ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វត្ត​តា​យ៉ើ​ត​» នៅ​ក្នុង​​តំបន់​អ្នក​ភូមិ​មាន​ជីវភាព​ខ្វះ​ខាត ចង្ហាន់​ក៏​ខ្វះខាត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ វត្ត​តា​យ៉ើ​ត ស្ថិត​ក្នុង​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល ហើយ​ក៏​ជា​កំសត់ និង​ល្បី​មាន​ព្រះសង្ឃ​ចំនួន​តែ​២​អង្គ​គត់​គង់នៅ សូ​ម្បី​តែ​ចង្ហាន់​ក៏​ខ្វះខាត​ថែម​ទៀត…

ខេត្តកំពង់ចាម ៖ វត្ត​តា​យ៉ើ​ត ស្ថិត​ក្នុង​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល ហើយ​ក៏​ជា​កំសត់ និង​ល្បី​មាន​ព្រះសង្ឃ​ចំនួន​តែ​២​អង្គ​គត់​គង់នៅ សូ​ម្បី​តែ​ចង្ហាន់​ក៏​ខ្វះខាត​ថែម​ទៀត កម្រ​ឃើញ​អ្នកមាន​ទ្រព្យ​ធន់​សំបូរ ចូល​មក​ធ្វើបុណ្យ​នៅ​ទី​នេះ​ណាស់​។

បើ​តាម​អ្នកស្រី យូ សា​វឿ​ន អាយុ​៤២​ឆ្នាំ រស់នៅ​មិន​ឆ្ងាយ​ពី​វត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ មក វត្ត​តា​យ៉ើ​ត​នេះ ក្នុង​គ្រា​ដែល​កសាង​ដំបូង​ៗ​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ទេ ហើយ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ​ពិតមែន​។ មួយវិញទៀត​ប្រជាជន​នៅ​ក្នុងភូមិ​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត ហេតុ​ដូច្នេះ​ហើយ​ការ​កសាង​វត្ត​បាន​ដំណើរការ​ទៅ​មុខ​ដោយ​យឺត​យាវ ។

អ្នកស្រី​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ នៅ​វត្ត​ផ្សេង​ក្នុងស្រុក​ព្រៃឈរ ដែល​គាត់​ធ្លាប់​បាន​ទៅ​នោះ ១​វេន​ទទួល​បាន​បច្ច័យ​ប្រមាណ​៣​ទៅ​៤​លាន​រៀល ចំណែក​វត្ត​ក្នុងភូមិ​វិញ​បុណ្យ ១​វេន​រាប់​ទៅ​បច្ច័យ​បាន​ជាង​៣០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ លុះ​មក​ដល់​សព្វថ្ងៃ ប្រជាជន​មាន​ជីវភាព​រាង​គ្រាន់បើ​បន្តិច ហើយ​ក្នុង​១​ឆ្នាំទៅ​២​ឆ្នាំ​រូប​គាត់​បាន​ចូល​ស៊ីម៉ង​តិ៍​១​តោន សម្រាប់​កសាង​ព្រះ​វិហារ ប្រ​សិន​ណា បើ​ពឹង​លើ​ប្រជាជន​នៅ​ក្នុងភូមិ​នោះ ការ​កសាង​មិន​បាន​លឿន​ទៅ​មុខ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​សប្បុរសជន​ជិត​ឆ្ងាយ​ចូលរួម​បរិច្ចាគ​ធនធាន​ផង​ដែរ​។

អ្នកស្រី​បន្ត​ទៀត​ថា មួយវិញទៀត​ក៏​គាត់​ចង់​ឲ្យ​មានការ​បង្កើត​សាលា​រៀ​នៅ​ក្នុង​វត្ត ដើម្បី​ងាយ​ឲ្យ​ក្មេង​ៗ​បាន​រៀនសូត្រ​រាល់ថ្ងៃ កូន​គាត់​និង​ក្មេង​ផ្សេង​ទៀត​ក្នុងភូមិ​ត្រូវ​បាន​ដើរ ឬ​ជិះ​កង់​ទៅ​រៀន​នៅ​សាលា​ផ្សេង​ឆ្ងាយ​ពី​ភូមិ ។

ចំណែក​លោកតា​អាចារ្យ ខែ​ក យ៉ា​ន វ័យ​៧៧​ឆ្នាំ មាន​ប្រសាសន៍​ថា វត្ត​តា​យ៉ើ​ត​ ត្រូវ​បាន​កសាង​​ក្នុង​សម័យ​សង្គមរាស្ត្រនិយម កាលពី​ដំបូង​មាន​តែ​កុដិ​ឈើ ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង​៥​ហិ​កតា ដោយ​ឆ្លងកាត់​ភ្ល៉ើ​ង​សង្គ្រាម​នោះ សមិទ្ធផល​ក្នុង​វត្ត​ត្រូវ​បំផ្លាញ​ទាំងស្រុង​ដោយ​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ លុះ​ក្រោយ​ថ្ងៃជ័យ​ជំនះ​៧​មក​រា ឆ្នាំ​១៩៧៩ ត្រូវ​បាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យក​ឈើ​ចាស់​ៗ​មក​កសាង​ចេញ​ជា​សាឡុំ​១ កកើត​វត្ត​ឡើង​វិញ​។

លោកតា​អាចារ្យ​បន្ត​ថា ចំពោះ​ព្រះ​ចៅអធិការ​វត្ត​ដំបូង​ព្រះ​នាម​លោកតា​នេ​ត និង​បន្តបន្ទាប់​មក ព្រះ​នាម គួ​ន គឹ​ន​, មុត ទូច និង​អ៊ា សុ​ខន ហើយ​សព្វថ្ងៃ​ចៅអធិការ​វត្ត​ព្រះ​នាម ជុំ ស៊ី​ណេ​ត បាន​គ្រប់គ្រង ទើបបាន​៣​ព្រះ​វស្សា​ប៉ុណ្ណោះ ។ ដោយ​ព្រះ​អង្គ​មាន​ច​រិ​ក​ស្លូតបូត ហើយ​បាន​ប្រឹងប្រែង​កសាង​សមិទ្ធផល​បន្ត ក្នុង​នោះ​មាន ព្រះ​វិហារ​ដែល​បាន​កសាង​រយៈពេល​៧​ឆ្នាំ​មក​ហើយ​មិន​ទាន់​រួច គឺ​កសាង​បាន​ប្រមាណ​៥០​ភាគរយ នៅ​ខ្វះ​បច្ច័យ​សរុប​ប្រមាណ​៦៥.៥០០​ដុល្លារ​ទៀត សម្រាប់​​បង្ហើយ​ព្រះ​វិហារ ដូច្នេះ​សូម​បងប្អូន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ចូល​បុណ្យ​តាម​សទ្ធារ​ជ្រះថ្លា​។

ដោយឡែក​ក្នុង​ឆ្នាំ​២០០១ សម្តេច​អគ្គ​មហា​ពញា​ចក្រ ហេង សំ​រិ​ន និង​លោក​ជំទាវ​ក៏​បាន​ផ្តល់​អំណោយ​នូវ​ឧបដ្ឋានសាលា​ម​១​ខ្នង កន្លង​មក វត្ត​នេះ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ​ពិតមែន ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​មាន​ចំនួន​៧​អង្គ ក្នុង​នោះ​២​អង្គ​បាន​និមន្ត​ទៅ​រៀន​ព្រះធម៌ នៅ​សល់​តែ​៥​អង្គ​ប៉ុណ្ណោះ សម្រាប់​ចង្ហាន់​វិញ​ក៏​មានការ​ខ្វះខាត ដោយសារ​អ្នក​ភូមិ​មាន​ជីវភាព​ខ្វះខាត​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ