នាំ​ល្អ​បំផុត​សម្រាប់ អ្នក​ស្វែងរក​ឱកាស​វិ​ន​យោគ ៖
●​ ​ឱកាសល្អ​បំផុត​ក្នុង​ការ​ស្វែងរក​គម្រោង​លំនៅ​ដ្ឋា​ន​ច្រើន​ជម្រើស​ក្នុង​ពេល​តែ​មួយ
●​ ​គម្រោង​ធំ​ៗ ដូច​ជា ផ្ទះ ដី ខុន​ដូ បុរី ដី​ឡូ​តិ៍ មាន​តាំង​បង្ហាញ​នៅ​នឹង​កន្លែង
●​ ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា
●​ ​ផ្តល់​ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នីមួយ​ៗ
●​ ​ឱកាស​ផ្សព្វផ្សាយ និង​ដាក់​បង្ហាញ​គម្រោង​ដ៏​មាន​ប្រសិទ្ធិ​ភាព

ក្រៅពី​ការ​តាំង​បង្ហាញ​គម្រោង​លំនៅ​ដ្ឋា​ន​ដ៏​ប្រណិត និង​ជួប​គ្នា​រវាង​អ្នកលក់ និង​អ្នកទិញ នៅ​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ​នឹង​មាន វគ្គ​សិក្ខា សាលា​អប់រំ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក៏​នឹង​ដំណើរ ការ​ពីរ​ថ្ងៃ​ពេញ​ផង​ដែរ ជាមួយ​ប្រធាន​សំខាន់​ៗ ល្អ​ៗ ទាក់ទង​នឹង​ស្ថានភាព​ទីផ្សារ​ស្តី​អំពី​ទីផ្សារ អចលនទ្រព្យ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន ដោយ​មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជំនាញ​ៗ​ទាំង ក្នុងស្រុក និង​អន្តរជាតិ​ជា​ច្រើន​រូប​។

វាគ្មិន​សំខាន់​ៗ​ក្នុង​កម្មវិធី​នេះ​មាន​ដូច​ជា ៖

●​ ​លោក ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World Bridge Group
●​ ​លោក ឧកញ៉ា ចេ​ង ខេ​ង ធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CPL Cambodia
●​ ​លោក ស៊ន សៀ​ប ស្ថាបនិក និង​នាយក​ប្រ​តិ​ត្តិ​ក្រុមហ៊ុន Real Estate
●​ ​លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន Keller Williams ប្រចាំ​កម្ពុជា
●​ ​លោក Marc Townsend, ប្រធាន​ក្រុមប្រឹក្សាភិបាល CBRE Cambodia
●​ ​លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​ក្រុមហ៊ុន SokSiphana & Associates

ក្រៅពី​នេះ​មាន​វាគ្មិន​សំខាន់​ៗ​ជា​ច្រើន​ទៀត ទាំង​ជាតិ និង​អន្តរជាតិ​។
សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ចូលរួម​ទស្សនា អ្នក​ចុះ​ឈ្មោះ​ចូលរួម​ដោយ​សេរី និង​អាច​មានឱកាស​ឈ្នះ​រង្វាន់ និង​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​។ សូម​ចុះ​ឈ្មោះ​ចូលរួម​ឥឡូវនេះ​!

ចុះ​ឈ្មោះ​ទី​នេះ ៖ https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/

វី​ដេ​អូ​ ៖ https://www.youtube.com/watch​?​v=SonZ1NnHG5s&feature=youtu.be

សម្រាប់​ការ​ធ្វើ​ម្ចាស់​ឧបត្ថម្ភ ឬ​ចង់​កក់​កន្លែង​តាំង​គម្រោង​នៅ​សូម​ទាក់ទង​៖
●​ ​ភាសា​ខ្មែរ និង​ចិន​៖ nin.kang@realestate.com.kh ឬ​ទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
●​ ​អង់គ្លេស​៖ tyler.stuart@realestate.com.kh ឬ​ទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ