ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វត្ត​ម​នី្ន​សង្ឃ​» ដាច់​ស្រ​យ៉​ល​ក្បែរ​ជើង​ភ្នំ​​ក្រខ្សត់​ជាងគេ​… អំពាវនាវ​សុំ​ជួយ​​​ផង! (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ វត្ត​ម​នី្ន​សង្ឃ ហៅ​វត្ត​ពើង​ព្រួត មួយ​នៅ​ដាច់​ស្រ​យ៉ា​ល ហើយ​ក្រខ្សត់​ជាងគេ ក្បែរ​ជើងភ្នំ គ្មាន​ព្រះ​វិហារ គ្មាន​សាលាឆាន់ និង​គ្មាន​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​នោះ…

ខេត្តសៀមរាប ៖ វត្ត​ម​នី្ន​សង្ឃ ហៅ​វត្ត​ពើង​ព្រួត មួយ​នៅ​ដាច់​ស្រ​យ៉ា​ល ហើយ​ក្រខ្សត់​ជាងគេ ក្បែរ​ជើងភ្នំ គ្មាន​ព្រះ​វិហារ គ្មាន​សាលាឆាន់ និង​គ្មាន​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​នោះ មាន​តែ​អាស្រម​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ដែល​ក្រខ្សត់​ជាងគេ ហើយ​សូ​ម្បី​ចង្ហាន់​ក៏​មិនសូវ​សម្បូរ​ណ៍ ដូច​វត្ត​ផ្សេង​ៗ​ក្នុង​ចំណោម​វត្ត​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ផង​ដែរ​។

វត្ត​ម​នី្ន​សង្ឃ ហៅ​វត្ត​ពើង​ព្រួត មាន​ដី​ទំហំ​ចំនួន​១១​ហិ​កតា ហើយ​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​សៀម​រាប ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ស្ថិត​នៅ​តំបន់​អូរ​ប៉ោង ក្នុងភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ។ ហើយ​វត្ត​មួយ​នេះ ដែល​មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ដី​សម្បទា​របស់​សម្តេច​តេ​ជោ ចែក​ជូន​ឱ្យ​អតីត​យុវជន បង្កើត​ជា​សមាគម ហើយ​ធ្វើ​ផ្ទះ​ជូន​ពួក​គាត់​ក្នុង​១​គ្រួសារ​ៗ​ផង​ដែរ។

ហើយ​វត្ត​នេះ​ទើប​កសាង​បាន​រយៈពេល​១​ឆ្នាំ ដែល​មាន​លោក​គង់នៅ​ចំនួន​២​អង្គ ក្នុង​នោះ​មាន​ចៅអធិការ​១​ព្រះ​អង្គ ដែល​ទើប​ចេញ​មក​ពី​វត្ត​នៅ​ក្នុង​ខេត្តកំពង់ចាម បាន​មក​គង់នៅ​បាន​រយៈ​ពេល​ជិត​១​ឆ្នាំ​ប៉ុណ្ណោះ មាន​ព្រះ​នាម ស៊ី​ម សឿង ព្រះ​ជន្ម​៤៦​ព្រះ​វស្សា (​ក្នុង​វត្ត​មុន្នី​សង្ឃ ហៅ​វត្ត​ពើង​ព្រួត​) ដើម្បី​ជួយ​កសាង​វត្ត​នេះ ឱ្យ​ក្លាយទៅជា​វត្តមាន​ព្រះ​វិហារ សាលាឆាន់ និង​កុដិ សម្រាប់​ព្រះសង្ឃ​គង់នៅ ព្រមទាំង​សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូល​មក​សុំ​សីល និង​តាំងសម្មាធិ​។

ហើយ​បច្ចុប្បន្ន​មាន​លោកតា​អាចារ្យ និង​គណៈ​កម្ម​ធិ​ការ​វត្ត​ចំនួន​១១​នាក់ ,​យាយ​ៗ​មាន​ចំនួន​៨​នាក់ ដូច្នេះ​ពួក​គាត់​លើកដៃ​ទាំង​ទ្វេ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ព្រម​ទាំង​សប្បុរសជន ក្រៅប្រទេស និង​ក្នុងស្រុក មេត្តា​ជួយ​ដល់​វត្ត​មួយ​នេះ​ឱ្យ​កើត​ទៅ​មុខ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​យើង​ជិះ​ទៅ​ដល់​ស្រុក​បន្ទាយស្រី ហួស​សាលាស្រុក​បន្តិច ហើយ​យើង​បត់​ឆ្វេង តាម​ផ្លូវ​ក្រួស​ក្រហម ទៅ​ប្រហែល​១៣​គីឡូម៉ែត្រ ឃើញ​មានផ្ទះ​ជា​ច្រើន​របស់​អតីត​យុវ​ជន បង្កើត​ជា​សមាគម​ដែល​ឧបត្ថម្ភ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ចែក​ជូន​ឱ្យ​ពួក​គាត់ ហើយ​ឃើញ​មាន​វិហារ​មួយ​ទើបនឹង​កសាង​នៅ​ក្បែរ​ជើងភ្នំ នៅ​ខាងស្តាំ​ដៃ​នោះ គឺជា​វត្ត ហើយ ព្រោះ​វត្ត​មួយ​នេះ មិន​ទាន់​មាន​ធ្វើ​ក្លោ​ង​ទ្វារ​ដាក់​ឈ្មោះ​វត្ត​នៅឡើយ​ទេ ដោយសារ​ខ្វះ​មុខ ខ្វះ​ក្រោយ ។

បើ​តាម​សង្ឃដីការ​ចៅអធិការ ព្រះ​នាម ស៊ី​ម សឿង ព្រះ​ជន្ម​៤៦​ព្រះ​វស្សា មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ទួល​ព្រះ​ឃ្លោង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម អតីត​ចៅអធិការ​វត្ត​ពោធិ៍​មង្គល បច្ចុប្បន្ន​ព្រះ​អង្គ​មក​គង់នៅ​វត្ត​ម​នី្ន​សង្ឃ ហៅ​វត្ត​ពើង​ព្រួត បាន​រយៈ​ជិត​១​ឆ្នាំ មាន​សង្ឃដីកា​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា មុន​ព្រះ​អង្គ​មក​គង់នៅ​វត្ត​នេះ ជា​ចៅអធិការ​វត្ត ព្រោះ​មាន​ពុទ្ធបរិស័ទ ប្រាប់​ថា មាន​ដី​១​កន្លែង​ដែល​សម្តេច​តេ​ជោ​បាន​ចែក​ដី និង​ធ្វើ​ផ្ទះ​ឱ្យ​អតីត​យុវជន​នៅ​ដែល​ពួក​គាត់​គ្មាន​លំនៅ ហើយ​ក្នុង​បរិវេណ​ដី​នោះ មាន​ទុក​សម្រាប់​កសាង​សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ប៉ុស្តិ៍​នគរបាល​ផង​ដែរ​។

ខណៈ​ពេល​នោះ ព្រះ​អង្គ​ក៏​បាន​សុំ​យោបល់​ទៅ​អនុគណៈ​ស្រុក​បន្ទាយស្រី និង​មន្ទីរ​ធម្មការ​ខេត្ត ហើយ​អនុគណៈ និង ប្រធាន​មន្ទីរ ព្រមទាំង​បងប្អូន​ពុទ្ធបរិស័ទ សម្រេច​ឱ្យ​អាត្មា​មក​គង់នៅ​ទី​នេះ​ចុះ ព្រោះ​នៅ​ទីនោះ​គ្មាន​វត្ត​អារាម​ទេ មាន​តែ​នៅ​ជិត​សាលាស្រុក ហើយ​នៅ​ឆ្ងាយ​ៗ​ផង ។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ព្រះ​អង្គ ក៏​សម្រេចចិត្ត​មក​គង់នៅ​វត្ត​នេះ ដើម្បី​រៀបចំ​ឱ្យ​ក្លាយទៅជា​វត្ត​មួយ​នៅ​ជាប់​នឹង​ជើងភ្នំ គ្រាន់​បាន​ពុទ្ធបរិស័ទ​ដែល​នៅ​ជិត​ឆ្ងាយ​មក​បាន​សុំ​សីល៍ និង តាំង​សម្មាធិ​​ផង​ដែរ​។ នៅ​ក្នុង​វត្ត​នេះ មុន​ដំបូង​មាន​តែ​ព្រះ​អង្គ​២​ព្រះ​អង្គ ទាំង​អាត្មា​គត់ និង បង្កើត​គណៈ​កម្ម​ធិ​ការ និង​តា​អាចារ្យ​សរុប​ចំនួន​១១​នាក់ និង​យាយជី​ចំនួន​៨​នាក់ ហើយ​ក្នុង​បរិវេណ​វត្ត​នោះ ទើប​អាត្មា​បង្កើត​ឡើង​នេះ​ពុំ​ទាន់​មាន​អ្វី​ទាំងអស់ សូ​ម្បី​តែ​ព្រះ​វិហារ​សុំ​សី​ល្បិ៍​សាលាឆាន់ បន្ទប់ទឹក និង​កុដិ​សម្រាប់​ព្រះសង្ឃ​គង់​ក៏​គ្មាន​ដែរ​។

គឺ​មាន​តែ​អាស្រម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទុក​សម្រាប់​ឱ្យ​លោកតា លោកយាយ សម្រាប់​មក​សុំ​សីល៍ ដែល​ជា​វត្ត​ក្រខ្សត់​ជាងគេ​ហើយ សូ​ម្បី​ចង្ហាន់​ក៏​មិនសូវ​សម្បូរ​ណ៍ ដូច​វត្ត​ផ្សេង​ៗ​ក្នុង​ចំណោម​វត្ត​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ផង​ដែរ​។

ព្រះ​ចៅអធិការ​វត្ត មាន​សង្ឃដីកា​បន្ថែម​ថា មូលហេតុ ដោយសារ​គ្មាន​មនុស្ស​មក​សុំ​សី​ល្ប៍ និង យក​ចង្ហាន់​មក​ប្រគេន​នោះ គឺ​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ របស់​ពុទ្ធបរិស័ទ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទី​ជិត​ឆ្ងាយ​ដែរ ។​ដូច្នេះ​ព្រះ​អង្គ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក​/​ខេត្ត និង​សប្បុរសជន​ជិត​ឆ្ងាយ មេត្តា​ជួយ​ដល់​វត្ត​អាត្មា​ផង ដើម្បី​គ្រាន់​បាន​ពុទ្ធបរិស័ទ​មក​បុណ្យ​ទាន​ឱ្យ​បាន​ច្រើន ព្រោះ​នៅ​ទីនោះ​មាន​ធម្មជាតិ ស្រស់បំព្រង និង​ខ្យល់​បរិសុទ្ធ​ផង​ដែរ ដោយសារ​នៅ​ជិត​ជើងភ្នំ​។

ចំណែក​លោក ខ្វាន់ វណ្ណៈ អាយុ​៥៣​ឆ្នាំ មុខងារ​ជំនួយការ​ភូមិ​កំ​ព្រហ្ម និង​ជា​គណៈ​ក​ម្មា​ការ​វត្ត បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ថា ក្នុង​វត្ត​មុន្នី​សង្ឃ ហៅ​វត្ត​ពើង​ព្រួត​នេះ មាន​ផ្ទៃដី​ទំហំ​១១​ហិ​កតា និង​មាន​លោក​២​អង្គ គណៈ​កម្មការ និង​តា​អាចារ្យ សរុប​ចំនួន​១១​នាក់​, យាយ​ៗ ចំនួន​៨​នាក់ ហើយ​វត្ត​នេះ​ពុំ​សូវ​មាន​មនុស្ស​ចេញ​-​ចូល យក​ចង្ហាន់​មក​ប្រគេន​លោក​ទេ ដោយសារ​វា​នៅ​ឆ្ងាយ​ដាច់​សង្វែង​កណ្តាល​ព្រៃ ពិបាកធ្វើ​ដំណើរ​ខ្លាំង​ពេក​។

លោក​បាន​រៀបរាប់​បន្ត​ថា ចំពោះ​ថ្ងៃ​បុណ្យ​ទាន ក៏​មិនសូវ​សម្បូរ​ណ៍​ដូច​វត្ត​ផ្សេង​ៗ​ដែរ ព្រោះ​គេ​អត់​ទាន់​ដឹង​។ ហើយ​លោក​ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​ស្រុក​/​ខេត្ត ព្រមទាំង​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ និង​សប្បុរសជន ក្នុង និង​ក្រៅ​ស្រុក មេត្តា​ជួយ​ដល់​វត្ត​មួយ​នេះ​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ