ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​សួរ​សុខ​ទុកកងទ័ពជើងទឹក​នៅ​ខេត្តកំពង់ស្ពឺ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ជា សុខ​នី នាយករង​ខុទ្ទកាល័យ​តំណាង​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​រសៀល​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ស្ពឺ ៖ លោក ជា សុខ​នី នាយករង​ខុទ្ទកាល័យ​តំណាង​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​នា​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ បាន​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​កងទ័ពជើងទឹក​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ចំនួន​១៣៨៦​នាក់ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

ក្នុង​នាម​ជា​សមរភូមិ​ក្រោយ​ក៏​ដូច​ជា សម្ព័ន្ធមេត្រីភាព តាម​រយៈ​លោក ជា សុខ​នី ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំ​សួរសុខទុក្ខ​បងប្អូន​កងទ័ព និង​ប្តេជ្ញា​នៅ​តែ​បន្ត​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​ជួយ​លើកកម្ពស់​នូវ​ជីវភាព​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​បញ្ជាការដ្ឋាន ក្នុង​ន័យ​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់ ដែល​បាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​សុខ​សន្តិភាព សេចក្តីសុខ​ក្សេមក្សាន្ត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជាតិ​មាតុភូមិ ។

ទន្ទឹម​នឹង​នេះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ដល់​បណ្តា​កងពល​ផ្សេង​ទៀត ដែល​ជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​មាន​១- កងវរសេនាតូច​លេខ​១ (​ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចំនួន​១១៦​នាក់ ២- កងវរសេនាតូច​លេខ​២ (​អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចំនួន​១៤៦​នាក់ ៣- កងវរសេនាតូច​លេខ​០១ និង​០២​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តា​ក្របី​ចំនួន​២៦០​នាក់ ។ ដោយ​ទទួល​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​ម្នាក់​ៗ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ