ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រើសសំរាំង​ពូជស្រូវ​គឺជា​កត្ដា​សំខាន់​បំ​ផុ​​ត​ដើម្បី​ឱ្យ​កសិករ​ទទួល​បាន​នូវ​ទិន្នផល​ស្រូវ​ខ្ពស់​ឆ្នាំ​នេះ

13 ឆ្នាំ មុន

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ ឯករាជ្យ មិន​ស្វែងរក​កំរៃផលប្រយោជន៍​បុគ្គល និង​មិន​ពាក់ព័ន្ធ​គណបក្សនយោបាយ ។ សេ​ដាក បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ភាព​ជា​ម្ចាស់​របស់​កសិករ ក្នុងការ​កែ​លំអ​គុណភាព​ជីវិត​របស់​ខ្លួន និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ។

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ ឯករាជ្យ មិន​ស្វែងរក​កំរៃផលប្រយោជន៍​បុគ្គល និង​មិន​ពាក់ព័ន្ធ​គណបក្សនយោបាយ ។ សេ​ដាក បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ភាព​ជា​ម្ចាស់​របស់​កសិករ ក្នុងការ​កែ​លំអ​គុណភាព​ជីវិត​របស់​ខ្លួន និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ។

ខណៈ​ដែល​ប្រជា​កសិករ​ខ្មែរ​បាន​និង​កំពុងតែ​មមាញឹក​ជាមួយនឹង​ការ​សាបព្រោះ​ធ្វើស្រែ​នៅ​រដូវវស្សា​ឆ្នាំ​នេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេ​ដាក​) សង្កេត​ឃើញ​ថា កន្លង​មក​ប្រជា​កសិករ​ខ្មែរ តែងតែ​ធ្វើការ​រក្សា​ទុក​ពូជស្រូវ​នៅ​រដូវ​ច្រូតកាត់ សំរាប់​ធ្វើការ​ដាំ​ដុះ​នៅ​រដូវ​បន្ទាប់ ប៉ុន្ដែនៅ​មិន​ទាន់​បាន​យកចិត្ដទុកដាក់​នៅឡើយទៅ​លើ​ការ​រើសសំរាំង​ពូជស្រូវ​នៅ​មុន​ពេលយក​ទៅ​សាប ឬ​ដាំ​ដុះ​ទេ ។

លោក​បណ្ឌិត​យ៉ង សាំង​កុមារ ប្រធានអង្គការ​សេ​ដាក​ពន្យល់​ថា ការ​រើសសំរាំង​ពូជស្រូវ​មុន​ពេល​ដាំ​ដុះ គឺជា​កត្ដា​សំខាន់​បំផុតចំពោះ​កសិករ ដើម្បី​ទទួល​បាន​ទិន្នផល​ស្រូវខ្ពស់ និង​លក់​ស្រូវ​បាន​តម្លៃ​ថ្លៃ ។ លោក បណ្ឌិត​បន្ដ​ថា ដើម្បី​ធ្វើការ​រើសសំរាំង​ពូជស្រូវ គឺ​ត្រូវ​រើស​ចេញ​នូវ​គ្រាប់ស្រូវ ដែល​មិនមាន​គ្រាប់​ពេញ និង​សុទ្ធ​ល្អ មាន​ស្នាម​ប្រេះ ក្រពឹត កំពក ឬ​មាន​ជំងឺ ដោយ​រើស​យក​តែ គ្រាប់ស្រូវ​ដែល​មាន​គ្រាប់​ពេញ និង​សុទ្ធ​ល្អយក​ទៅ​សាប និង​ធ្វើការ​ដាំ​ដុះ ។ “​កសិករ ត្រូវការ​ចំណាយពេល​តែ​២​ឬ​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​រើសសំរាំង​ពូជស្រូវ​មុន​នឹង​ធ្វើការ​ដាំ​ដុះ ប៉ុន្ដែ​ការ​រើសសំរាំង​ពូជស្រូវ​បាន​ល្អនេះ នាំ​ឱ្យ​កសិករ​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់ ពី​១០-៣០% និង​លក់​បាន​តម្លៃ​ថ្លៃ​” ។ នេះ បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក ។

ផ្អែក​តាម​បទ​ពិសោធន៍ និង​ការ​កើនឡើងនូវ​ទិន្នផល មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​ក​សិកម្ម​កម្ពុជា (​សេ​ដាក​) សូម​ធ្វើការ​អំពាវនាវដល់​ប្រជា​កសិករ​ដែល​បាន​និង​កំពុង​សហការ​ជាមួយ​អង្គការ​សេ​ដាក ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើការ​ផ្នែក​កសិកម្ម​ទាំងអស់ ធ្វើការ​ជំរុញ​ការ​រើសសំរាំង​ពូជស្រូវ​ដោយ​យក តែ​ស្រូវ​ដែល​មាន​គ្រាប់​ពេញ និង​សុទ្ធ​ល្អ​យក ទៅ​សាប និង​ដាំ​ដុះ​នៅ​រដូវវស្សា​ឆ្នាំ​នេះ ។  សំរាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​លោក​ហ៊ី​ម ខទៀត ៖ ០១៦ ៥៧៥ ៧១៣  ៕