ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សង់ផ្ទះ​ថ្មី​ចំនួន​៣​​ខ្នង​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត

4 ឆ្នាំ មុន

ស្រុក​ស​ន្ទុ​ក ៖ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន ​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​សង់​ផ្ទះ​ថ្មី​ចំនួន​៣​ខ្នង​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ចាស់ជរា​ចំនួន​៣ គ្រួសារ​រស់​ក្នុងភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ​ស្រុក​ស​ន្ទុ​ក…

ស្រុក​ស​ន្ទុ​ក ៖ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន ​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​សង់​ផ្ទះ​ថ្មី​ចំនួន​៣​ខ្នង​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ចាស់ជរា​ចំនួន​៣ គ្រួសារ​រស់​ក្នុងភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ តាម​រយៈ​លោក ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​។

ផ្ទះ​ថ្មី​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន ​នេះ​ត្រូវ​បាន​លោក ជំទាវ ខៀវ ស៊ីណា ជា ចាន់​តូ​អញ្ជើញ​ទៅ​ប្រកាស​សាងសង់​ជា​ជូន​ជា​ផ្លូវការ​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃ​ទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​។

ប្រជាពលរដ្ឋ​ខ្វះខាត និង ចាស់ជរា​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង​៣​គ្រួសារ​នេះ​ទី​១​គឺ លោកយាយ ទិ​ត គា​,​ទី​២ បងស្រី អិត អ៊​ន និង គ្រួសារ​ទី​៣​ គឺ​បងប្រុស ស្រី ម៉ឺន ហើយ​គ្រួសារ​ទាំង​៣​គ្រួសារ​នេះ​គឺ​រស់នៅ​ក្នុងភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ​ដូច​គ្នា​។ ​ផ្ទះ​ដែល​សាងសង់​ជូន​នេះ​គឺ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ ៦​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ ដែល​មួយ​ខ្នង​មាន​តម្លៃ​១​ពាន់​២​រយ​ដុល្លា​អា​មេ​រិ​ក​។

ក្នុង​នាម​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន លោក​ជំទាវ ខៀវ ស៊ី​ណា បាន​បញ្ជាក់​ថា​៖​ជា​ការ​ពិត​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​និង​គិតគូ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្វះខាត ជា​និច្ច ពិសេស គ្រួសារ​ជា​ស្ត្រី​មេម៉ាយ ចាស់​ជរា និង កុមារ​កំព្រា ។​

ជាក់ស្ដែង​ដូច​ផ្ទះ​៣​ខ្នង​ដែល​ត្រូវ​សាងសង់​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ជា​សក្ខីភាព​ស្រាប់​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ គ្រប់ពេលវេលា​សម្ដេច​ទាំង​២​គឺ​រស់នៅ​ជាមួយ​សុខទុក្ខ​របស់​ជា​ពលរដ្ឋ​យើង​គ្រប់​កាលៈទេសៈ​។ ដូចនេះ​បងប្អូន​ត្រូវ​តែ​រស់នៅ​ក្នុង​ក្ដី​ស​ង្ឃឹ​ង​និង​ត្រូវ​ខិតខំ​តស៊ូ​ជា​បន្ត ទៀត​ដ៏​រាប​ណា​នៅ​តែ​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាក​បាទ ក្រហម​កម្ពុជា​នោះ​។ ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​មុខ​នោះ​គឺ​ត្រូវ​ចេះ​ថែរក្សា​សុខភាព គឺ​រស់នៅ​ឲ្យ​មាន​អនាម័យ ។​ជាមួយ​នេះ​ដែរ​ក៏​ត្រូវ​ខិតខំ​បង្កបង្កើន​ផល​និង​ចិញ្ចឹមសត្វ​លើក​ផ្ទៃដី​ដែល​មាន​ឲ្យ​អស់​លទ្ធភាព​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ទាំ​៣​គ្រួសារ​និង​ចែក​សារុង​ជូន​ដល់​អ្នក​ភូមិ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​៖​គិត​ចាប់​ត្រឹម​ឆ្នាំ​២០០៨​មក​ដល់​ពេល​នេះ​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ជា​អ្នក​ក្រីក្រ ចាស់ជរា និង គ្រួសារ​ស្ត្រី​មេម៉ាយ​នៅ​ក្នុងស្រុក​ស​ន្ទុ​ក​គឺ​មាន​ចំនួន​៣៣៦​ខ្នង​ហើយ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ