ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thomas Meunier ខឹង​ចិត្តនឹង PSG ត្បិត​តែ​មិនសូវ​បាន​ឡើង​ប្រកួត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង Thomas Meunier បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​សង្ស័យ​ថា​នឹង​អាច​ចាក​ចេញពី PSG ក្រោយ​ពី​បង្ហាញ​ពី​ចិត្ត​ខឹង​ចំពោះ​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង Thomas Meunier បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​សង្ស័យ​ថា​នឹង​អាច​ចាក​ចេញពី PSG ក្រោយ​ពី​បង្ហាញ​ពី​ចិត្ត​ខឹង​ចំពោះ​ក្លិប ព្រោះ​មិនសូវ​បាន​ឡើង​ប្រកួត​។

កីឡាករ​ខ្សែការពារ​អាយុ​២៨​ឆ្នាំ​រូប​នេះ ដែល​បាន​រក​គ្រាប់​បាល់​ឈ្នះ Real Madrid ក្នុង​ការ​ប្រកួត Champions League ជាមួយនឹង​លទ្ធផល 3-0 បាន​ចូល​លេង​លើ​តារាង​ត្រឹមតែ​២​ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​សរុប​៥​ដង ក្នុង​រដូវ​កាល​នេះ​។

កន្លង​មក​ក្លិប​កាំភ្លើង​ធំ Arsenal បាន​ទៅ​និយាយ​ច​ចារ​ជាមួយនឹង PSG ដើម្បី​យក Meunier មក​លេង ខណៈ​ដែល​ក្លិប​បិសាច​ក្រហម Manchester United ក៏​ចាប់អារម្មណ៍​ដែរ​។ តែ Meunier បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ទស្សនវិជ្ជា​របស់ខ្ញុំ​គឺ​មិន​ដែល​ផ្លាស់​ប្តូរ​ឡើយ​។ ខ្ញុំ​បាន​និយាយ​តាំងពី​ដើម​មក​ថា ខ្ញុំ​នឹង​នៅ​ទី​នេះ​រហូត​ទាល់តែ​ចប់​កុងត្រា​។ ពេល​ខ្លះ​គួរ​ឱ្យ​ខឹង​ណាស់ ពេល​មិន​បាន​ឡើង​ប្រកួត​។ តែ​វា​គឺជា​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក​។​»

បើ​និយាយ​ពី​ម៉ោង​សរុប​នៃ​ការ​ប្រកួត​របស់​កីឡាករ Meunier បូក​ចូល​គ្នា​នៅ​រដូវ​កាល​នេះ គឺ​បាន​ត្រឹមតែ​៧៩​នាទី​ប៉ុណ្ណោះ ដោយសារ​តែ PSG យក​កីឡាករ​វ័យក្មេង Colin Dagba ទៅ​ជំនួស​រហូត​។ Meunier នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត ហើយ​ប្រហែលជា​អាច​ចាកចេញ​ក្រោយ​ពេល​នោះ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ