ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ចង់​ទិញ​យក Donyell Malen ក្នុង​តម្លៃ​ថ្លៃ​ជាង​មុន​១០០​ដង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ចាប់អារម្មណ៍​នឹង​អតីត​កីឡាករ​របស់​ខ្លួន Donyell Malen ដោយ​នឹង​ហ៊ាន​ជះ​លុយ​៥០​លាន​ផោន​ទិញ​យក…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal បាន​ចាប់អារម្មណ៍​នឹង​អតីត​កីឡាករ​របស់​ខ្លួន Donyell Malen ដោយ​នឹង​ហ៊ាន​ជះ​លុយ​៥០​លាន​ផោន​ទិញ​យក បើ​ទោះបីជា​ធ្លាប់​លក់​ចេញ​ទៅ​ឱ្យ​ក្លិប​ផ្សេង​កាលពី​២​ឆ្នាំ​មុន ត្រឹមតែ​៥​សែន​ផោន​ក៏​ដោយ​។

ក្លិប​កាំភ្លើង​ធំ​បាន​លក់​កីឡាករ Malen ចេញ​ទៅ​ឱ្យ​ក្លិប PSV Eindhoven កាលពី​ខែសីហា ឆ្នាំ​២០១៧ បើ​ទោះបីជា​មាន​អ្នកគាំទ្រ​ជា​ច្រើន​ជឿជាក់​ថា​កីឡាករ​រូប​នេះ​គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​ក៏​ដោយ​។

ក្រោយ​ពី​ស៊ុត​បាន​៥​គ្រាប់​ម្នាក់ឯង​ក្នុង​ការ​ប្រកួត​ជាមួយនឹង Vitesse Arnehm បាន​លទ្ធផល​ឈ្នះ 5-0 កាលពី​ស​ប្តា​ហ៍​មុន Malen ក្លាយទៅជា​កីឡាករ​ស្ថិត​នៅ​ក្នុង​កែវភ្នែក​របស់​ក្លិប​ជា​ច្រើន​។ នៅ​ពេល​នេះ មាន​ក្លិប​យ៉ាងតិច​ណាស់​៤៥ ប្រុង​នឹង​មក​ចូល​ស្តី​កីឡាករ​អាយុ​២០​ឆ្នាំ​នេះ​។
Malen បាន​រក​គ្រាប់​បាល់​បាន​១១​គ្រាប់ ក្នុង​ការ​ប្រកួត​១៣​ដង នៅ​រដូវ​កាល​នេះ​សម្រាប់​ក្លិប ហើយ​ត្រៀម​នឹង​រក​ជា​បន្ត​ទៀត​។

ហេតុ​ដូចនេះ​ហើយ គ្រូបង្វឹក​ក្លិប​ហង្ស​ក្រហម លោក Jurgen Klopp ចាប់​ភ្នែក​ជា​ខ្លាំង​នឹង​កីឡាករ​នេះ បើ​ទោះបីជា​មាន Virgil van Dijk និង Gini Winjnaldum នៅ​ក្នុង​ដៃ​ហើយ​ក៏​ដោយ​។ ប្រសិនបើ​មិន​គិត​ពី​រឿង​នេះ​ទេ ក្លិប​កាំភ្លើង​ធំ​អាច​នឹង​ទិញ​យក​វិញ​ជាក់​ជា​មិន​ខាន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ