ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោ​ក​នាដ​កម្ម​! ផ្ទុះ​ឆេះ​រថយន្ត​សី​ុ​ទែន​ដ៏​សាហា.វស្លា.ប់-របួស​យ៉ាង​ច្រើន

4 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ ការ​ផ្ទុះ​ឆេះ​ដោយ​ចៃដន្យ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​ដឹក​ប្រេង​មួយ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​បា​ម៉ា​កូ​រដ្ឋធានី​ម៉ា​លី​នាំ​ឲ្យ​មានការ​រន្ធត់ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៧​នាក់​និង​ប្រមាណ​ជា​៥០​នាក់​ទៀត​រង​របួស​។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ យោង​តាម​អាជ្ញាធរ​និង​សាក្សី​ទាំងឡាយ​ថា​គ្រោះថ្នាក់​នេះ​កើត​មាន​២​ដំណាក់កាល​។ ដំបូង​រថយន្ត​ស៊ី​ទែន​នោះ​ដែល​ដឹក​ប្រេង​ប្រមាណ​ជា​១៤.០០០​លី​ត្រ បាន​ផ្អៀង​ពុំ​ដឹង​ជា​បណ្ដាល​មក​ពី​ហេតុ​អី នៅ​ក្បែរ​ស្ថានីយ​ចាក់​ប្រេង​មួយ​និង​ក្បែរ​សណ្ឋាគារ​មួយ…

ប្រទេស​ម៉ា​លី ៖ ការ​ផ្ទុះ​ឆេះ​ដោយ​ចៃដន្យ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​ដឹក​ប្រេង​មួយ កាលពី​ថ្ងៃ​ទី​២៤​កញ្ញា​នៅ​ក្រុង​បា​ម៉ា​កូ​រដ្ឋធានី​ម៉ា​លី​នាំ​ឲ្យ​មានការ​រន្ធត់ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៧​នាក់​និង​ប្រមាណ​ជា​៥០​នាក់​ទៀត​រង​របួស​។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

យោង​តាម​អាជ្ញាធរ​និង​សាក្សី​ទាំងឡាយ​ថា​គ្រោះថ្នាក់​នេះ​កើត​មាន​២​ដំណាក់កាល​។ ដំបូង​រថយន្ត​ស៊ី​ទែន​នោះ​ដែល​ដឹក​ប្រេង​ប្រមាណ​ជា​១៤.០០០​លី​ត្រ បាន​ផ្អៀង​ពុំ​ដឹង​ជា​បណ្ដាល​មក​ពី​ហេតុ​អី នៅ​ក្បែរ​ស្ថានីយ​ចាក់​ប្រេង​មួយ​និង​ក្បែរ​សណ្ឋាគារ​មួយ នៅ​តាម​មហា​វិ​ថី​ធំ​មួយ​នៃ​សង្កាត់​BADALABOUGOU​។

បន្ទាប់​មក​បណ្ដា​មនុស្ស​ម្នា​ស្ថិត​នៅ​ទីនោះ ក្នុង​នោះ​មាន​ទាំង​បណ្ដា​អ្នក​ជិះ​រថយន្តក្រុង​មួយ​ផង បាន​លើកគ្នា​មក​ជួយ​លើក​រថយន្ត​កាំ​មី​ញ៉ុ​ង​ដែល​ផ្អៀង​ឲ្យ​ត្រង់​វិញ ព្រោះ​មាន​មនុស្ស​ជាប់​ខាង​ក្នុង។ គឹ​បន្ទាប់​ពី​ការ​លើក​នេះ​ក៏​ស្រាប់តែ​មានការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​និង​មាន​ភ្លើង​ឆាបឆេះ​។ មនុស្ស​ម្នា​រង​ការ​ឆេះ​រលាក​ហើយ​មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​។

សាក្សី​ម្នាក់​រៀបរាប់​ថា ពេល​កំពុង​នាំ​គ្នា​លើក​រថយន្ត​ក៏​មានការ​ផ្ទុះ​។ អណ្ដាតភ្លើង​បាន​ឆេះ​ជះ​លើ​មនុស្ស​ម្នា​ដែល​នៅ​ទីនោះ​។ ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​បាន​ហុយ​ចេញពី​រថយន្ត​ស៊ីទែន​ដែល​ពួក​អ្នក​ពន្លត់ភ្លើង​ខិតខំ​បាញ់​ទឹក​ពន្លត់ ចំណែក​បណ្ដា​សាកសព​មនុស្ស​ដែល​ភ្លើង​ឆេះ​រោល​ត្រូវ​បាន​នាំ​ចេញ​។ បណ្ដា​ម៉ូតូ​និង​រថយន្ត​តូច​ធំ​រង​ការ​បំផ្លាញ​ដោយ​អណ្ដាតភ្លើង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​គមនាគមន៍​និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក​យ៉ា​យ៉ា​សាន​ហ្គា​រេ​គូសបញ្ជាក់​ថា តុល្យការ​បណ្ដោះអាសន្ន​រៀបរាប់​ពី​អ្នក​ស្លាប់​៧​នាក់​និង​របួស​៤៦​នាក់​ដោយ​រលាកភ្លើង​។

រដ្ឋាភិបាល​ប្រកាស​ពី​ការ​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​សោក​នាដកម្ម​នេះ​និង​វែកមុខ​អ្នក​ទទួលខុសត្រូវ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ