ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លើក​ជាថ្មី​​ទៀត​ថា ​លោក​សម​ទទួល​ណូបែល​​សន្តិភាព

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៣​ កញ្ញា ​បាន​លើក​ជា​ថ្មី​ទៀត​ថា លោក​ពិតជា​សម​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​។ ​នៅ​ខាងក្រៅ​មហាសន្និបាត​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក​លោក​ត្រាំ​ថ្លែង​ថា​លោក​សមជា​អ្នក​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព សម្រាប់​រឿង​ជា​ច្រើន​ប្រសិនបើ​ពានរង្វាន់​នោះ​ផ្ដល់​ដោយ​សុច្ចរិត តែ​មិន​អ​ញ្ចឹ​ង​ទេ​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៣​ កញ្ញា ​បាន​លើក​ជា​ថ្មី​ទៀត​ថា លោក​ពិតជា​សម​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​។

​នៅ​ខាងក្រៅ​មហាសន្និបាត​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក​លោក​ត្រាំ​ថ្លែង​ថា​លោក​សមជា​អ្នក​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព សម្រាប់​រឿង​ជា​ច្រើន​ប្រសិនបើ​ពានរង្វាន់​នោះ​ផ្ដល់​ដោយ​សុច្ចរិត តែ​មិន​អ​ញ្ចឹ​ង​ទេ​។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​ត្រាំ​នៅ​តែ​លើក​ពី​ការ​ប្រៀបធៀប​គ្នា​រវាង​រូប​លោក​នឹង​បណ្ដា​​ប្រមុខ​សេត​វិមាន​មុន​ៗ​លោក ដែល​បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​។ ពេល​ដែល​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ធ្លាប់​លើក​ពី​គំនិត​ដែល​ថា លោក​សម​ទទួល​ពានរង្វាន់​ណូបែល​នោះ ដោយសារ​ការ​គ្រប់គ្រង​របស់​លោក​លើ​សំណុំរឿង​កូរ៉េ​ខាងជើង​ដ៏​ចម្រូង​ចម្រាស់ លោក​ត្រាំ​អះអាង​ថា ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ភ្លាម​ៗ​បន្ទាប់​ពី​លោក​អូ​បា​ម៉ា​ឡើង​កាន់​អំណាច​ភ្លាម ហើយ​គេ​មិន​ទាំង​លើក​ពី​ហេតុផល​ណាមួយ​ដែល​លោក​ត្រូវ​ទទួល​ពាន​នេះ​ផង​។

ដោយ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ថ្ងៃ​ទី​១០​ធ្នូ​ឆ្នាំ​២០០៩ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ធ្លាប់​ទទួលស្គាល់​ថា គ្រាន់តែ​លោក​ចូល​កាន់​តំណែង​អាណត្តិ​ទី​មួយ​ភ្លាម ក៏​ទទួល​បាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពានរង្វាន់​នេះ​។

លោក​ថា​ខ្ញុំ​ទើប​ចាប់ផ្ដើម ហើយ​មិនមែន​ជា​ការ​បញ្ចប់​ការងារ​របស់ខ្ញុំ​លើ​ឆាក​ពិភពលោក​ឡើយ​។ ក្រៅពី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ប្រធានាធិបតី​អា​មេ​រិ​ក​៣​រូប​ទៀត បាន​ទទួល​រួច​ហើយ​ពានរង្វាន់​ប្រកបដោយ​កិត្តិយស​នេះ​គឺ លោក​THEODORE ROOSEVELT លោក​WOODROW WILSON​និង​លោក​JIMMY CARTER៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ