ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង Real Madrid ចង់បាន Sterling មេឃ​ខៀវ Man City លេង​មួយ​ក្បាច់​កប់យោបល់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Raheem Sterling មាន​បំណង​ចង់ទៅ​លេង​ឱ្យ Real Madrid…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Raheem Sterling មាន​បំណង​ចង់ទៅ​លេង​ឱ្យ Real Madrid តែ​ត្រូវ​បន្ត​កុងត្រា​ជាមួយនឹង Manchester City ដែល​ជា​ក្លិប​បច្ចុប្បន្ន ។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ល្បីល្បាញ​ដោយសារ​តែ​ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នេះ​ទម្រង់​លេង​របស់​គេ​ឡើង​ជើង​យ៉ាង​ល្អ ។ លោក Pep Guardiola និង​ក្លិប​ទាំងមូល​ចង់​ផ្តល់​នូវ​កុងត្រា​បន្ត​សម្រាប់ Sterling ឱ្យ​នៅ​ក្លិប​បន្ត បើ​ទោះបីជា​កុងត្រា​បច្ចុប្បន្ន​មិន​ទាន់​ហួស​ក៏​ដោយ ។

Sterling អាយុ​២៤​ឆ្នាំ បាន​ចុង​ត្រា​ជាមួយនឹង Manchester City ចុង​ក្រោយ​គេ​នៅ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ដែល​រកបាន​ប្រាក់​ចំណូល​២៨​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ។ នៅ​ពេល​នេះ​គេ​បាន​ធ្វើ​ឱ្យ Real Madrid ចាប់អារម្មណ៍​ចង់​ពង្រាត់​ចេញពី Manchester City ។

តាម​អ្នក​សារព័ត៌មាន Alex Kay-Jelski បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​របស់​ក្លិប Real Madrid បាន​មក​ជួប​ជាមួយនឹង​អ្នកតំណាង​របស់ Sterling ដើម្បី​និយាយ​ពី​ការ​ទិញ​យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ។

ក្រោយ​ពី​ដឹង​ថា Real Madrid ចង់​មក​ជ្រៀតជ្រែក​ទំនាក់ទំនង​របស់​ខ្លួន Manchester City បាន​បង្ហើប​ប្រាប់​ថា នឹង​ផ្តល់​ជូន​នូវ​កុងត្រា​ថ្មី​មួយទៀត​នៅ​ពេល​ដែល​កុងត្រា​បច្ចុប្បន្ន​ហួសកំណត់ ។ កុងត្រា​ថ្មី​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ដោយសារ​តែ​វា​ថ្លៃ​ជាង​តម្លៃ​ខ្លួន​របស់ Neymar កាលពី​ចេញពី Barcelona ទៅ​កាន់ PSG ទៅ​ទៀត ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ