ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​សៀវភៅ​ថ្ងូរ​ដាច់​បាយ ខ​ណៈ​មាន​តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គ្មាន​អ្នក​អាន​ពិត

4 ឆ្នាំ មុន

អ្នកស្រី សួង វ​ណ្ណា​ប្រកប​របរ​សៀវភៅ យូរ​ម​ហើយ​។ គាត់​ពឹងពាក់​ជីវភាព​ទៅ​លើ​ការ​លក់ សៀវភៅ នេះ​នៅ​តូប​មួយ​នៅ​តាម​ដងផ្លូវ​ក្រុងភ្នំពេញ​ ។ ប៉ុន្តែ​ឥឡូវនេះ គាត់​បាន​ថ្ងូរ​ថា​វា…

អ្នកស្រី សួង វ​ណ្ណា​ប្រកប​របរ​សៀវភៅ យូរ​ម​ហើយ​។ គាត់​ពឹងពាក់​ជីវភាព​ទៅ​លើ​ការ​លក់ សៀវភៅ នេះ​នៅ​តូប​មួយ​នៅ​តាម​ដងផ្លូវ​ក្រុងភ្នំពេញ​ ។ ប៉ុន្តែ​ឥឡូវនេះ គាត់​បាន​ថ្ងូរ​ថា​វា លែង​ជ​មុខរបរ​មួយ ដែល​អាច អោយ​ជីវភាព​របស់​គាត់​អាច​ពឹងពាក់​បាន​ទៀត​ហើយ ​។

អ្នកស្រី សួង វ​ណ្ណា អាយុ ៥៣​ឆ្នាំ ជា​អ្នកលក់​សៀវភៅ​នៅ​ក្បែរ​សាលា​វិទ្យាល័យ ព្រះ​យុគន្ធរ បាន និយាយ​ថា ការ​លក់​សៀវ ភៅ​អាន​របស់​គាត់​សព្វថ្ងៃ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ហើយ​ស្ទើរតែ​លក់លែង​បានហើយ​។

គាត់​និយាយ​រំលឹក​ថា​វា​ខុស​កាលពី​ពេល​មុន​មាន​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​ច្រើន ហើយ​រូប គាត់​ក៏ បាន កម្ម​ង់​យក​សៀវ ភៅ​ជា​ច្រើន​យក​មក​ដាក់​លក់​ដែល​មាន​ដូច​ជា ទស្សនាវដ្តី ការ​សែត សៀវភៅ​រឿង និង សៀវភៅ​ច្បាប់ និង មានការ​លក់ដាច់​យ៉ាង ខ្លាំង ​។

អ្នក​ស្ត្រី​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​មួយរយៈក្រោយ​នេះ ការ​លក់​សៀវភៅអាន​របស់​គាត់​គ្រប់​ប្រភេទ​លក់​លែង​ដាច់ ដូច​មុន ដោយសារ​តែ​អ្នកធ្លាប់​ទិញ សៀវ​របស់​គាត់​យក​ទៅ​អានគេ​ចង់​មើល​រឿង ឬ​ក៏​អ្វីមួយ​នោះ គឺ​គេ​គ្រាន់តែ​ចុច​ទូរស័ព្ទ​គេ​អាច​មើលបាន​ទាំងអស់​ ។​ ចំណែកឯ​ការ​លក់​សៀវភៅ​របស់​គាត់​សព្វ​ថ្ងៃនេះ គឺ​នៅ​លក់ដាច់​តែ​ប្រភេទ​សៀវ ភៅ​ពុម្ព​របស់ ក្មេង​រៀន សៀវភៅសរសេរ​ធម្មតា ការ​សែត រួម​ទាំង​ឧបករណ៍​សិក្សា​របស់​ក្មេង​រៀន​តិច​ប៉ុណ្ណោះ ។ ចំណែកក្រៅពី​នេះ​លក់​លែង​ដាច់់​ហើយ និងប្រាក់​ចំណូល​ក៏​វា​មានការ​ធ្លាក់​ចុះ​ដែរ​ ។

ស្ត្រី​អ្នកលក់​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន ណា​វី អាយុ ៤៩​ឆ្នាំ ដែល​មាន​តូប​លក់​សៀវភៅ​ក្បែរគ្នា​នេះក៏​បាន​ប្រាប់​ដែរ​ថា មុខរបរ​លក់ សៀវភៅ​របស់​គាត់​សព្វ​ថ្ងៃនេះ គឺ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង ស្ទើរតែ​លែង មាន​អ្នក​មក​រក​ទិញ​យក​ទៅ​អាន​ទាល់តែ​សោះតែ​ម្តង​ ។ ចំណែកឯ​ប្រាក់់​ចំណូល​ក៏​មានការ​ធ្លាក់​ចុះ និង​ជីវភាព រស់នៅ​កាន់តែ​មានការ​លំបាកលំបិន​ជាង​មុន​ទៅ​ទៀត​ ។​ តូប​របស់​គាត់​មាន​លក់ ទស្សនាវដ្តី ការ​សែត សៀវភៅពុម្ព​ថ្នាក់​ទី​១ ថ្នាក់​ទី​២ ថ្នាក់​ទី​៣ រហូត​ទៅ​ដល់​សៀវភៅពុម្ព​ថ្នាក់​ទី​១២ ទៅ​តាម​កម្មវិធី​សិក្សារ​របស់​រដ្ឋ ក្រៅពី​នោះ​នៅ​មាន​សៀវភៅ​រឿងនិទាន អង់គ្លេស វចនានុក្រម សៀវភៅ​ភាសា​ចិន ភាសា​វៀតណាម​ជាដើម ​។

ស្ត្រី​ដដែល​បាន​រៀបរាប់ ប្រាប់​បន្ត​ទៀត​ថា កាលពីមុន​ទស្សនាវដ្តី និង​ការ​សែត​តែងតែមាន​អ្នក​មក​ទិញ យក ទៅ​អាន​ច្រើន​ណាស់​ តែ​នៅ​ពេល​នេះ​នៅលក់ដាច់តិចតួច​ប៉ុណ្ណោះ តែ​សំរាប់​សៀវភៅអាន​ផ្សេង​ៗ​មួយ ចំនួន​ធំ​វិញ​គឺ​លក់​លែង​ដាច់​តែ​ម្តង​ តែ​សំរាប់​ជា​ប្រភេទ​ជា​សៀវ​រឿង​ដែល​ជាប់ ពាក់ព័ន្ធ​ទៅ​និង​មេរៀន សំរាប់​ប្រលង​សិស្ស​ថ្នាក់​ទី ៩ និង ទី​១២​ក៏​នៅ​លក់ដាច់​ខ្លះ​ដែរ​ ។

ការ​ប្រកប​មុខរបរ​លក់ សៀវភៅ លក់​កា​រត​សែត របស់​គាត់​នៅ​ទី​នេះ​មាន​រយះ​ពេល​ជាង ២០​ឆ្នាំ មក​ហើយ ដោយ​កាលពីមុន​លក់ដាច់​អាច​រក​ចំណូល​បានច្រើន តែ​ពេល​នេះ​មិនសូវ​មាន​អ្នក​អានសៀវភៅលក់​លែង​ដាច់​ប្រាក់​ចំណូល​ក៏​វា​មានការ​ថយ​ចុះ​ខ្លាំង​ដែរ​ ។

ស្ត្រី​ឈ្មោះ សុខ ខេ​ង អាយុ ៥៦​ឆ្នាំ អា​អ្នកលក់​សៀវភៅ​នៅ​ក្បែរ​របង​វត្ត​ទួល​ទំពូង​វិញ បាន​ប្រាប់ ឱ្យ​ដឹង​ថា តូប​របស់​គាត់​រាល់ថ្ងៃ​គឺ មិន​មាន​សៀវភៅអាន​ដាក់​លក់​ទៀត​ហើយ ដោយសារតែ​មិនមាន​អ្នកទិញ​ ។ គាត់​មាន​លក់​តែ​ការ សែត ទ​ស្សា​នាវ​ដ្ដី សៀវភៅ​ក្មេង​រៀន និង សៀវភៅសរសេរ​ក្មេង​បន្តិចបន្តួច​ប៉ុណ្ណោះ​ ។ កាលពីមុន​រូប​គាត់​យក​ការ​សែត​មក​លក់​ក្នុង មួយ​ថ្ងៃ​ចាប់ពី ៥០ ទៅ ៦០​ច្បាប់ ចំណែកឯ​សៀវភៅ​ទស្សនា​វដ្តី​វិញ​យក​មក​លក់​ម្តង​ៗ ២០ ទៅ​៣០​ក្បាល តែ​ឥឡូវ​ក្នុង​មួយ​ថ្ងៃ​ការ​សែត លក់​មួយ​ថ្ងៃ​បាន​តែ​ចំនួន ៣០​ទៅ ៤០​ច្បាប់ ហើយ​ទស្សនាវដ្តី​កន្លះ​ខែ​ចេញ​ម្តង​យក​មក​តែ៦ទៅ៧​ក្បាល​ក៏​លក់​មិន​អស់​ដែរ ​។​

ស្ត្រីដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា កាលពី​២ ទៅ ៣​ឆ្នាំ​មុន​មក​ទល់ នឹង​ពេល​នេះ គឺ​ការ​លក់​កាសែត ទស្សនាវដ្តី និង សៀវភៅអាន ផ្សេង គឺ​មានការ​ខុស​គ្នា​ឆ្ងាយ​ណាស់ ដោយសារ​តែ​ពេល​នេះ​គេ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​គេ​អាច​មើល​អ្វី​បាន​ទាំងអស់ និង ដឹង​គ្រប់ រឿង​ ។

ដូច្នេះ​ហើយ​បានជា​ប្រភេទ​សៀវភៅអាន​មួយ​ចំនួន​ដូច​ជា សៀវភៅ​រឿងព្រេង​និទាន សៀវភៅ​ប្រលោមលោក ផ្សេង​ៗ គឺ​គាត់ ឈប់​យក​មក​លក់​ដូច​មុន​ទៀត​ហើយ ចំណែកឯ​ប្រាក់​ចំណូល​ក៏​ថយ​ចុះ​ច្រើន​ដែរ ដោយ​កាលពី មុន​ក្នុង​មួយ​ថ្ងៃ​រក​ប្រាក់​ចំណេញ​បាន ចាប់់ពី ៥ ទៅ ៦​ម៉ឺន​រៀល តែ​ពេល​នេះ​នៅ​សល់​ត្រឹមតែ​មួយ​ថ្ងៃ​ចំនួន​ពី ២ ទៅ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ