ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​កាំជ្រួច​ខុស​បច្ចេកទេស​ក្នុង​ពិធី​បូជា​សព ស្រាប់តែ​ផ្អើល​រត់​ជាន់​ជើង​គ្នា

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កំពុង​តែ​រៀបចំ​ពិធី​បូជាសព ដោយ​មាន​បាញ់​កាំជ្រួច​ផង​នោះ ស្រាប់តែ​ដួល​និង​បែក​កាណុង​ជ័រ​សំរាប់​បាញ់ បណ្តាល​អោយ​ផ្ទះ​ត្រូវ​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​ស្រាល​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​រត់​ជាន់​ជើង​គ្នា ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​កំពុង​តែ​រៀបចំ​ពិធី​បូជាសព ដោយ​មាន​បាញ់​កាំជ្រួច​ផង​នោះ ស្រាប់តែ​ដួល​និង​បែក​កាណុង​ជ័រ​សំរាប់​បាញ់ បណ្តាល​អោយ​ផ្ទះ​ត្រូវ​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​ស្រាល​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​រត់​ជាន់​ជើង​គ្នា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ទេព​សុង ភេទ​ស្រី ស្ថិត​ក្នុងភូមិ​ត្បែង ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ជន​រង​គ្រោះ​ទាំង​៦​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ​សា​រុន សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​អម ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ២-​ឈ្មោះ​ឆាយ សូ​វ៉ា​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ៣-​ឈ្មោះ​ឈ្នាន់ សុ​រ៉ា​វី ភេទ​ប្រុស ៤-​ឈ្មោះ​មិន សាវ៉ា​ន់ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ៥-​ឈ្មោះ​គង់ សា​ខឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​៦-​ឈ្មោះ​ប៉ែង គួ ភេទ​ប្រុស ​។ អ្នក​ទាំង​៥​នាក់​រស់នៅ​ភូមិ​ត្បែង ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រៀបចំ​ពិធី​បូជាសព​ដែល​ដាក់​តម្កល់​លើ​មេរុ និង​មាន​ការ​បាញ់​​កាំជ្រួច​​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បាន​បន្ត​ថា ខណៈ​កំពុង​តែ​ដុត​កាំជ្រួច​ក្នុង​ពិធី​បូជាសព​នោះ ស្រាប់តែ​ដួល​និង​បែក​កាណុង​ជ័រ​សំរាប់​បាញ់​កាំជ្រួច បណ្តាល​អោយ​ផ្ទុះ​ត្រូវ​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​និង​ស្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ខាងលើ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ