ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦ ​រុ​ស្ស៊ី ដែល​កំពុង​តែ​ដំណើរការ​បាន​លើក​ពី​ភាព​ខុស​គ្នា​សំខាន់ រវាង​យន្តហោះ​ម៉ូ​ដែល​ថ្មី​និង​ម៉ូ​ដែល​មុន​ត្រង់​បណ្ដា​លក្ខណៈសម្បត្តិ​របស់​វា​។ អគ្គនាយក​នៃ​វិទ្យា​ស្ដា​ន​ជាតិ​ស្រាវជ្រាវ​ប្រព័ន្ធ​យន្តហោះ លោក​SERGUEI KHOKHLOV​អះអាង​ប្រាប់​SPUTNIK កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​ថា…

ប្រទេស​រុ​ស្ស៊ី ៖ ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦ ​រុ​ស្ស៊ី ដែល​កំពុង​តែ​ដំណើរការ​បាន​លើក​ពី​ភាព​ខុស​គ្នា​សំខាន់ រវាង​យន្តហោះ​ម៉ូ​ដែល​ថ្មី​និង​ម៉ូ​ដែល​មុន​ត្រង់​បណ្ដា​លក្ខណៈសម្បត្តិ​របស់​វា​។

អគ្គនាយក​នៃ​វិទ្យា​ស្ដា​ន​ជាតិ​ស្រាវជ្រាវ​ប្រព័ន្ធ​យន្តហោះ លោក​SERGUEI KHOKHLOV​អះអាង​ប្រាប់​SPUTNIK កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​ថា រុ​ស្ស៊ី ​ធ្វើការ​ដើម្បី​ផលិត​យន្តហោះ​ជំនាន់​ទី​៦​នៃ​យន្តហោះ​ប្រដេញ​។ លោក​ថា​ភាព​ខុស​គ្នា​សំខាន់​រវាង​យន្តហោះ​ប្រដេញ​ជំនាន់​ថ្មី​នេះ​និង​យន្តហោះ​ប្រដេញ​ជំនាន់​មុន​ៗ ទាក់ទិន​នឹង​ម៉ូ​ដែល​នៃ​ការ​បើកបរ​។

យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦​គ្រោង​ហោះហើរ​ដោយ​ពុំ​ចាំបាច់​មាន​អ្នក​បើក​។ លោក​បន្ត​ថា​ភាព​ខុស​គ្នា​ឯទៀត​ៗ គឺ​ការ​ធ្វើ្វ​ើ​ឲ្យ​ទំនើប​នូវ​បណ្ដា​ប្រព័ន្ធ​ដែល​មាន​រួច​ហើយ​ដូច​ជា ប្រែក្លាយ​យន្ត​ហោះ​ថ្មី​ឲ្យ​ហោះ​បាន​កាន់តែ​លឿន កាន់តែ​ងាយ​ហោះ​បត់បែន​និង​កាន់តែ​បំបាំងកាយ​ជិត​។

បច្ចុប្បន្ន​រុ​ស្ស៊ីបាន​ផលិត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៥​ធុន​SU-57​។ យន្តហោះ​ធុន​នោះ​ត្រូវ​ប្រគល់​ដល់​កងទ័ពអាកាស​នា​ដំណាច់ឆ្នាំ​នេះ​។ គេ​គ្រោង​ប្រគល់​យន្តហោះ​ធុន​នោះ​៧៦​គ្រឿង យោង​តាម​កុងត្រា​ដែល​ចុះហត្ថលេខា​កាលពី​ខែមិថុនា​កន្លង​ទៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ