ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទៅ​លេង​ស្រុក​សប្បាយ ​មិនដឹង​ថា ត្រឡប់​មក​វិញ​រន្ធត់​យ៉ាង​ណា បើ​ខ្ទេច​​​​អស់ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ជួល​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ​នាគ​មាស ហើយ​ម្ចាស់​បាន​ចាក់សោ​ទុក​ចោល រួច​ទៅ​លេង​ស្រុក​កំណើត ស្រាប់តែ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង និង​ផ្អើល​ដល់​រថយន្ត​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​ទាំង​ព្រឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៥០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទប់​ជួល​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ​នាគ​មាស ហើយ​ម្ចាស់​បាន​ចាក់សោ​ទុក​ចោល រួច​ទៅ​លេង​ស្រុក​កំណើត ស្រាប់តែ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង និង​ផ្អើល​ដល់​រថយន្ត​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​ទាំង​ព្រឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៣៩ ផ្លូវ​២៣៤z ក្រុម​២៧ ភូមិ​៧ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ជា​បន្ទប់​ជួល​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឌូ វ៉ា​ន់​ហួង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​វៀត​ណាម មុខរបរ​ជា​ជាងសំណង់​។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ​ជា​ចេញពី​បន្ទប់​ជួល​ខាងលើ ដែល​ម្ចាស់​បាន​ចាក់សោ​ទុក​ចោល​ទៅ​លេង​ស្រុក​បាត់ ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក្បែ​ង​ខាង រួម​ទាំង​នគរបាល​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​ជួយ​ពន្លត់ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ទៅ​ជួយ​អន្តរាគមន៍ តែ​ភ្លើង​បាន​ឆាប់ឆេះ​ពេញបន្ទុក​ទៅ​ហើយ ណាមួយ​ផ្លូវ​នោះ​ជា​ផ្លូវ​តូច​ប​ង្អៀ​ត​ដូច្នេះ​រថយន្ត​ពុំ​អាច​ចូល​ទៅ​អន្តរាគមន៍​ទាន់​នោះ​ទេ​។

បើ​តាម​នគរបាល​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់ ហើយ​ភ្លើង​ក៏​បាន​រលត់​នៅ​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ហើយ​ពុំ​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ​។ ហើយ​បន្ទប់​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ទៅ​លេង​ស្រុក​បាត់​។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ដែល​សង្ស័យ​ថា ម្ចាស់​បើក​កង្ហារ​ទុក​ចោល ហើយ​ឆ្លង​ចរន្ត​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​ករណី​អគ្គិភ័យ កើតឡើង​ចំនួន​៤​លើក នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា កើតឡើង​ចំនួន​៣​លើក និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​១​លើក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ