ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អង្គការ​សុវណ្ណ​កុមារ​ចូលរួម​រើស​សំរាម​ដើម្បី​បរិស្ថាន

4 ឆ្នាំ មុន

នៅក្នុងខែ សីហា កន្លងមកនេះ យុវជននៅក្នុងអង្គការសុវណ្ណកុមារបានរៀបចំការសំអាតបរិស្ថាននៅជុំវិញអង្គការរបស់ពួកគេ។ ពួកគេចង់ស្វែងរកសកម្មភាពផ្សេងៗដើម្បីធ្វើអោយការរៀនសូត្រ និងការកម្សាន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេមានភាពរស់រវើកបន្ថែមទៀត យុវជនអង្គការសុវណ្ណកុមារបានជ្រើសរើសយកការរើសសំរាមនៅជុំវិញសហគមន៏របស់គេ ។ បន្ទាប់មកអ្នកដឹកនាំយុវជនបានរៀបចំសកម្មភាពនេះឡើងដោយស្នើសុំសំភារៈសំអាតដែលចាំបាច់ នៅពេលពាក់កណ្តាលថ្ងៃត្រង់យ់ើងក៏បានឃើញភាពស្រស់ស្អាតរបស់សុវណ្ណកុមារបន្ទាប់ពីពួកគាត់សំអាតរួច។…

នៅក្នុងខែ សីហា កន្លងមកនេះ យុវជននៅក្នុងអង្គការសុវណ្ណកុមារបានរៀបចំការសំអាតបរិស្ថាននៅជុំវិញអង្គការរបស់ពួកគេ។ ពួកគេចង់ស្វែងរកសកម្មភាពផ្សេងៗដើម្បីធ្វើអោយការរៀនសូត្រ និងការកម្សាន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេមានភាពរស់រវើកបន្ថែមទៀត យុវជនអង្គការសុវណ្ណកុមារបានជ្រើសរើសយកការរើសសំរាមនៅជុំវិញសហគមន៏របស់គេ ។

បន្ទាប់មកអ្នកដឹកនាំយុវជនបានរៀបចំសកម្មភាពនេះឡើងដោយស្នើសុំសំភារៈសំអាតដែលចាំបាច់ នៅពេលពាក់កណ្តាលថ្ងៃត្រង់យ់ើងក៏បានឃើញភាពស្រស់ស្អាតរបស់សុវណ្ណកុមារបន្ទាប់ពីពួកគាត់សំអាតរួច។ សកម្មភាពសំអាតនេះគឺជាការរៀបចំសំអាតលើកទី១ របស់សុវណ្ណកុមារ។

បំពាក់ដោយសំភារះសមស្របសំរាប់ការសំអាតនេះ យុវជនចំនួន៣៥នាក់ ភាគច្រើនមកពីអង្គការសុវណ្ណកុមារបានបែងចែករាល់សម្ភារៈដែលអាចកែច្នៃបាន ហើយពួកគេបានកែលម្អរសោភ័ណភាពនៃអង្គការនេះ។

ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០០៣មក បេសកកម្មរបស់អង្គការសុវណ្ណកុមារដែលដំណើរការដោយអង្គការអន្តរជាតិ Sovann Komar LLC បានធ្វើឱ្យវដ្តនៃភាពក្រីក្រថយចុះតាមរយៈការសម្របសម្រួលការបណ្តុះបណ្តាលជំនាញជីវិត និងលើកកម្ពស់វប្បធម៌នៃការពង្រឹងអំណាចរបស់យុវជនក្នុងចំណោមអ្នកដែលកំពុងនៅក្រោមការមើលថែរបស់អង្គការ។

ក្មេងកំព្រារចំនួន៥៥នាក់ និងមនុស្សដែលត្រូវបានគេបោះបង់ចោលហើយមានប្រវត្តិលំបាក កំពុងរស់នៅក្រោមការមើលថែរបស់អង្គការសុវណ្ណកុមារ។ ក្រុមប្រឹក្សាកុមារនៃ Golden Children Inc ជាអង្គការសប្បុរសធម៌មួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលគ្រប់គ្រង Sovann Komar LLC កំពុងតែខិតខំបំពេញតម្រូវការទាំងនេះតាមរយៈកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់ការផ្តោតលើយុវជនរួមទាំងការធ្វើទស្សនកិច្ចវប្បធម៌ ថ្នាក់កីឡា និងដំណើរកំសាន្តដែលមានភាពសប្បាយរីករាយ។

សកម្មភាពស្រដៀងគ្នានេះបាននឺងកំពុងបន្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥មកដោយផ្តោតជាចម្បងលើការធ្វើឱ្យឧបករណ៍អប់រំអាចចូលទៅដល់សហគមន៍នៅតាមជនបទដូចជាអង្គការកុមារនេះដោយការផ្តល់ធនធានដូចជាថ្នាក់រៀនថ្មីនិងកែលម្អថ្នាក់រៀន តុនិងកៅអី សៀវភៅសម្រាប់បណ្ណាល័យ និងសម្ភារៈការិយាល័យ។

ខណៈពេលដែលឧបករណ៍ទាំងនេះត្រូវបានផ្តល់ឱ្យយុវជននៃសុវណ្ណកុមារ យើងឃើញថាពួកគេមានគំនិតល្អៗជាច្រើនជាងមុនទៀត!

ក្រឡេកមើលទៅអនាគតដូចជាទិវាសម្អាតអង្គការដែរយុវជននៃសុវណ្ណកុមារនឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការសម្រេចចិត្តនិងលើកកម្ពស់តម្លៃនៃកម្មវិធី និងសកម្មភាពផ្សេងៗ។

ទិវាសម្អាតអង្គការបានបញ្ចប់ដោយការញុាំភេសជ្ជៈនៅហាងកាហ្វេដែលនៅជិតអង្គការ។ នៅពេលសួរអ្នកដឹកនាំយុវជនម្នាក់នៃអង្គការសុវណ្ណកុមារថាតើនាងមានអារម្មណ៍បែបណា នាងបាននិយាយថា «ថ្ងៃនេះជាពេលវេលារីករាយណាស់!» ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖Sovannkomarmedia@gmail.com

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ