អង្គការកម្មវិធីស្បៀងអាហារពិភពលោក PAM រាយការណ៍កាលពីថ្ងៃទី២៤ មីនា ថា ពលរដ្ឋកូរ៉េខាងជើងជាង៦លាននាក់ត្រូវការជំនួយស្បៀងអន្តរជាតិជាបន្ទាន់ ។
អង្គការ PAM គូសបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងជួបប្រទះនឹងទឹកជំនន់នានាកាលពីរដូវភ្លៀងកន្លងមកនេះ ហើយក៏ជួបនឹងរដូវត្រជាក់យ៉ាងខ្លាំងមួយដែរ ដែលធ្វើឱ្យប្រទេសនេះដែលមានការខ្វះខាតស្បៀងស្រាប់ ជួបប្រទះនឹងវិបត្តិស្បៀងថែមទៀត ។
អង្គការនេះរបស់ អ.ស.ប បញ្ជាក់ថា បណ្តាកុមារ នារី និងមនុស្សចាស់ ស្ថិតក្នុងចំណោមមនុស្សដែលរងការប៉ះពាល់ខ្លាំងបំផុតហើយស្នើឱ្យជួយផ្តល់ជំនួយស្បៀងចំនួន៤៣០.០០០តោន។ របាយការណ៍នេះរបស់អង្គការ PAM គឺផ្អែកលើការវាយតម្លៃធ្វើឡើងកាលពីខែកុម្ភៈ និងខែមីនា របស់អង្គការទាំងឡាយ ក្នុងនោះមានអង្គការ PAM ផងដែរ តាមសំណើរបស់កូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ