ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ក្បួន​រថពាសដែក២​ប្រទេស​របស់​កង​កម្លាំង​ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​កញ្ញា​ ឆ្នាំ​២០១៩ បាន​វាយប្រហារ​ក្បួន​រថពាសដែក​មួយ​ខ្សែ​របស់​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​កងកម្លាំង​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ​ក្នុង​ខេត្ត RAJRAN…

ប្រទេស​យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​កញ្ញា​ ឆ្នាំ​២០១៩ បាន​វាយប្រហារ​ក្បួន​រថពាសដែក​មួយ​ខ្សែ​របស់​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​កងកម្លាំង​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ​ក្នុង​ខេត្ត RAJRAN ភាគ​ខាងត្បូង​អា​រ៉ា​ប៊ី​សា​អូឌីត បណ្ដាល​ឲ្យ​មានការ​បាត់​បង់​ធ្ងន់ធ្ងរ​បំផុត​។ ទិដ្ឋភាព​នៃ​ការ​វាយប្រហារ ត្រូវ​បាន​គេ​បង្ហោះ​វី​ដេ​អូ​និង​រូបភាព​នានា​តាម​បណ្ដាញ​​សង្គម​។

ក្នុង​ការ​វាយប្រហារ​នេះ​ពួក​ហ៊ូ​ធី​អាច​រឹបអូស​យក​បាន និង​កម្ទេច​រថពាសដែក​ជា​ច្រើន​គ្រឿង ព្រម​ទាំង​ចាប់​បាន​ឈ្លើយសឹក​ច្រើន​នាក់​។ វី​ដេ​អូ​បង្ហាញ​ពី​បណ្ដា​រថពាសដែក​ផលិត​នៅ​កា​ណា​ដា​ធុន​LAV-25​រង​ការ​កម្ទេច​។

រថពាសដែក​ទាំងនោះ​១​គ្រឿង​ៗ​មាន​ទម្ងន់​១២​តោន ហើយ​បំពាក់​ដោយ​កាណុង​ស្វ័យប្រវត្តិ​ទំហំ​២៥​មី​លី្ល​ម៉ែត្រ និង​កាំភ្លើងយន្ត​ទំហំ​៧,៦២​មី​លី​ម៉ែត្រ​២​ដើម ត្រូវ​បាន​ពួក​អ្នកកាន់កាប់ បោះបង់​ចោល​ហើយ​រត់គេច​ខ្លួន​។ ពួក​ហ៊ូ​ធី​ក៏​ដណ្ដើម​យក​បាន​ដែរ​រថ​ពាស​ដែល​ផលិត​នៅ​ហ្ស៊​ក​ដា​នី ធុន​KADDB AL WAHSH រថពាសដែក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ធុន​SPARTAN ព្រមទាំង​រថពាសដែក​អា​មេ​រិ​ក​ធុន​OSHKOSH M-ATV​សរុប​ប្រមាណ​ជា​១៥​គ្រឿង​។ តាម​រូបភាព​ដែល​ថត​បាន​ឯទៀត​ៗ បង្ហាញ​រថយន្ត​យោធា​នានា​ដែល​ដឹក​អាវុធ​និង​គ្រាប់រំសេវ ព្រមទាំង​បណ្ដា​ប៊ុល​ដូ​ហ្ស័​រ បណ្ដា​កាណុង​អា​មេ​រិ​ក ធុន​M163 បណ្ដា​កាំភ្លើងត្បាល់​ទំហំ​១២២​មី​លី​ម៉ែត្រ ព្រមទាំង​កាំជ្រួច​ហ្វូង​មួយ​ផលិត​នៅ​ប្រទេស​ក្រូ​អា​ស៊ី ដែល​ត្រូវ​បោះបង់​ចោល​។

អា​រ៉ា​ប៊ី​សា​អូឌីត​ជួប​ប្រទះ​ការ​វាយប្រហារ ធ្ងន់ធ្ងរ​លើក​ទី​២​សម្រាប់​ខែកញ្ញា​។ កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​បណ្ដា​មី​សី​ុ​ល​បណ្ដែត​និង​ដ្រូ​ន​ត្រូវ​បាន​ពួក​ឧទ្ទាម​ហ៊ូ​ធី​អះអាង​ថា ប្រើ​វាយប្រហារ បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Mahmoud Gamal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ