ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន​កើនឡើង​ដល់ ២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៣​ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៣​ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួងការបរទេស ។

បន្ទាប់​ពី​ជំនួប​នេះ​ឯកឧត្តម កេ​ត សោ​ផា​ន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ក​កម្ពុជា​បាន​ទៅ​កាន់​ប្រទេស​ជប៉ុន​មាន​ចំនួន​ជិត ២​ម៉ឺន​នាក់ និង​ទេសចរ​ជប៉ុន​មក កម្ពុជា មាន​ចំនួន ២៤​ម៉ឺន​នាក់ ។ អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ស្វាគមន៍ និង​អបអរសាទរ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា​របស់​ឯកអគ្គ រាជទូត​ជប៉ុន​តែងតាំង​ថ្មី​ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា ជប៉ុន​តាម​រយៈ បទ​ពិសោធន៍​ការងារ​របស់ ឯកឧត្តម MIKAMI Masahiro នៅ​កម្ពុជា ។

ក្នុង​ជំនួប​នេះ​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​រំឭក​ថា​លោកនាយក​រដ្ឋមន្ត្រី ជប៉ុន ស៊ិ​ន​ហ្សូ អា​បេ បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថា​ប្រទេស ជប៉ុន​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​បែប ប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ ដល់​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ការ​ស្វែងរក​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា ។ ឯកឧត្តម​បន្ត​ថា «​មាន​តែ​ប្រជាជន​ជប៉ុន​ទេ​ដែល​ធ្លាប់​ឆ្លង កាត់​សង្គ្រាម​ដូច​គ្នា​ទើបបាន​ដឹង​ពី​ការ​លំបាក​របស់​កម្ពុជា​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ឯកអគ្គរាជទូត​ថ្មី​ថា​ពេល​នេះ​ប្រជាជន​កម្ពុជា​ទទួល បាន​សន្តិភាព​យ៉ាង​ពិតប្រាកដ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ ២០១៣ កន្លង​មក ។ ក្នុង​នោះ ជាង ៧០%​បាន​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដឹកនាំ​អំណាច ។ ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កំណើនសេដ្ឋកិច្ច​ទ្វេ ដង​រវាង​ប្រទេស​ទាំង​ពីរ​ដែល មាន​ចំនួន​ជាង ២​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ ។ កំណើន​នេះ​បាន​មក​ពី​កា​រត​ភ្ជាប់​ជើង ហោះ ហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា ហើយ​វា​មិន​ត្រឹមតែ​កំណើន​ទេសចរ​ទេ និង​មាន​កំណើន ពាណិជ្ជកម្ម​ផង​ដែរ ។ ឯកឧត្តម​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​កិច្ច​សហប្រតិបត្តិការ ចរាចរ​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា EBA រហូត​ដល់​ពេល​នេះ​មាន​សមិទ្ធិ​ផល​ជា​ច្រើន​ដែល ត្រូវ​បន្ត​ជាមួយ​គ្នា ។ ដូច​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​រក្សា​បន្ទាត់​ក្រហម​របស់ ខ្លួន​ដែល​មិន​អាច​ឆ្លងកាត់​បាន ។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី​មាន​ប្រសាសន៍​ថា ឯកឧត្តម​បាន មើលឃើញ​ថា​កាលពី ៧​ឆ្នាំ​មុន និង​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់ រហ័ស ។ ឯកឧត្តម​បន្ត​ទៀត​ថា «​ខ្ញុំ​សូម​កោតសរសើ​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លង់កាត់​ការ​លំបាក​ដោយ​បាន​អភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច និង នយោបាយ​យ៉ាង​ឆាប់រហ័ស​» ។ លោក​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​បាន​បញ្ជាក់​ថា ជប៉ុន​គោរព អធិបតេយ្យភាព​របស់​កម្ពុជា ៕ កែសម្រួលដោយ ៖សុឃាក់

កែសម្រួលដោយ