ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្រុត​ច្រាំង​មាត់​ព្រែក​គួរ​ឱ្យ​បារម្ភ​… លំនៅ​ឋាន​៥​ខ្នង​ត្រូវ​រុះរើ​ចេញ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ស្រក​ទៅ​វិញ​ជា​បណ្តើរ​ៗ​ហើយ​នោះ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ទឹកបាន​ស្រក​នៅ​១១,៤៤​ម៉ែត្រ បាន​ធ្វើ​ឲ្យ​ច្រាំង​ត្រង់​ចំណុច​មាត់​ព្រែក​ចុង​ភូមិ​ទី​៦ (​ព្រែក​ជ្រឹង​)…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ស្រក​ទៅ​វិញ​ជា​បណ្តើរ​ៗ​ហើយ​នោះ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ទឹកបាន​ស្រក​នៅ​១១,៤៤​ម៉ែត្រ បាន​ធ្វើ​ឲ្យ​ច្រាំង​ត្រង់​ចំណុច​មាត់​ព្រែក​ចុង​ភូមិ​ទី​៦ (​ព្រែក​ជ្រឹង​) ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ បាន​ស្រុត​បាក់​គួរ​ឲ្យ​ព្រួយ​កង្វល់ ដោយ​ក្នុង​នោះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ប្រឈម​នឹង​ការ​រុះរើ​ផង​ដែរ​។

លោក​វរសេនីយ៍ទោ អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ស្តីទី ឲ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​កន្លង​​មក ពេល​ដែល​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​នោះ​បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​រុះរើ​អស់​ជា​ច្រើន​ខ្នង ដោយ​ចល័ត​ទៅ​កាន់​កន្លែង​សុវត្ថិភាព ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ហើយ​យោង​តាម​បញ្ជារ​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត គឺ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​សង្គ្រោះ​ពលរដ្ឋ ។

លោក​អធិការ​ស្តីទី​ស្រុក​ក្រូចឆ្មារ បន្ត​ថា ក្នុង​ពេល​ដែល​ទឹក​ព្រែក​បាន​ស្រក​នោះ ក៏​បាន​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ពលរដ្ឋ​នៅ​តាម​មាត់​ព្រែក​ចំនួន​៥​ខ្នង ក្នុង​នោះ​មាន ១-​ផ្ទះ​ឈ្មោះ យាង ខេមរា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទំហំ​៦​គុណ​៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ២-​ផ្ទះ​ឈ្មោះ ពាង ម៉ុ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ សង់​ពី​ឈើ​ប្រក់​ដែក ៣-​ផ្ទះ​ឈ្មោះ សេង គឿ​ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ទំហំ​៥​គុណ​៨​ម៉ែត្រ​ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ៤-​ផ្ទះ​ឈ្មោះ ង៉​ន ស៊ា​ង​លី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ឈើ​ប្រក់​ដែក​ស័ង្កសី និង​៥-​ផ្ទះ​ឈ្មោះ​ម៉ែ​ន សុ​ធន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ឈើ​ប្រក់​ស័ង្កសី ផ្ទះ​ទាំងអស់​ជា​ប្រភេទ​ផ្ទះ​តៀម​សង់​ផ្ទាល់​ដី ។

លោក​វរសេនីយ៍ទោ​បញ្ជាក់​ថា សម្រាប់​លំនៅ​ឋាន​ចំនួន​៥​ខ្នង​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ នៅ​រសៀល​ថ្ងៃ​ដដែល​ទី​២៨ ខែកញ្ញា ចុះ​ទៅ​ជួយ​រុះរើ​ចេញ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​លើ​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ