ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បង្ហើប​ប្រាប់​ពី​ទំនាក់ទំនង​ក្រៅ​តារាង​ជាមួយនឹង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Legit បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​បង្ហើប​ប្រាប់​ពី​ភាព​ជា​ដៃគូ​ប្រជែង​ជាមួយនឹង​កីឡាករ​ឆ្នើម​នៅ​ក្លិប​សេះបង្កង់ Cristiano Ronaldo នៅ​ក្នុង​ការ​ប្រកួត…

តាម​ប្រភព​ព័ត៌មាន Legit បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​បង្ហើប​ប្រាប់​ពី​ភាព​ជា​ដៃគូ​ប្រជែង​ជាមួយនឹង​កីឡាករ​ឆ្នើម​នៅ​ក្លិប​សេះបង្កង់ Cristiano Ronaldo នៅ​ក្នុង​ការ​ប្រកួត និង ក្រៅ​ការ​ប្រកួត​។

Messi ត្រូវ​បាន​គេ​ប្រកាស​ជា​ម្ចាស់​ពាន FIFA Player of the Year កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​យកឈ្នះ​លើ Ronaldo និង Virgil van Dijk ក្រោយ​ពី​បាន​ទទួល​ការ​បោះ​ឆ្នោត​ដល់​ទៅ​៤៦% នៃ​សម្លេង​ឆ្នោត​ទាំងអស់​។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​យកឈ្នះ​លើ Ronaldo ហើយ​លើក​នេះ បើ​និយាយ​ពី​ចំនួន​ពាន FIFA ព្រោះថា Messi បាន​ពាន​ចំនួន​៦​ហើយ ខណៈ​ដែល Ronaldo បាន​ត្រឹមតែ​៥​ប៉ុណ្ណោះ​។ នេះ​គឺ​ដល់​ថ្នាក់​ថា អ្នកគាំទ្រ​របស់ Ronaldo មួយ​ចំនួន​ហ៊ាន​អះអាង​ថា ពាន​ឆ្នាំ​នេះ​សមតែ​បាន​មក​លើ Ronaldo​។

Messi បាន​ឆ្លើយ​តប​នឹង​សំនួរ​សួរ​ពី​ភាព​ជា​គូប្រជែង​ជាមួយនឹង Ronaldo ថា​៖ «​គ្រប់​គ្នា​ចេះ​តែ​គិត​ថា ពួក​ខ្ញុំ​ប្រជែង​គ្នា​ទាំង​ក្រៅ​តារាង តែ​វា​មិន​ដូច្នោះ​ទេ​។ ពួក​យើង​សុទ្ធតែ​ចង់ឱ្យ​ល្អ​សម្រាប់​ក្រុម​របស់​យើង​រៀងខ្លួន ហើយ​មិន​ចង់​ចាញ់​នោះ​ទេ​។ នេះ​ហើយ​បានជា​មានការ​ប្រកួតប្រជែង​គ្នា​រវាង​យើង​ទាំង​ពីរ​។ អ្វី​ដែល​សំខាន់ ការ​ប្រជែង​នេះ​គឺ​មាន​តែ​នៅ​ក្នុង​តារាង​ប៉ុណ្ណោះ​។​»

ការ​លើក​ឡើង​របស់ Messi នេះ​គឺ​មិន​ខុស​ទេ ដោយសារ​តែ​កន្លង​មក​មាន​ព័ត៌មាន​ផ្សាយ​ថា Ronaldo ចង់​អញ្ជើញ Messi ទទួលទាន​បាយ​ល្ងាច​មួយ​ពេល​ជាមួយ​គ្នា​។ តែ​មក​ដល់​ពេល​នេះ បាយ​ល្ងាច​នោះ​មិន​ទាន់​ឃើញ​កើតឡើង​នៅឡើយ​ទេ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ