ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ដោះ​លែង​ប្រេត​នរក​ទេ

4 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អះអាង​ថា ពុំ​មានការ​ដោះ​លែង​ពួក​ប្រេត​នរក​ទេ ហើយ​ក៏​គ្មាន​ការ​រារាំង​នោះ​ដែរ តាម​ពិត​ទៅ គ្មាន​ពួក​យមបាល​ឯណា​ទៅ​គ្រប់គ្រង​ពួក​ប្រេត​នោះ​ក៏​ទេ​ដែរ គឺ​អំពើ​បាបកម្ម​របស់​ពួក​គេ​ទេតើ​ដែល​ជា​អ្នក​ឃា​ឃាំង​រារាំង​ពួក​គេ​ឲ្យ​នៅ​ជា​ប្រេត​រហូត​អស់កម្ម ទើប​រួច​ពី​អត្តភាព​ជា​ប្រេត​នោះ​ទៅ​ដោយ​ឯកឯង​ពុំ​មាន​អ្នក​ដោះ​លែង​ឡើយ ។ ប៉ុន្តែ​ពួក​គេ​អាច​រួច​ចាក​អំពី​កំណើត​ប្រេត​នៅ​ក្នុងអំឡុងពេល​បុណ្យកាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ​បាន​ដោយសារ​ប្រេត​ទាំងនោះ​អនុមោទនា…

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អះអាង​ថា ពុំ​មានការ​ដោះ​លែង​ពួក​ប្រេត​នរក​ទេ ហើយ​ក៏​គ្មាន​ការ​រារាំង​នោះ​ដែរ តាម​ពិត​ទៅ គ្មាន​ពួក​យមបាល​ឯណា​ទៅ​គ្រប់គ្រង​ពួក​ប្រេត​នោះ​ក៏​ទេ​ដែរ គឺ​អំពើ​បាបកម្ម​របស់​ពួក​គេ​ទេតើ​ដែល​ជា​អ្នក​ឃា​ឃាំង​រារាំង​ពួក​គេ​ឲ្យ​នៅ​ជា​ប្រេត​រហូត​អស់កម្ម ទើប​រួច​ពី​អត្តភាព​ជា​ប្រេត​នោះ​ទៅ​ដោយ​ឯកឯង​ពុំ​មាន​អ្នក​ដោះ​លែង​ឡើយ ។

ប៉ុន្តែ​ពួក​គេ​អាច​រួច​ចាក​អំពី​កំណើត​ប្រេត​នៅ​ក្នុងអំឡុងពេល​បុណ្យកាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ​បាន​ដោយសារ​ប្រេត​ទាំងនោះ​អនុមោទនា ពោល​គឺ​មាន​ក្តី​ត្រេកអរ​នឹង​ទទួលយក​បុណ្យ​កុសល​ដែល​គ្រួសារ​កូនចៅ​ឧទ្ទិស​ជូន​ពី​លោក​នេះ​ទៅ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​កូនចៅ ញាតិសន្តាន​មាន​ចិត្តជា​កុសល​ធ្វើបុណ្យ បំពេញ​ទាន​ឧទ្ទិស​មគ្គផល​ទៅ ។

ទោះជា​យ៉ាងណា​សូមកុំ​យល់​ច្រឡំ​ថា លុះណាតែ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ទើប​អាច​ជួយ​ពួក​គេ​ឲ្យ​រួច​ចាក​ពី​កំណើត​ជា​ប្រេត​បាន ឯ​បុណ្យ​ផ្សេ​ៗ​ទៀត​មិន​អាច​ជួយ​បាន​នោះ​មិន​ត្រូវ​ទេ ពោល​ឱ្យ​ចំ​ទៅ​គឺ​ឱ្យ​តែ​ធ្វើ​ទាន​ចំពោះ​អ្នកមាន​សីល ហើយ​ឧទ្ទិស​កុសល​ទៅ​អ្នក​ស្លាប់ នោះ​ប្រេត​ដែល​មានកម្ម​ស្រាល​ៗ​នឹង​រួច​ចាក​អបាយភូមិ​ភ្លាម ។

ហេតុ​នោះ​ហើយ​ទើប​ព្រះពុទ្ធ​បរមគ្រូ​បង្រៀន​ថា ប្រសិនបើ​មាន​សាច់ញាតិ កូនចៅ​របស់​បុគ្គល​ដែល​កើតជា​ប្រេត​នោះ​បាន​ធ្វើបុណ្យ​កុសល​ឧទ្ទិស​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​អនុមោទនា​ត្រេកអរ​ចំពោះ​បុណ្យ​នោះ ពួក​គេ​ក៏​អាច​បាន​រួច​ផុត​ពី​ប្រេត​នោះ​ភ្លាម ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ