ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​ Jamie Vardy វ៉ា​ដាច់​កំណត់​ត្រា​តារា​ឆ្នើម Cristiano Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា Jamie Vardy កីឡាករ​របស់​ក្លិប​កញ្ជ្រោង Leicester បាន​រក​គ្រាប់​បាល់​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា Jamie Vardy កីឡាករ​របស់​ក្លិប​កញ្ជ្រោង Leicester បាន​រក​គ្រាប់​បាល់​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League បាន​ច្រើន​ជាង​ម្ចាស់​ពាន Ballon d’Or ប្រាំ​ដង Cristiano Ronaldo ។

ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លិប​កញ្ជ្រោង​ខៀវ Leicester រូប​នេះ​រកបាន​គ្រាប់​បាល់​សរុប​សម្រាប់​ក្លិប​នៅ Premier League បាន​ចំនួន​៨៥​គ្រាប់​ដែល​មាន​ចំនួន​ច្រើន​ជាង Ronaldo កាលពី​នៅ​លី​គ​ដូច​គ្នា ។ Vardy បាន​បង្ហាញខ្លួន​ចំនួន​១៨៣​ប្រកួត​ប៉ុណ្ណោះ​តែ​រក​គ្រាប់​បាល់​បាន​៨៥​គ្រាប់ ខណៈ​ដែល Ronaldo រកបាន​ត្រឹមតែ​៨៤​គ្រាប់ ក្នុង​ការ​ប្រកួត​១៩៦​ដង ។

Jamie Vardy បាន​ប្រាប់​សារព័ត៌មាន Sky Sports ក្រោយ​ពី​ការ​ប្រកួត​តទល់​នឹង Newcastle ថា «​ពួក​យើង​មាន​វិធី​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់ ។ ពួក​យើង​ពេល​នេះ​មាន​ជ្រុង​ផ្សេង​ៗ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​» ៕

ប្រភព ៖ sportbible , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ