បើតាមគម្ពីរព្រះពុទ្ធសាសនា បានពន្យល់ថា អ្នកដែលទៅកើតជាប្រេត ដោយសារតែអំពើបាបកម្មដែលពួកគេបានសាងកាលនៅជាអត្តភាពជាមនុស្ស ។ សេចក្តីនេះបើយើងពិនិត្យតទៅនឹងបានឃើញថា ភាគច្រើននៃអំពើបាបដែលពួកគេបានធ្វើនោះ គឺដោយសារតែការប្រកបការងារដើម្បីរកទ្រព្យសម្បត្តិទៅចិញ្ចឹមកូន ប្រពន្ធ ប្តី ។
ហេតុផលដែលយើងអាចនិយាយថា ភាគច្រើននៃបុគ្គលដែលកើតជាប្រេតនោះ គឺកើតដោយសារកូន ឬប្រពន្ធ ប្តី ហើយប្រេតទាំងនោះអាចជាអ្នកមានគុណចំពោះយើងដោយប្រការណាមួយផងក៏ថាបាន ។
ដូចនេះក្នុងនាមយើងជាញាតិជាកូនចៅដែលមានជីវិតហើយពួកគាត់ត្រូវធ្លាក់នរក ប្រេតដោយសារយើង បែរជាយើងមិនបានធ្វើអ្វីម្យ៉ាងដើម្បីជួយពួកគាត់វិញ នោះយើងនឹងមានឈ្មោះថា ជាបុគ្គលអកតញ្ញូហើយ ព្រោះការមិនដឹងគុណ ឬមិនបានតបគុណចំពោះអ្នកដែលមានគុណលើខ្លួន ។
ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ភាពជាបុគ្គលអកតញ្ញូរមែងជាហេតុនាំមកនូវសេចក្តីវិនាស ព្រោះត្រូវបណ្តាសាពួកប្រេតទាំងនោះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ