ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួលនឹងរូបភាព​នេះ​…ខណៈគាត់​បាន​លា​ចាក​លោក​​ទៅ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ​ សូម​ចូលរួម​មរណទុក្ខ​ផង​ចំពោះ​សព​លោក មឿ​ន គុយ ដែល​បាន​លាចាក​លោក​នេះ​ព្រោះតែ​មិន​អាច​ស្រោចស្រង់​ជីវិត​បាន ។ អ្វី​ដែល​កាន់តែ​អាណោចអាធ័ម​ថែម​ទៀត​នោះ គឺ​ការ​ស្លាប់​របស់​លោក មឿ​ន…

ខេត្តសៀមរាប៖ ​ សូម​ចូលរួម​មរណទុក្ខ​ផង​ចំពោះ​សព​លោក មឿ​ន គុយ ដែល​បាន​លាចាក​លោក​នេះ​ព្រោះតែ​មិន​អាច​ស្រោចស្រង់​ជីវិត​បាន ។ អ្វី​ដែល​កាន់តែ​អាណោចអាធ័ម​ថែម​ទៀត​នោះ គឺ​ការ​ស្លាប់​របស់​លោក មឿ​ន គុយ បាន​បន្សល់​ទុក​នូវ​កូនប្រុស-​ស្រី​ចំនួន​៦​នាក់​ឲ្យ​នៅ​កំព្រា ។

សូមរំលឹក នៅ​​ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​ឆេះ​ស្ថានីយ​ហ្គា​ស​កណ្តាល​ក្រុង​សៀមរាបបាន​ដក់​ជាប់​នូវ​ទិដ្ឋភាព​បុរស​អ្នក​បើករថយន្ត​ដឹក​ហ្គា​សត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន ហើយ​ដើរ​លើកដៃ​សំពះ​សុំឱ្យ​គេ​ជួយ​ជូន​ទៅ​មន្ទីរ​ពេទ្យ ។ ពេល​នេះ​ គាត់​បាន​ទទួលមរណភាព​ហើយ​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ នៃ​ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ។

លោក ស៊ិ​ន ចាន់​ថុ​ល អភិបាលរង​ស្រុក​ពួកបាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បុរស​ឈ្មោះ មឿ​ន កុយ អាយុ​៤៦​ឆ្នាំ ជា​អ្នក​បើកបររថ​យន្ត​ដឹក​ហ្គា​ស មានស្រុក​កំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​ត្រូវ​ភ្លើង​ផ្ទុះ​ហ្គា​ស​ឆេះ​រលាក​ពេញ​ខ្លួន​នោះ បាន​ស្លាប់​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ហើយ​ក្រុម​គ្រួ​សារបាន​បញ្ជូន​សព​មក​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន នា​វេលា​ម៉ោង​ប្រមាណ​ជិត​៤​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដឹក​សព​មក​ដល់​ផ្ទះ​វិញ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក​នឹង​ជួយ​ជ្រោមជ្រែង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នោះ​ផង​ដែរ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង១៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩​កន្លង​មកនេះ មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង ដោយសារ​ការ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ឆេះ​នៅ​ហាង​បញ្ចូល​ហ្គា​ស​រថយន្ត​២៤​ម៉ោង​មួយ​កន្លែង​ជា​របស់​ឈ្មោះ ឈុ​ក ឈុ​ន​លី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។ ហាង​បញ្ចូល​ហ្គា​ស​នេះ ស្ថិត​នៅ​តាម​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ហើយ​ការ​ផ្ទុះ​ឆេះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ រង​របួសធ្ងន់​និង​ស្រាល ។

ប្រភព​ពី​នគរបាល​ខេត្ត​ឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​និង​សម្របសម្រួល​ពី​លោក ទៀ សីហា អភិបាលខេត្ត ដែល​ជា​ជំហាន​ដំបូង ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាម​ៗ​ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន រួច​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ រួម​មាន ៖
១-​ឈ្មោះ Abigail Alexander ភេទ​ស្រីអាយុ​១៨​ឆ្នាំ សញ្ជាតិ​អា​មេ​រិ​ក ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា IQ ហើយ​បច្ចុប្បន្ន​កំពុង​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ២-​ឈ្មោះ Zoe Eleftheriou ភេទ​ស្រី អាយុ​២២​ឆ្នាំ សញ្ជាតិ​អង់គ្លេស ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា IQ កំពុង​ព្យាបាល​នៅ​ប្រទេស​ថៃ
៣-​ឈ្មោះ កែវ ប៉ុង ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។


៤-​ឈ្មោះ ឈាន ខុន ភេទ​ប្រុស អាយុ​២០ឆ្នាំ ជា​ជាងគំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ៥-​ឈ្មោះ យិ​ន ខាន់ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជា​មេជាង​គំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ព្យាបាលនៅ​មន្ទីរពេទ្យ​សង់​តេ ក្នុង​ក្រុង​សៀមរាប ៦-​ឈ្មោះ ទ្រុត ម៉ៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជាងគំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ៧-​ឈ្មោះ សែ សី​គឹ​ម​សាន ភេទ​ប្រុស អាយុ២១​ឆ្នាំ ជា​ជាងគំនូរ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ៨-​ឈ្មោះ ហួត រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ សមាជិក​ភូមិ​បន្ទាយ​ចាស់ សម្រាក​ព្យាបាល​នៅផ្ទះ
៩-​ឈ្មោះ ហូត មុន្ទី​ពិសាខ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មន្ត្រី​នគរបាល​អន្តរាគមន៍ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ

១០-​ឈ្មោះ ជើង​ខាវ ដាង (​ហៃ ខាវ​ជាង​)ភេទ​ស្រី អាយុ​៣២​ឆ្នាំ បុគ្គលិក​លក់​ហ្គា​ស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ១១-​ឈ្មោះ មឿ​ន គុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នក​បើករថយន្ត​ដឹក​ហ្គា​ស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ១២-​ឈ្មោះ តែម លាង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មន្ត្រីរាជការ នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប
១៣-​ឈ្មោះ ឡុ​ង រិ​ន ភេទ​ប្រុស អាយុ​៣៦ឆ្នាំ មុខរបរ​លក់​ស៊ុប នៅ​ភូមិ​ដក​.​ព សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប និង១៤-​គឺ​ស្ត្រី​ម្នាក់ រង​របួសស្រាល មិន​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ។

សោកនាដកម្ម​ដែល​បាន​កើតឡើង​កាលពី​ជាង​១​ខែ​មុន​នេះ ធ្វើ​ឱ្យ​មានការ​រន្ធត់​ជា​ពន់ពេក​ចំពោះ​អ្នក​រង​គ្រោះ​ដែល​មក​ដល់​ពេល​នេះ​ស្លាប់​២​នាក់​ហើយ ។ មហាជន​បាន​ចោទសួរ​ថា តើ​ស្ថានីយប្រេងឥន្ធនៈ និង​ស្ថានីយ​ហ្គា​ស​ដែល​មាន​ស្អេកស្កះ​នា​បច្ចុប្បន្ន​នៅ​តាម​ដងផ្លូវ​នានា មានការ​ធានា​បាន​នូវ​សុវត្ថិភាព​កម្រិត​ណា​ទៅ ។ បញ្ហា​នេះ​អាជ្ញាធរ​គប្បី​កាត់​តម្រឹម​ជា​អតិបរមា ព្រោះ​កន្លែង​ចាក់​ប្រេង​ខ្លះ​មិន​មាន​ស្តង់ដារ​ទេ រាប់​ទាំង​ការ​លក់​សាំង​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ