ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ការ​ពូន​ភ្នំខ្សាច់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន

បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ភ្នំខ្សាច់​តំណាង​ឱ្យ​ចូឡាមណី​ចេតិយ​សម្រាប់​តម្កល់​សារីរិកធាតុ​របស់​ព្រះ​បរម​សាស្តា ជន​ណា​ជះ​ថ្លា​នឹង​ភ្នំខ្សាច់ ជន​នោះ​នឹង​រួច​ចាក​ទុក្ខ​ទាំងពួង ។ ទាក់ទិន​ទៅ​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើក​ឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់​នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំ​នឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួក​គាត់​ធ្វើ​ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រមទាំង​អុជ​ធូប​ស្មារលា​នូវ​រាល់​កំហុស​បាប​អកុសល​មួយ​ចំនួន…

បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ភ្នំខ្សាច់​តំណាង​ឱ្យ​ចូឡាមណី​ចេតិយ​សម្រាប់​តម្កល់​សារីរិកធាតុ​របស់​ព្រះ​បរម​សាស្តា ជន​ណា​ជះ​ថ្លា​នឹង​ភ្នំខ្សាច់ ជន​នោះ​នឹង​រួច​ចាក​ទុក្ខ​ទាំងពួង ។

ទាក់ទិន​ទៅ​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើក​ឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់​នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំ​នឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ​យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួក​គាត់​ធ្វើ​ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយ​ៗ ព្រមទាំង​អុជ​ធូប​ស្មារលា​នូវ​រាល់​កំហុស​បាប​អកុសល​មួយ​ចំនួន ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិន​បាន​ចាប់អារម្មណ៍​កន្លង​មក​។

ការ​ពូន​ភ្នំខ្សាច់​ក៏​ជា​ការ​ឧទ្ទិស​កុសលផល​បុណ្យ​មួយ ជូន​ដល់​ឧបការី​ជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​នេះ​ផង​ដែរ ។

ព្រោះហេតុនោះ​ទើប​អ្នក​ចាត់ចែង​ពិធីបុណ្យ​បាន​រៀបចំ​ពូន​ភ្នំខ្សាច់​នេះ​មិន​ដែល​រំលង​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ