ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្រឹក​អង្គុយ​និយាយ​គ្នា​ធម្មតា ស្រាប់​ថ្ងៃ​ឡើង​ស្ងាត់ឈឹង​ដល់​ទៅ​មើល​បន្ទប់​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ។ សេចក្តីរាយការណ៍​បាន​បន្ត…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត សព​ជន​រង​គ្រោះ​មានឈ្មោះ គី សុ​គុណ ហៅ​ពេជ្រ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​ដោយ​រស់នៅ​ជាមួយ​បងស្រី​បង្កើត និង​មានស្រុក​កំណើត​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ជន​រង​គ្រោះ និង​ជា​ម្ចាស់​បន្ទប់​កើតហេតុ​អោយ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ​ឧស្សាហ៍​មក​លេង​ដល់​បន្ទប់​គេ​ជា​បន្តបន្ទាប់​រហូត​ដោយសារ​ពួក​គេ​ជា មិត្តភក្តិ​ស្និទ្ធស្នាល និង​ជា​អ្នកមាន​ស្រុក​កំណើត​ជាមួយ​គ្នា​ផង​ដែរ ហើយ​បច្ចុប្បន្ន​នេះ​បុរស​ដែល​ជា​មិត្តភក្តិ​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​ជាមួយ​មិត្តភក្តិ​៣​នាក់​ផ្សេង​ទៀត​ពោល គឺ​រស់នៅ​៤​នាក់ ។

ប្រភព​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដល់​បន្ទប់​មិត្តភក្តិ​របស់​គេ តាំងពី​ម៉ោង​៦​ព្រឹក​មក​ម្លេះ​ដោយ​ទៅ​អង្គុយ​និយាយ​គ្នា​លេង​នៅ​ទី​នេះ​ធម្មតា​ពុំ​មាន​អ្វី​ប្លែក​ឡើយ ។ លុះដល់​ម៉ោង​៧​ព្រឹក​មនុស្ស​ទាំងអស់​នៅ​ក្នុង​បន្ទប់​បាន​ចាកចេញ​ទៅ​ក្រៅ​អស់​ដោយ​អ្នកខ្លះ​ត្រូវ​ទៅ​រៀន​អ្នកខ្លះ​ត្រូវ​ទៅ​ធ្វើការ ដោយ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ណា​ឡើយ គឺ​សុំ​នៅ​សម្រាក​លេង​នៅ​ក្នុង​បន្ទប់ ។ រហូត​ដល់​វេលា​ម៉ោង​១១​ថ្ងៃខែ​ដដែល បុរស​ជា​ម្ចាស់​បន្ទប់​រួម​ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត​បាន​ទៅ​ដល់​បន្ទប់​វិញ តែ​បន្ទប់​ត្រូវ​ចាក់សោ​ជាប់​ពី​ខាងក្នុង ដោយ​ព្យាយាម​ស្រែកហៅ​យ៉ាងណា​ក៏​គ្មាន​អ្នក​បើក​ក៏​សម្រេច​ធាក់​ទ្វារ​ចូល​ទៅ​ក្នុង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ ស្លាប់​បាត់​ទៅ​ហើយ ដោយ​បាន​ប្រើ​ខ្សែភ្លើង​ចង​.​ក ទៅ​ហ្នឹង​ប្រហោង​ជ​ញ្ចាំ​ង​បន្ទប់ ។

បន្ទាប់​ពី​ឃើញ​ដូចនេះ ក្រុម​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​យក​កាំបិត​កាត់​ផ្តាច់​ខ្សែភ្លើង​ទម្លាក់​ជន​រង​គ្រោះ​មក​ក្រោម ដើម្បី​ពិនិត្យ​មើល​ក្រែង​ជន​រង​គ្រោះ​នៅ​មាន​ដង្ហើម ប៉ុន្តែ​ជា​អកុសល​គេ​បាន​ស្លាប់​ហើយ​ទើប​ពួក​គេ​ហៅ​ម្ចាស់​បន្ទប់​ជួល​អោយ​ជួយ​ទំនាក់ទំនង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយ​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​តែ​ម្តង​ទៅ ។

តាម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើស​ពរួច​មក​នគរបាល​បញ្ជាក់​ថា សព​ពិតជា​ត្រូវ​បាន​ស្លាប់​ដោយសារ​ការ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​ក្រៅពី​នោះ​ឡើយ ។ ក្រោយ​ការ​ពិនិត្យ​រួចរាល់​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។

ជុំវិញ​ករណី​នេះ​ពុំ​មាន​ប្រភព​ណាមួយ​អះអាង​អោយ​ដឹង​ពី​មូលហេតុ​អ្វី​ដែល​នាំ​អោយ​បុរស​ខាងលើ​សម្រេចចិត្ត​គិត​ខ្លី​បញ្ចប់ជីវិត​ទៅ​ដោយ​បែប​នេះ​ទេ ខណៈ​ដែល​សាច់ញាតិ​ពុំ​អាច​ផ្តល់​ព័ត៌មាន​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ