ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ថា​ឡើយ​សាមញ្ញ​ជន​សូ​ម្បី​តែ​តួអង្គ​ព្រះពុទ្ធ​ក៏​គង់​ប្រព្រឹត្ត​ឆ្គង

4 ឆ្នាំ មុន

សូ​ម្បី​តែ​តួអង្គ​ព្រះពុទ្ធ​មុន​នឹង​បាន​ត្រាស់​ដឹង​ធម៌ ចាក់​ធ្លុះ​នូវ​អរិយ​សច្ចៈ ក៏​លោក​ធ្លាប់​ប្រព្រឹត្ត​ឆ្គង​ខ្លះ​ដែរ ចុះទ​ម្រាំ​​សាមញ្ញ​ជន​គ្រប​សង្កត់​ដោយ​កិលេស​ប្រហែលជា​គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ទេ ទោះជា​ឥត​ខ្ចោះ​យ៉ាងណា ក៏​គង់​ជ្រុលជ្រួស​ខ្លះ​មិន​ខាន ។ ​អ្នកប្រាជ្ញ​ពោលថា បុគ្គល​ដែល​បាន​ទទួល​ការ​លើកតម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ខ្លះ​ដែរ…

សូ​ម្បី​តែ​តួអង្គ​ព្រះពុទ្ធ​មុន​នឹង​បាន​ត្រាស់​ដឹង​ធម៌ ចាក់​ធ្លុះ​នូវ​អរិយ​សច្ចៈ ក៏​លោក​ធ្លាប់​ប្រព្រឹត្ត​ឆ្គង​ខ្លះ​ដែរ ចុះទ​ម្រាំ​​សាមញ្ញ​ជន​គ្រប​សង្កត់​ដោយ​កិលេស​ប្រហែលជា​គ្មាន​អ្នក​ណា​ល្អ​គ្រប់​ដប់​ទេ ទោះជា​ឥត​ខ្ចោះ​យ៉ាងណា ក៏​គង់​ជ្រុលជ្រួស​ខ្លះ​មិន​ខាន ។

​អ្នកប្រាជ្ញ​ពោលថា បុគ្គល​ដែល​បាន​ទទួល​ការ​លើកតម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ខ្លះ​ដែរ បើ​ទោះជា​គេ​មិន​ធ្វើ​ដោយ​កាយ ក៏​គង់​មាននៅ​ក្នុង​ចិត្ត ។ ចំណែក​បុគ្គល​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​ធ្វើ​ល្អ​ខ្លះ​ពី​មុន​មក ហើយ​តទៅ​មុខ​ទៀត​ក៏​គេ​អាច​ជា​មនុស្ស​ល្អ​ពិតប្រាកដ​បាន នេះ​ជា​រឿង​ធម្មតា​របស់​បុថុជ្ជន​ទៅ​ហើយ ។

ព្រោះតែ​លក្ខណៈ​ជាក់ស្តែង​នេះ​ហើយ​បានជា​លោក​ដាស់តឿន​មនុស្ស​ទូទៅ​មិន​គួរ​ប្រញាប់​វិនិច្ឆ័យ​បុគ្គល​ណា​ដោយ​គ្រាន់តែ​ឃើញ​ការ​ធ្វើ​ខុស​ម្តង​ឬ​ពីរ​ដងនោះ​ឡើយ ហើយ​ក៏​កុំ​គិត​ថា គេ​នឹង​ជា​មនុស្ស​បែប​នេះ​រហូត​តទៅ​ក្នុង​មួយ​ជីវិត​របស់​គេ​នោះ​ឱ្យ​សោះ ។

មនុស្ស​នៅ​ក្នុង​ពិភពលោក​នេះ​ទាំង​បព្វជិត ទាំង​គ្រហស្ថ​សុទ្ធតែ​ជា​បុថុជ្ជន គ្រាន់តែ​អ្នកបួស​លោក​មាន​កិលេ​ស​ស្រាល​ជាង​គ្រហស្ថ​បន្តិច ព្រោះ​លោក​មិន​ជាប់ជំពាក់​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ពោល​គឹ មិន​ធ្ងន់​ទៅ​ដោយ​វត្ថុ​កាម និង​កិលេស​កាម​ពេក​ទេ ។ ដូច្នេះ​បើជា​បុថុជ្ជន​ចៀស​មិន​ផុត​ពី​ទ​ង្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះទៅ​តាម​អំណាច​នៃ​ចិត្ត​មិន​ខាន​ឡើយ ។(ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ