ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដូច​គ្នា បែរជា​ជំរិត​គ្នា​ឯង និង​ប្រើ​​ទារុណ​កម្ម​ទៀត​… បង្ក្រាប​ផ្អើល​ក្នុង​បុរី

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​បង្ក្រាប​ករណី​ជនជាតិ​ចិន ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​30 ខែកញ្ញា ឆ្នាំ​2019 នៅ​ចំណុច​ក្នុង​បុរី​សុខសាន្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​បង្ក្រាប​ករណី​ជនជាតិ​ចិន ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​30 ខែកញ្ញា ឆ្នាំ​2019 នៅ​ចំណុច​ក្នុង​បុរី​សុខសាន្ត ក្រុម​14 ស្ថិត​ក្នុងភូមិ​5 សង្កាត់​លេខ​4 ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​ចំនួន​6​នាក់​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​នេះ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត ក៏​បាន​រំដោះ​ជន​រង​គ្រោះ​ចំនួន​4​នាក់​ផង​ដែរ ដែល​សុទ្ធតែ​ជា​ជនជាតិ​ចិន ដូច​គ្នា ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​មក​ឃុំឃាំង និង​បង្ខាំង​ទុក​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ប្រើ​ទារុណកម្ម ។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន ៖ ទូរ​សព្ទ​ដៃ​6​គ្រឿង​, ខ្នោះដៃ​4​គូ​, រថយន្ត​1​គ្រឿង និង​ប្រាក់​ដុល្លារ​ចំនួន​15០០​ដុល្លារ ព្រមទាំង​សម្ភារ​:​មួយ​ចំនួន​ទៀត​ផង ។

បច្ចុប្បន្ន ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៦​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​កំពុង​សាកសួរ​សាវតា​បន្ត ដើម្បី​បំពេញ​នីតិវិធី​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ