ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​មក​ពី​ស្រែ​វិញ​ចេះ​តែ​លឺ​ប្រពន្ធ​ត្អួ​ញ​ចុក​ៗ ស្រាប់តែ​ឡើង​ទៅ​មើល​ស្ទើរ​ស្លុតចិត្ត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជម្លោះ​ពាក្យ​សំដី​គ្នា​រវាង​ប្អូន និង​បងស្រី​បង្កើត​បាន​ក្លាយទៅជា​អំពើ​ហិង្សា​ដោយ​ប្អូនប្រុស​បាន​យក​កាំបិត​ចុង​ស្រួច​មក​ចាក់​ត្រូវ​ចំ​ចុងដង្ហើម​បងស្រី​១​កាំបិត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ កញ្ញា​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជម្លោះ​ពាក្យ​សំដី​គ្នា​រវាង​ប្អូន និង​បងស្រី​បង្កើត​បាន​ក្លាយទៅជា​អំពើ​ហិង្សា​ដោយ​ប្អូនប្រុស​បាន​យក​កាំបិត​ចុង​ស្រួច​មក​ចាក់​ត្រូវ​ចំ​ចុងដង្ហើម​បងស្រី​១​កាំបិត បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ កញ្ញា​នេះ ស្ថិត​នៅ​ភូមិ​ដូងព្រះ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ហើយ​បងស្រី​បាន​ស្លាប់​តាម​ផ្លូវ ក្នុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បុរស​ជា​ប្អូន​ក្លាយជា​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន ។

សេចក្តីរាយការណ៍​បន្ត​នគរបាល​មូលដ្ឋាន​ប្រាប់​ថា ស្ត្រី​ខាងលើ​មានឈ្មោះ ម៉​ន ធី អាយុ​៤១​ឆ្នាំ បាន​នាំ​គ្នា​ផឹក​ស្រាស​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដោយ​មាន​ប្អូនប្រុស​ឈ្មោះ ម៉​ន យុំ អាយុ​៣៥​ឆ្នាំ បាន​ផឹក​ជាមួយ​គ្នា ក្រោយ​ពី​ស្រវឹង​ក៏​បងស្រី​បាន​ឈ្លោះប្រកែក​ជាមួយនឹង​ប្អូន ហើយ​បាន​ជេរប្រទេច​មក​លើ​ប្អូនប្រុស​នូវ​ពាក្យអសុរស ហើយ​ប្អូន​ខឹង​ក៏​យក​កូនកាំបិត​ចុង​ស្រួច​មក​ចាក់​ត្រូវ​ចុងដង្ហើម​បងស្រី​១​កាំបិត ហើយ​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​រូប​នេះ​បន្ត​ថា ភ្លាម​ៗ​នោះ​ស្ត្រី​រង​គ្រោះ​មិន​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ទេ បាន​ឡើង​ទៅ​ដេក​ស​ង្ងំ​នៅ​លើ​ផ្ទះ លុះ​មក​ដល់​ល្ងាច​ស្រប​ពេល​ដែល​ប្តី​បាន​ត្រឡប់​មក​ពី​ស្រែ​វិញ​ក៏​ឮ​សូរ​ប្រពន្ធ​របស់​ខ្លួន​ថ្ងូរ​ចុក​ៗ ហើយ​បាន​យកដៃ​ទៅ​បើក​មើលឃើញ​មាន​ស្នាម​ចាក់​មួយ​កាំបិត​ក៏​ប្រញាប់​ដឹក​តាម​ម៉ូតូ​ក្នុង​បំណង​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ តែ​មិន​ទាន់​ដល់​ពេទ្យ​ផង​បាន​ស្លាប់​តាម​ផ្លូវ ហើយ​ប្តី​បាន​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ។

បន្ទាប់​មក​នគរបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​បច្ចេកទេស ចុះ​ទៅ​កាន់​ផ្ទះ​កើតហេតុ​ជា​បន្ទាន់ ដើម្បី​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យស​ព​ក្រោម​បញ្ជា​របស់​លោក​អធិការ​នគរបាល​ស្រុក និង​លោកស្នងការ​រង​នគរបាល​ខេត្ត រួច​បាន​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ម្តងទៀត ដើម្បី​ស្រាវជ្រាវ​តាម​រក​ឃាតករ​ជា​ប្អូន​មិន​បាន​នៅ​មូលដ្ឋាន​នោះ​ទេ គឺ​រត់គេច​ខ្លួន​បាត់ ហើយ​ជា​មនុស្ស​ញៀន​ស្រា​ទៀត ។ ដោយ​តាម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត​ឲ្យ​កម្លាំង​តាម​ប្រមាញ់​ចាប់ខ្លួន​ឃាតករ​ឲ្យ​បាន ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ