ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ឈ្នះ​រង្វាន់​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​កំពុង​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ។ ស្ត្រី​ដែល​មានសំណាង​ខាងលើ​នេះ មានឈ្មោះ ម៉ក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​កំពុង​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​រាជធានី​ភ្នំពេញ មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ។

ស្ត្រី​ដែល​មានសំណាង​ខាងលើ​នេះ មានឈ្មោះ ម៉ក់ ស្រ៊ី​ម អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក​។

ថ្លែងប្រាប់​ក្រុមការងារ ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​ដល់​លំនៅ​ដ្ឋា​ន អ្នកស្រី ម៉ក់ ស្រ៊ី​ម បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នកស្រី​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ស្រុក​បារាយណ៍ ប៉ុន្តែ​ដោយសារ​តែ​កត្តា​ជីវភាព​គ្រួសារ​លំបាក​ពេក ក៏​បាន​មក​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ទាំង​២​នាក់​ប្ដី ប្រពន្ធ តែ​ម្ដង​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា បើ​ទោះជា​មានការ​ងារ​ធ្វើ​ទាំង​២​នាក់​ប្ដី ប្រពន្ធ​ពិតមែន ប៉ុន្តែ​នៅ​តែ​ជួប​ភាព​លំបាក​ក្នុង​គ្រួសារ​ខ្លះ​ៗ​ដែរ ជា​ពិសេស​នៅ​មាន​ជំពាក់​បំណុល​ឯកជន​មួយ​ចំនួន​ដែរ​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នេះ គឺ​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​សម្រាក​ពី​ការងារ​នៅ​រោងចក្រ អ្នកស្រី​បាន​ទិញ ភេសជ្ជៈ ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ជាមួយ​គ្នា ទុក​គ្រាន់​ទទួលទាន​ពេល​អស់​កម្លាំង ។ លុះ​ពេល​គាស់ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​យ​ម្ដង​។ ភ្លាម​នោះ អ្នកស្រី​ពិតជា​រំភើប​ជា​ខ្លាំង ហើយ​បាន​ហៅ​អ្នក​នៅ​ជុំវិញ​ខ្លួន​ឱ្យ​ជួយ​មើល និង​ទូរស័ព្ទ​ផ្តល់​ដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។

អ្នកស្រី​បាន​បន្ត​ទៀត​ថា សម្រាប់​ទឹកប្រាក់​១០០​លាន​រៀល​នេះ គឺ​ពិតជា​មាន​សារសំខាន់ ចំពោះ​គ្រួសារ​ខ្លាំង​ណាស់ ដែល​បន្ទាប់​ពី​ទទួល​បាន​ថវិកា​រង្វាន់​នេះ អ្នកស្រី​នឹង​យក​ទៅ​សងបំណុល​គេ ហើយ​ទុក​មួយ​ចំនួន​សង់ផ្ទះ​ស្នាក់​នៅ​ឯ​ស្រុក​កំណើត និង​ទិញ​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ