ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក យ៉េន​ជប៉ុន និង​បាត​ថៃ យ៉ាងណា​ដែរ​ថ្ងៃនេះ !

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​បាត​ថៃ​ថា តើ​វា​មាន​អត្រា​យ៉ាងណា​ដែរ​បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់ ។ ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា…

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ប្រាក់​យ៉េន​ជប៉ុន និង​ប្រាក់​បាត​ថៃ​ថា តើ​វា​មាន​អត្រា​យ៉ាងណា​ដែរ​បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែតុលា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៩៥,០០​រៀល អត្រា​លក់​៤.១១២,០០​រៀល , ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៧,៣២៩១​រៀល អត្រា​លក់​៣៨,៤២៩៩​រៀល និង​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៨០​រៀល អត្រា​លក់​១៣៤,៨០​រៀល ។

ដោយឡែក​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុងថ្ងៃនេះ​ដែរ​រួម​មាន ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​១០៧,០០​យ៉េន​ជប៉ុន អត្រា​លក់​១០៩,៧០​យ៉េន​ជប៉ុន , ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៣០,៤៤១៤​បាត​ថៃ អត្រា​លក់​៣០,៦៦៨៩​បាត , ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​២៣.១០០,០០​ដុ​ង​វៀតណាម អត្រា​លក់​២៣.៦០០,០០​ដុ​ង និង​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៨.៦៨៣,០០​គីប​ឡាវ អត្រា​លក់ ១០.៣៣៦,០០​គីប​ឡាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ