ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​បុណ្យ​ទាន​…​លេង​មួយ​ដែក​ស្រួច​បងប្អូន​ភ្នែក​.​ស​គ្រប់​គ្នា !

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​អំពើរ​ហិង្សា​មួយ​បាន​កើតឡើងធ្វើឱ្យ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យវៀតណា​ម ហើយ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន ​។ ខ​ណៈជន​រង​គ្រោះ​អង្គុយ​ផឹកត្រូវ​ជន​ស​ង្ស​័យ​ជិះ​ម៉ូតូ​កាត់​កន្លែង​ផឹក​រួច​ឈប់​ម៉ូតូ​ចូល​ផឹក​បង្កជា​អំពើរ​ហិង្សា​តែ​ម្តង​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកណ្តាល​ ៖ ​អំពើរ​ហិង្សា​មួយ​បាន​កើតឡើងធ្វើឱ្យ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យវៀតណា​ម ហើយ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន ​។ ខ​ណៈជន​រង​គ្រោះ​អង្គុយ​ផឹកត្រូវ​ជន​ស​ង្ស​័យ​ជិះ​ម៉ូតូ​កាត់​កន្លែង​ផឹក​រួច​ឈប់​ម៉ូតូ​ចូល​ផឹក​បង្កជា​អំពើរ​ហិង្សា​តែ​ម្តង​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥​និង​៣០​នាទីល្ងាច នៅចំណុច​ខាង​មុខ​ផ្ទះ​ឈ្មោះ ឃឿ​ន ឃី​ម ភូមិ​កប៉ាល់​គឿ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ អែម អេ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរ កសិករ រង​របួសធ្ងន់ (​បញ្ជូន​ទៅ​ពេទ្យ​វៀតណាម​) ។ ជនសង្ស័យ​ឈ្មោះ ឃុន មឿ​ន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំ​ណេ​ី​ត​នៅ​ភូមិ​តា​សាន ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ រត់គេច​ខ្លួន​ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មុខរបរកសិករ​ ។

បើតាមសាក្សី​បាន​ប្រាប់​ឱ្យដឹង​ថា កាលពី​ពេលវេលា​ម៉ោង​ខាងលើនៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​បាន​ជួប​ជុំ​គ្នា​ផឹក​ស៊ីមាន​គ្នា​បី​ទៅ​បួន​នាក់ ។ ពេល​ផឹក​ស៊ីបាន​មួយសន្ទុះ​ស្រាប់តែ​ឃើញ​ឈ្មោះ​ ឃុន មឿ​ន ជា​ជនសង្ស័យ ជិះ​ម៉ូតូ​មក​ដល់​ចូល​ផឹក​ជាមួយ​គ្នាបាន​ប្រមាណ២០​នាទី​ក៏​កើត​ទំនាស់​ពាក្យ​សំដី​គ្នា ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​ដែកមុខស្រួច(​ទួ​ឡឺ​វី​ស)​នៅ​លើ​ម៉ូតូ​របស់​ខ្លួន​មក​ធ្វើសកម្មភាព​ចាក់​មក​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​លើ​ដើមទ្រូង​ខាងឆ្វេង ហើយ​ក៏​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​ទៅ​ពេទ្យ​វៀតណាម ។

ចំណែក​ជនសង្ស័យ​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​ ​បន្ទាប់​ពី​ទទួល​បាន​ករណី​នេះ​កម្លាំង​ប៉ុស្តិ៍​សំពៅ​ពូន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បីសាកសួរ​ស្រាវជ្រាវ​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ