ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ក្នុង​កែវភ្នែក

13 ឆ្នាំ មុន

មើលឃើញ​ជួរ​ភ្នំ​ដងរែក​លាតសន្ធឹង​ខៀវ ស្រងាត់​ពុះ​ចែក​ព្រំដែន​នៃ​រាជាណាចក្រ​ពីរ ដែល​តែងតែមាន​អរិភាព​និង​គ្នា​តាំងពី​យូរលង់ណាស់​មក​ហើយ ធ្វើ​ឱ្យ​ដួងចិត្ដ​យើង​នឹក ស្រណោះ​នូវ​វិសាលភាព​ដ៏​ធំធេង និង​ថ្កុំថ្កើង រុងរឿង​នៃ​រាជាណាចក្រ​ខ្មែរ​ដែល​ធ្លាប់តែ​មាន ភាព​ល្បីល្បាញ​គ្រប់គ្រង​លើ​វិសាលភាព​នៃ​ជួរភ្នំ​នេះ​ទាំងមូល​ដែល​បុព្វបុរស ​ខ្មែរ​យើង​បានបន្សល់​ទុក​ឱ្យ ។ប្រាសាទព្រះវិហារ​ដ៏​ធំ​ស្កឹមស្កៃ​ដែល​ជា សា​ដៃ​អច្ឆរិយ​ក្នុង​លោក ត្រូវ​បាន​កសាង​ឡើង

មើលឃើញ​ជួរ​ភ្នំ​ដងរែក​លាតសន្ធឹង​ខៀវ ស្រងាត់​ពុះ​ចែក​ព្រំដែន​នៃ​រាជាណាចក្រ​ពីរ ដែល​តែងតែមាន​អរិភាព​និង​គ្នា​តាំងពី​យូរលង់ណាស់​មក​ហើយ ធ្វើ​ឱ្យ​ដួងចិត្ដ​យើង​នឹក ស្រណោះ​នូវ​វិសាលភាព​ដ៏​ធំធេង និង​ថ្កុំថ្កើង រុងរឿង​នៃ​រាជាណាចក្រ​ខ្មែរ​ដែល​ធ្លាប់តែ​មាន ភាព​ល្បីល្បាញ​គ្រប់គ្រង​លើ​វិសាលភាព​នៃ​ជួរភ្នំ​នេះ​ទាំងមូល​ដែល​បុព្វបុរស​ខ្មែរ​យើង​បានបន្សល់​ទុក​ឱ្យ ។ប្រាសាទព្រះវិហារ​ដ៏​ធំ​ស្កឹមស្កៃ​ដែល​ជា សា​ដៃ​អច្ឆរិយ​ក្នុង​លោក ត្រូវ​បាន​កសាង​ឡើង ដោយ​អតីត​ព្រះមហាក្សត្រ​នៅ​លើ​កំពូលភ្នំ ដែល​មាន​ចំណាស់​ជាង​ដប់​សតវត្ស​មក​ហើយ នៅ​តែ​ឈរ​បង្អួត​សម្រស់​យ៉ាង​រឹង​មាំ ហាក់បីដូច​ជា​កំពុង​ប្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ថា អ្នកត្រូវ​តែ​ថែរក្សា​នូវ​កេរដំណែល​នេះ​ឱ្យ​បាន​គង់ វង្ស​ជា​រៀង​រហូត ។ តែ​គួរ​ឱ្យ​អនិច្ចា​ណាស់ ប្រាសាទព្រះវិហារ​ត្រូវ​បាន​ពួក​សៀម​ឈ្លា​ន ពាន​ជា​បន្ដបន្ទាប់ ដូចដែល​ប្រវត្ដិសាស្ដ្រ​បានបង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​តស៊ូ​ប្រយុទ្ធការពារ​យ៉ាង​ប្ដូរផ្ដាច់​របស់​អតីត​មេទ័ព​ខ្មែរ លោកតា​ឌី តែ​ទីបំផុត​លោក​ត្រូវ​ចាញ់​កងទ័ព សៀម​ឈ្លានពាន លោក​ក៏​សំរេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​លោត​ទំលាក់​ពី​កំពូលភ្នំ ដើម្បី​ទៅ ប្រមូល​ទ័ព​ខ្មោច ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ឈ្លា​នពាន​ទៀត ។

ជា​សក្ខីភាព​ទី​ដែល​លោក​លោត ចុះ​ពីលើ​ភ្នំ​នោះ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ពើយតាឌី​តរៀង​មក ។ ក្រឡេក​មើល​បច្ចុប្បន្នភាព​វិញ អ្វី​ដែលគួរ​ឱ្យ​ឈឺចាប់​បំផុត​នោះ កងទ័ព​ចោរ​សៀម​ជា ថ្មី​ម្ដងទៀត​បាន​ចូល​ឈ្លានពាន​តំបន់​ជុំវិញ ប្រាសាទព្រះវិហារ មាន​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ ភ្នំ​ទ្រព្យ វាល​ឥន្ទ្រី និង​បណ្ដា​ចំណុច​មួយ​ចំនួន ទៀត​នៅ​លើ​ជួរ​ភ្នំ​ដងរែក​ដែល​មាន​ប្រាសាទ បុរាណ​ខ្មែរ​នៅ​ទីនោះ ។ នេះ​សបញ្ជាក់​នូវ មហិច្ឆតា​ដ៏​ឆ្កួត​លេលា​របស់​មេដឹកនាំ​សៀម បច្ចុប្បន្ន​ដែល​ធ្វើ​មិនដឹងមិនឮ​នូវ​អនុសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​១៩០៧ និង បាន​ជាន់ឈ្លី​នូវ​សាលក្រម​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​ទីក្រុង​ឡា​អេ​ឆ្នាំ​១៩៦២​ថែម​ទៀតផង ។ ការ​ចូល​ឈ្លានពាន​ក្រោយ​ពី​ប្រាសាទ ព្រះ​វិហារ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភព លោក​រួច​មក មានការ​ប៉ះ​គ្នា​ដោយ​អាវុធ​ចំនួន ពីរ​បី​ដង​រួច​មក​ហើយ ។ ភាគី​កម្ពុជា​តែងតែ​បង្ហាញ​នូវ​ភាព​អត់ធ្មត់ និង​ចង់​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី កម្ពុជាមិន​ឈ្លានពាន​គេ​សូ​ម្បី​តែ​១​មី​ល្លី​ម៉ែត្រ ហើយក៏​មិន​អនុញ្ញាត​ឱ្យ​គេ​ឈ្លានពាន​វិញ សូ​ម្បី​តែ ១​មី​ល្លី​ម៉ែត្រ​ដូច​គ្នា​។​នេះ​ជា​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយ​ដែល​ត្រូវ​កង​យោធពល​ខេ​មរភូមិន្ទ​គ្រប់​ៗ​រូប​អនុវត្ដ​បាន​យ៉ាង​ខ្ជាប់ខ្ជួន ។

ជានិច្ចកាល មេដឹកនាំ​ថៃ​តែងតែ​ចាត់​ទុក​វត្ដ​កែវ សិក្ខា​គី​រី​ស្វា​រៈ​ជា​កម្មសិទ្ធិ​របស់​ខ្លួន តួយ៉ាង​ដូចជា​ការ​ហាមឃាត់​ព្រះសង្ឃ​ក្នុង​វត្ដ​មិន​ឱ្យ​ជួសជុល​កុដិ​ជាដើម​ពី​ដើម​ពី​សំណាក់​កងទ័ព​សៀម​ដែល​នៅ​ក្នុង​វត្ដ​ជា​ប្រចាំ​រាល់ថ្ងៃ រួម​ទាំង​លិខិត តវ៉ា​របស់​ក្រសួងការបរទេស​សៀម​ទៀតផង ។ ជា​កិច្ច​ឆ្លើយ​តប ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​ផ្ញើ​កំណត់​ទូត​ទៅ​ក្រសួង ការ​បរទេស​ថៃ ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​ដែល​ស្ថិត​នៅ​ជិត ប្រាសាទព្រះវិហារ គឺ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ដោយ​យោង​តាម​ផែនទី​ដងរែក​ដែល​គូស ដោយ​គណៈកម្មការ​បារាំង​-​សៀម ឆ្នាំ ១៩០៨ ហើយ​ត្រូវ​បាន​ទទួលស្គាល់ និង​ប្រើប្រាស់​ដោយ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្នុង​ការ​កាត់ក្ដី​ឆ្នាំ​១៩៦២ ។ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា លើ​អនុសញា​ឆ្នាំ​១៩០៨​មក ថៃ​បាន​ទទួល ស្គាល់​តំបន់​នោះ​ជា​ទឹកដី​របស់​កម្ពុជា ទើបតែក្រោយ​ពី​ប្រាសាទព្រះវិហារ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ប៉ុណ្ណោះ ដែល​ប្រទេស​ថៃ ទាមទារ​ទាំង​បំពាន​ថា​តំបន់​នេះ​ជា​ទឹកដី​របស់​ខ្លួន​។ ជាមួយនឹង​ការ​បង្ហាញ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ក៏​បាន​ទាមទារ​ឱ្យ​ក្រសួងការបរទេស​ថៃ​ពិនិត្យ​មើល​ឯកសារ​ដែល​កម្ពុជា ធ្លាប់​បាន​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ថៃ​កន្លង​មក ដើម្បី​ជា​គតិ​មុន​នឹង​ធ្វើការ​ប្រឌិត​រឿង​ម្ដង ហើយ​ម្ដងទៀត​ឥត​ឈប់​ឈរ​។

ដោយ​ផ្អែក​លើ​ភស្ដុ​តាង​ទាំងនេះ​បញ្ជាក់ថា វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ គឺ​ស្ថិត​នៅ​ក្នុង​ដែនអធិបតេយ្យ​របស់​កម្ពុជា​យ៉ាង​ពិតប្រាកដចុះ ហេតុ​អ្វី​ដែល​សព្វថ្ងៃ​នៅ​តែ​មាន​វត្ដមាន​ទាហាន​សៀម​នៅ​ទីនោះ ? ក្នុង​នាម​ជា​នាយទាហាន​ម្នាក់​ដែល​ប្រចាំ ការ​នៅ​សមរភូមិ​ព្រះ​វិហារ ក៏​ដូច​ជា​នាយ ទាហាន នាយទាហានរង និង​ពល​ទាហាន​គ្រប់រូប មានការ​ឈឺចាប់​រាល់ថ្ងៃ​នៅ​ពេល​ដែល ឃើញ​វត្ដមាន​ទាហាន​ចោរ​សៀម​ឈ្លានពាន នៅ​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ ។ យើង​ទាំងអស់ គ្នា​ពិតជា​មិន​ចង់​បើកភ្នែក​ទទួល​នូវ​ការ​ឈឺចាប់​ក្នុង​ទឹកចិត្ដ​ដែល​ជា​អ្នក​ប្រយុទ្ធ​នោះ​ទេ ឃើញសត្រូវ​ឈ្លានពាន​នៅ​នឹង​មុខ មាន​អាវុធ​តែ​មិន អាច​កេះកៃ​បាន នៅ​ក្នុង​ទ្រូង​ក្ដៅ​ងំ​ដូច​ភ្នំភ្លើង តើ​ជនជាតិ​ណាមួយ​នៅ​លើ​ពិភពលោក​យើង នេះ​អាច​ទទួល​បាន ?បើ​យើង​ក្រឡេក​មើល​តំបន់​មជ្ឈិមបូព៌ា សូ​ម្បី​តែ​កូន​ក្មេង​ប៉ា​ឡេ​ស្ទី​ន ដែល​មាន​តែ​ដំបង និង​ដុំ​ថ្ម​ក៏​គេ​ហ៊ាន​ប្រឈម​មុខជា​មួយ​រថក្រោះ អ៊ី​ស្រា​អែ​ល​ដែរ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី ស្នេហា​ជាតិ ហ៊ាន​ធ្វើ​ពលិកម្ម​ដើម្បី​បុព្វហេតុ ជាតិ​មាតុភូមិ​របស់​គេ ។ តើ​ដល់​ពេល​ណា​ទើប​យើង​ដោះស្រាយ​វត្ដ កែវ​សិក្ខា​គី​រី​ស្វា​រៈ​បាន ? បើ​ផ្អែក​លើ​ស្ថាន ការណ៍​នយោបាយ​ស្រុក​សៀម​សព្វថ្ងៃ ស្ថាន ការណ៍​បែប​នេះ​នឹង​មិន​ងាយ​ប​ព្ចា​ប់​ដោយ ងាយស្រួល​នោះ​ឡើយ ហើយ​ថា តើរ​ដ្ឋាភិ​បាល​សៀម​ថ្មី​មួយ​ណា​ដែល​មាន​សុច្ឆន្ទៈ​ក្នុង ការ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​ដោយ​ឈរ​លើ​គតិ​យុ​ត្ដ​នោះ ។ សត្រូវ​ទោះ​វា​សំដែង នូវ​ការ​ឱនលំទោន​យ៉ាងណា​ក៏​ត្រូវ​ចង​ចាំ​ថា វា ជាស​ត្រូវ​របស់​យើង ។ នៅ​លើ​មាគ៌ា​ជ័យ​ជំនះ គេ​មិនឃើញ​មាន​ស្នាមជើង​មនុស្ស​កំសាកនោះ​ទេ ។ សូមកុំ​ឱ្យ​បុព្វហេតុ​ដុត​ចោល​ឧត្ដម គតិ​របស់​យើង ។

វរសេនីយ៍ឯក​មួយ​រូប