ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ដាយ​ចាប់​​ត្រី​​​តាមព្រែក​ក្នុង​រដូវ​បិទនេសាទ​គ្មានខ្លាចរអា​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ សកម្មភាព​ដាក់​ដាយ​នៅ​ត្រង់​ចំនុច​ស្ពាន​ព្រែក​ត្នោត ក្នុង​ឃុំ​រអាង និង​តាម​ព្រែក​អតីត​ឡូ​តិ៍​​នេសាទ​លេខ​១ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម បាន​កើត​មាន​តាំងពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​ម៉្លេះ ដោយ​បាន​ដាក់​ដាយ​ជា​ចំហ​ដើម្បី​​ចាប់​យក​ត្រី​តូច​ធំ ហាក់ដូច​មិនជា​មិន​ខ្លាចរអា​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ​។…

ខេត្តកំពង់ចាម​ ៖ សកម្មភាព​ដាក់​ដាយ​នៅ​ត្រង់​ចំនុច​ស្ពាន​ព្រែក​ត្នោត ក្នុង​ឃុំ​រអាង និង​តាម​ព្រែក​អតីត​ឡូ​តិ៍​​នេសាទ​លេខ​១ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម បាន​កើត​មាន​តាំងពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​ម៉្លេះ ដោយ​បាន​ដាក់​ដាយ​ជា​ចំហ​ដើម្បី​​ចាប់​យក​ត្រី​តូច​ធំ ហាក់ដូច​មិនជា​មិន​ខ្លាចរអា​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ​។

ករណីខាងលើ​នេះត្រូវបាន​គេ​សង្ស័យ​ក្រុ​ម​ឈ្មួញ​ទាំងនោះ​អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ​ជលផល​ហើយ​បានជា​ដាក់​ដាយ​បាន​ព្រោង​ព្រាត​ មិន​មានការ​ចុះ​បង្ក្រាប​នោះ​ទេ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​ កញ្ញា ២០១៩ គេ​នូវ​តែ​ឃើ​ញ​ដាយ​ដាក់​ព្រោង​ព្រាត​ដដែល​។

តាម​ប្រភព​ពី​​ប្រជា​ពលរដ្ឋ​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ កញ្ញា​កន្លង​ទៅ ត្រង់​ទីតាំង​ស្ពាន​ព្រែក​ត្នោត ឃុំ​រអាង មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រីបាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តូច​ធំ​ទៅ​វិញ​ទៅ​មករាប់​ពាន់​គ្រឿង ហើយ​គេ​បាន​ចោល​ភ្នែក​មក​ក្រោម​ស្ពានបេតុង១ គេ​នឹង​បានឃើញ​ក្រុម​ឈ្មួញ​ខុសច្បាប់​ មានទាំង​​ទូក​ម៉ាស៊ីន​ធំ​ ហើយ​នៅ​លើ​ទូកធំ​​នោះ​មាន​មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​លើក​ទាញ​ដាយ​ដ៏​ធំ​ដាក់​ពេញ​ព្រែក ទាញ​លើកដាក់​លើ​ទូក​ សូ​ម្បី​តែ​កូន​ត្រី​ទើបនឹង​ញាស់​ក៏​រត់​មិន​រួច​ដែរ​។

​តាមប្រភពដដែលបានបន្ត​​ថា សកម្មភាព​ដាក់​ដាយ​នេះ​បាន​កើត​ឡើងជា​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​ត្រង់​ទី​តាំង​ស្ពាន​ព្រែក​ត្នោត​នេះ ក្រុម​ឈ្មួញ​បាន​លើក​ដាយ​យក​ត្រី​ទាំង​ថ្ងៃ​ ហើយ​មហាជន​ច្រើន​កុះករ​ដែល​បា​ន​ធ្វើ​ដំណើរ​ទៅ​វិញ​គេ​ឃើញ​សឹង​គ្រប់​ៗ​គ្នា​ និង​បាន​គ្រវីក្បាល​ហួសចិត្ត រហូត​ដល់​លាន់មាត់​ថា​ ប្រ​សិន​ណា​បើ​ដាក់​ដាយ​​នៅ​នឹង​មុខ​ៗ​បាន​ដោយ​រលូន​ ប្រសិនបើ​មិន​ត្រូវរ៉ូវ​ជា​មួយនឹង​អាជ្ញាធរ​មូល​ដ្ឋា​នក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​ជលផល​ទេ​នោះ កុំ​សង្ឃឹម​ឈរជើងដាក់​​ដាយ​បាន​យូរ ដោយ​មិន​មាន​នរណា​ហ៊ាន​មក​ប៉ះ​ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩​ កញ្ញា ២០១៩ ក្រុម​ឈ្មួញ​ដដែល​បាន​ដាក់​ដាយ​ភ្ជិត​មាត់​ព្រែក​ចេញ​មក​ទន្លេ​មេគង្គ​នូវ​បន្តសកម្មភាព​ចាប់​យក​ត្រី​ដោយ​សប្បាយ​រីករាយ មិន​គិត​ពី​ភាព​ហិច​ហោច​អស់​ត្រី​នោះ​ទេ​។

ដោយឡែក​នៅ​តាម​ព្រែក​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កញ្ញា ២០១៩ គេ​បា ន​សង្កេត​ឃើញ​មាន​ដាយ​ដាក់​ពន្លិច​តាម​បណ្តោយ​ព្រែក​ជា​ច្រើន​កន្លែង រួម​និង​ដាក់​បង្គោល​ឫស្សី​បោះ​ភ្ជិត​មាត់​ព្រែក​ដាក់​ដាយ ចាប់​យក​ត្រី​កើត​មាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក គេ​មិន​បានឃើញ​វត្ត មាន​សមត្ថកិច្ច​នគរបាល អាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន ឬ​​ជលផល​ខេត្ត ចុះ​បង្ក្រាប​នោះ​ទេ​ ដោយ​ប​ណ្តែ​ត​បណ្តោយ​ឲ្យ​កើត​មាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក គេ​សង្ស័យ​ថា​អាច​ត្រូវ​ដង​ត្រូវ​ផ្លែ​ហើយ​ទើ​ប​បាន​ដាក់​ដាយ​ដោយ​រលូន​យ៉ាង​ដូច្នេះ​។

លោក​ចាប សៀ​ក​ហេង នាយ​អធិការដ្ឋាន​ជលផល​មេគង្គ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា ​លោក​នឹង​ចាត់​ឲ្យ​លោក​ភួង ទីណា នាយ​រង​អធិការដ្ឋាន​ជលផល​មេគង្គ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​លើ​ទីតាំង​ចំ​នួ​ន​២​កន្លែង​ខាងលើ ដើម្បី​មាន​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​ហាមឃាត់​៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ