ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើលទាំងព្រឹក ខណៈបុរសម្នាក់​ចាប់​អារ.​កស្រីស្នេហ៍​ ព្រោះតែរឿង​មួយ (មានវីដេ​អូ)​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​មាន​ករណី​​បុរសម្នាក់​ចាប់​ស្ត្រីជា​គូស្នេហ៍​អារ.ក បណ្តាល​ឱ្យស្លាប់​ រួច​ហើយ​​ជនដៃដល់ជា​ប្រុសស្នេហ៍​បាន​អារ.ក​ខ្លួនឯង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។ ពាក់ព័ន្ធនឹង​ករណីនេះ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​មាន​ករណី​​បុរសម្នាក់​ចាប់​ស្ត្រីជា​គូស្នេហ៍​អារ.ក បណ្តាល​ឱ្យស្លាប់​ រួច​ហើយ​​ជនដៃដល់ជា​ប្រុសស្នេហ៍​បាន​អារ.ក​ខ្លួនឯង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។ ពាក់ព័ន្ធនឹង​ករណីនេះ គេមិនដឹង​ថា ផ្តើមចេញពីរឿងអ្វីនោះទេ ។

ករណី​ខាងលើ​នេះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង​​​​៧​និង​​​១០នាទីព្រឹក​ថ្ងៃ​ទី​​២៥ កញ្ញា ឆ្នាំ​២០១៩ ​នៅ​ចំនុច​បន្ទប់​ជួល​លេខ​១ ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​១​ សង្កាត់​កា​កាប​១ ​ខណ្ឌ​ពោធិ​សែន​ជ័យ ​រាជធានីភ្នំពេញ ។

​ស្ត្រីរងគ្រោះ​ឈ្មោះ​យិ​ត ធិ​ញ​ ​អាយុ​៤២​ឆ្នាំ ​ជា​កម្មការិនី​​រោងចក្រ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី​ ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ​បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែក​ជន​​ដៃដល់​ជា​ប្រុសស្នេហ៍​ឈ្មោះ​យា រិ​ត អាយុ​៣០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​រមាំង​ត្រេ​ត ​ឃុំ​សំបួរ​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង បាន​រងរបួសធ្ងន់ ។

តាម​ប្រភពពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុនពេលកើតហេតុ គេឮ​​ស្ត្រីរងគ្រោះ និង​ជនដៃដល់ជា​ប្រុសស្នេហ៍​បាន​ឈ្លោះ​គ្នា​តាំងពី​វេលា​ម៉ោង​ប្រហែល​២​ឈានចូល​ព្រឹកថ្ងៃទី​​២៥ កញ្ញា មកម៉្លេះ តែគេមិនដឹងថា ផ្តើមចេញពីរឿងអ្វីនោះទេ ។ លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​​ខាងលើ ស្រាប់តែ​ជន​ដៃដល់ជា​ប្រុសស្នេហ៍​​បាន​ចាប់​​ស្ត្រីរងគ្រោះ​អារ.ក ​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​ម​កជន​​ដៃដល់ជា​ប្រុសស្នេហ៍​ក៏​​បាន​អារ.ក​សម្លាប់​ខ្លួន​ឯ​ងបណ្តាល​អោយ​រង​របួសធ្ងន់​ ​ត្រូវបានគេ​​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​​ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)​។

ក្រោយពេលកើតហេតុ សព​​ស្ត្រី​​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួ​សារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​ ។

តាមសេចក្តីរាយការណ៍​​បាន​បន្ត​ថា គិតមកត្រឹមវេលាម៉ោង​​៩​និង​​​២០នាទីព្រឹកថ្ងៃដដែល ​បើតាម​ប្រភពពី​លោកអធិការ​រងនគរបាលខណ្ឌពោធិសែនជ័យ​បាន​ឱ្យ​ដឹង​ថា ស្ត្រីរងគ្រោះ​ខាងលើមាន​ប្តី និង​មានកូន​ចំនួន​​៣នាក់​នៅស្រុកកំណើត​ឯ​ខេត្តស្វាយរៀង បន្ទាប់មកស្ត្រីរងគ្រោះបាន​មក​ភ្នំពេញ​ធ្វើជា​កម្មការិនីរោងចក្រ ហើយក៏​មានទំនាក់ទំនង​ជាមួយ​បុរសជាជនដៃដល់ ដែលត្រូវជា​ប្រុសស្នេហ៍ខាងលើ​ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​កាលពីវេលាម៉ោង​២ឈានចូលព្រឹកថ្ងៃទី​២៥ កញ្ញា ដោយសារជនដៃដល់ជា​​ប្រុសស្នេហ៍ខឹង​សុំលុយទិញថ្នាំញៀន និង​ទិញស្រាផឹកមិនបាន ទើបកើតជាទំនាស់រហូត​ឈានទៅដល់ការ​ចាប់ស្ត្រីរងគ្រោះ​អារ.ក បណ្តាល​ឱ្យស្លាប់ បន្ទាប់មក​ជនដៃដល់ជា​ប្រុសស្នេហ៍​ក៏​បាន​អារ.កខ្លួន​ឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ