ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធំ​ៗ​ប្តេជ្ញា​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​នៅ​មុន​កិច្ចប្រជុំ​កំពូល​ស្តី​អំពី​អាកាសធាតុនៅUN

4 ឆ្នាំ មុន

​(​សហរដ្ឋអាមេរិក​)៖ ក្រុមហ៊ុន​ធំ​ៗ​ប​ជិត ៩០ ក្រុមហ៊ុន​ដែល​ធ្វើការ​រកស៊ី​ជួញដូរ​នៅ​ក្នុង​វិស័យ​នានា​រាប់​ចាប់ពី​វិស័យ​ម្ហូបអាហារ​រហូត​ដល់​ស៊ីម៉ងត៍ ទៅ​ដល់​ទូរគមនាគមន៍​កំពុង​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ជំរុញ​ពហុ​ជាតិ​ឆ្ពោះទៅ​អនាគត​ដែល​មាន​កាបូន​ទាប​។ នេះ​បើ​តាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ។…

​(​សហរដ្ឋអាមេរិក​)៖ ក្រុមហ៊ុន​ធំ​ៗ​ប​ជិត ៩០ ក្រុមហ៊ុន​ដែល​ធ្វើការ​រកស៊ី​ជួញដូរ​នៅ​ក្នុង​វិស័យ​នានា​រាប់​ចាប់ពី​វិស័យ​ម្ហូបអាហារ​រហូត​ដល់​ស៊ីម៉ងត៍ ទៅ​ដល់​ទូរគមនាគមន៍​កំពុង​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ជំរុញ​ពហុ​ជាតិ​ឆ្ពោះទៅ​អនាគត​ដែល​មាន​កាបូន​ទាប​។ នេះ​បើ​តាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ។

​សម្ព័ន្ធ​ក្រុមហ៊ុន​តស៊ូ​មតិ មានឈ្មោះ​ថា «We Mean Business» បាន​និយាយ​ថា​ក្រុមហ៊ុន​រាប់​សិប​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​ក្នុង​រយៈពេល ២ ខែ​កន្លង​មក​មុន​ការ​ឈាន​មក​ដល់​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នា​ថ្ងៃ​ច័ន្ទ​ទី ២៣ ខែកញ្ញា​នេះ ដែល​មាន​គោលបំណង​ជំរុញ​សកម្មភាព​ឱ្យ​បាន​លឿន​លើ​ការ​ប្រែប្រួល​អាកាសធាតុ​។

អគ្គលេខាធិការ​សហរដ្ឋអាមេរិក លោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទ័​រ​រ៉េ​ស (General Antonio Guterres) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ឥឡូវនេះ​យើង​ត្រូវការ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដើម្បី​ចូលរួម​ក្នុង​ចលនា​នេះ ដោយ​បញ្ជូន​សញ្ញា​ច្បាស់​ថា​ទីផ្សារ​កំពុង​មានការ​ផ្លាស់​ប្តូរ​» ។

សូម​បញ្ជាក់​ថា​សម្ព័ន្ធភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមិថុនា​ជាមួយនឹង​ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​របស់​មេដឹកនាំ​អង្គការសហប្រជាជាតិ ធុរកិច្ច​និង​សង្គម​ស៊ី​វិល​។ ក្រុមហ៊ុន​ចំនួន ២៨ ដំបូង​បាន​ចូលរួម​នូវ​ចលនា​នេះ​មួយ​ខែ​ក្រោយ​ពី​ការ​បង្កើត​នូវ​សម្ព័ន្ធ​មួយ​នេះ​។ សម្ព័ន្ធ «We Mean Business» បាន​និយាយ​ថា​មាន​ក្រុមហ៊ុន​ចំនួន ៨៧ បាន​ចូលរួម​ហើយដោយ​មូល​ធនប័ត្រ​ទីផ្សារ​សរុប​ជាង ២,៣ ពាន់​ពាន់​លាន​ដុល្លារ​។

​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​សម្ព័ន្ធ​បាន​យល់ព្រម​កាត់​បន្ថយ​ការ​បំ​ភាយ​កាបូន​របស់​ពួក​គេ​មក​ត្រឹម​សូន្យ​ត្រឹម​ឆ្នាំ ២០៥០ រួម​មាន​ក្រុមហ៊ុន​ម្ហូបអាហារ​ស្វី​ស Nestle ក្រុមហ៊ុន
ផលិត​សំភារៈ​សំណង់​បារាំង Saint-Gobain និង​ក្រុមហ៊ុន​ផលិត​គ្រឿងសំអាង​បារាំង L’Oreal ។ ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ទោះ​មិន​បាន​ធ្វើការ​សន្យា​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ណាមួយ​ដើម្បី​ឱ្យ​មាន​កាបូន​អព្យាក្រឹត (​ក្នុង​កម្រិត​មិន​ប៉ះពាល់​ការ​ប្រែប្រួល​អាកាស​ធា​តិ​) ប៉ុន្តែ​បាន​និយាយ​ថា​ពួក​គេ​នឹង​តម្រង់​ទិស​ប្រតិបត្តិការ​របស់​ពួក​គេ​ជាមួយនឹង​គោលដៅ​កំណត់​ការ​កើនឡើង​សីតុណ្ហភាព​ពិភពលោក​ជា​មធ្យម​ដល់ ១,៥ អង្សា​សេ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ។ ក្រុមហ៊ុន​នេះ​គឺ​រួម​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ហ្វាំ​ង​ឡង់ Nokia, ក្រុមហ៊ុន​អាហារ​បារាំង Danone និង​ក្រុមហ៊ុន​ផលិត​ថ្នាំ​អង់គ្លេស AstraZeneca Plc ។

ដោយសារ​ការ​បង្កើន​នូវ​ផល​ប៉ះពាល់​អាកាសធាតុ​ពី​ការ​រលាយ​ទឹកកក​រហូត​ដល់​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​និង​គំរូ​អាកាសធាតុ​ហួស​កម្រិត អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ពិភពលោក​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ពាក់កណ្តាល​ទសវត្សរ៍​ខាង​មុខ​ដើម្បី​ចៀសវាង​ការ​ឡើងក​ម្តៅ​ដែល​មាន​មហន្តរាយ​ធ្ងន់ធ្ងរ ។ យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​នៅ​តែ​កំពុង​អភិវឌ្ឍ​វិស័យ​ប្រេង​និង​ឧស្ម័ន​ថ្មី​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​កំពុង​ពង្រីក​ថាមពល​ដោយ​ធ្យូងថ្ម ការ​សន្យា​របស់​សម្ព័ន្ធ​គឺ​មាន​តិចតួច​នៅឡើយ​ដែល​ទាក់ទង​នឹង​ការ​កើនឡើង​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពិភពលោក​នោះ ។

អ្នកជំនាញ​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​ដែលប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ផល​ចំណេញ​ដល់​ម្ចាស់​ភាគហ៊ុន នឹង​អាច​ធ្វើការ​វិនិយោគ​ដែល​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ ទោះ​យ៉ាងណា វិនិយោគិន​ជា​ច្រើន​បាន​នឹង​កំពុង​ដាក់​សម្ពាធ​ក្រុមហ៊ុន​នានា​ឱ្យធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​ហានិភ័យ​នៃ​បំ​រែបំ​រួល​អាកាសធាតុ ហើយ​នាយក​ប្រតិបត្តិ​ក៏​ប្រឈម​នឹង​សម្ពាធ ពី​ការ​ងើបឡើង​នៃ​សកម្មភាព​ដឹកនាំ​ដោយ​យុវជន ដែល​បាន​ប្រមូលផ្តុំ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ឲ្យ​ធ្វើការ​តវ៉ា​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។

​សម្ព័ន្ធ «We Mean Business» ជឿជាក់​ថា ការ​សន្យា​របស់​ក្រុម​ស្នូល​ភាគច្រើន​មក​ពី​ជនជាតិ​អឺរ៉ុប​និង​ក្រុមហ៊ុន​អា​មេ​រិ​ក​ខាងជើង​និង​អាស៊ី​មួយ​ចំនួន​ដើម្បី​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលដៅ​នៃ​ការ​បំ​ភាយ​ដែល​ត្រូវ​តែ​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នឹង​ជំរុញ​ឱ្យ​អ្នក​ដទៃ​ធ្វើ​តាម​ពួក​គេ​។

លោក Lise Kingo នាយក​ប្រតិបត្តិ​នៃ​អង្គការ UN Global Compact ដែល​លើកកម្ពស់​ការ​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ បាន​និយាយ​ថា «​ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​កំពុង​នាំមុខ​គេ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​មួយ​ដែល​យុទ្ធសាស្ត្រ​សាជីវកម្ម​ស្របគ្នា ១.៥ អង្សា​សេ (1.5°C-aligned corporate strategies) គឺជា​រឿង​ថ្មី​សម្រាប់​អាជីវកម្ម​និង​បណ្តាញ​ផ្គត់ផ្គង់​របស់​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក​» ។​លោក Guterres ប្រធាន​អង្គការសហប្រជាជាតិ (United Nation—U.N) មើលឃើញ​ថា​វិស័យ​ឯកជន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​ការ​សន្យា​ដែល​មាន​មហិច្ឆតា​បន្ថែម​ទៀត​នៅ​ឯ​កិច្ចប្រជុំ​ស្តី​អំពី​សកម្មភាព​អាកាសធាតុ​នា​ថ្ងៃ រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ដែល​មាន​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​មុន​ពេល​វា​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​សំខាន់​នៅ​ឆ្នាំ​ក្រោយ​។

យោង​តាម​សេចក្តី​ព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ក្រុមហ៊ុន​ថាមពល​ដា​ណឺ​ម៉ាក Orsted ក្រុមហ៊ុន​ថាមពល​អេ​ស្បា​ញ Iberdrola និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អា​ឡឺ​ម៉​ង់​គ្រោង​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៅ​ឯការ​ប្រជុំ​រយៈពេល​មួយ​ថ្ងៃ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ