ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​វិល​ត្រឡប់​មក​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​តិច​ជាង​ឆ្នាំមុនៗ (មានវីដេអូ)

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មក​ទល់​នឹង​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៩ ទៅ​ហើយ​គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១៥ ត្រូវជា​ថ្ងៃ​ភ្ជុំ​ធំ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​តិចតួច​ជាង​​ឆ្នាំមុនៗ ។ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​តាម​បណ្តា​ទីតាំង​លក់​សំបុត្រ​រថយន្តក្រុង​តាម​ដងផ្លូវ​ជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ មក​ទល់​នឹង​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៩ ទៅ​ហើយ​គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១៥ ត្រូវជា​ថ្ងៃ​ភ្ជុំ​ធំ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​តិចតួច​ជាង​​ឆ្នាំមុនៗ ។

នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​តាម​បណ្តា​ទីតាំង​លក់​សំបុត្រ​រថយន្តក្រុង​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​នៅ​ចំណុច​ចំណតរថយន្ត​ពុំ​សូវ​មាន​ពលករ​ពពាក់ពពូន​ដូច​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ទេ​។

ពេល​ជួប​ផ្ទាល់​ជាមួយ​អ្នកលក់​សំបុត្រ​រថយន្តក្រុង ក៏​ដូច​ជា​អ្នក​រត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ពុំ​សូវ​មាន​ពលករ​រក​ជិះ​រថយន្ត​ច្រើន​ដូច​មុន​ពិធី​បុណ្យចូលឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ​ឡើយ ។ ពួក​គាត់​បាន​បន្ត​ថា ប្រទេស​ថៃ​មិន​មាន​ពិធី​កាន់បិណ្ឌ​១៥​ថ្ងៃ​ដូច​កម្ពុជា​ឡើយ ពោល​គឺ​ប្រទេស​ថៃ​មាន​តែ​ថ្ងៃ​ភ្ជុំ​ធំ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​ដូច​កម្ពុជា​ដែរ​។ ចំណែក​រថយន្តក្រុង​ក៏​ដូច​ជា​រថយន្ត​តាក់ស៊ី​ដែរ​ពុំ​សូវ​មាន​អ្នក​ជិះ​នោះ​ទេ ហើយ​ពេល​នេះ​រថយន្តក្រុង​ខ្លះ​ងាក​ទៅ​ដឹក​ទំនិញ​រួម​ជាមួយ​អ្នកដំណើរ និង​រថយន្ត​ខ្លះ​ទៀត​ដឹក​ផ្លែ​ឈើ​ផង​ដែរ​។

ចំណែក​ទីតាំង​បំពេញបែបបទ​ចូល​ប្រទេស (Arrival) នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជាទី​តាំង​បំពេញបែបបទ​ប័ណ្ណ​ព្រំដែន​មាន​ពលករ​ដែល​កាន់​លិខិតឆ្លងដែន (Pass port) និង​ប័ណ្ណ​ព្រំដែន (Border Pass) មាន​ពលករ​វិល​ត្រឡប់​តិចតួច​ហើយ​ពេល​ខ្លះ​ហាក់​ស្ងាត់​ទៀត​ផង​។

ជុំវិញ​ករណី​ខាងលើ​នេះ លោ​កសេម មក​រា ប្រធាន​សេនាធិការ​នគរបាល​អន្តោ​ប្រវេ​សន្ត​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៩​នេះ​ថា ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិតជា​មាន​ចំនួន​តិចតួច​ប្រាកដ​មែន ។ ប៉ុន្តែ​តាម​ប្រភព​ខ្លះ​ថា ពលករ​អាច​វិល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ចំនួន​ច្រើន​។ លោក​បាន​កត់​សម្គាល់ថា ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​បណ្តា​ឆ្នាំ​មុន​ៗ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ